» មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1600 នាក់

ម្សិលមិញ 6712 នាក់

សរុប 20268991 នាក់

ការតាំង​ថ្ម​មួយ​ដុំ​ចំ​កណ្តាល​រង្វង់​មូល​នៅ​ស្រុក​រមាសហែក​បង្ក​ការចាប់អារម្មណ៍​ក្រោមមកបានប្រាប់ថាប្រែងតើ!


​ស្វាយរៀង​៖​តាំងពី​ចុង​សប្ដាហ៍​កន្លងមក រហូតមកដល់​ថ្ងៃ​១០ កញ្ញា នេះ មហាជន​នៅតាម​បណ្ដាញ​សង្គម​បានធ្វើការ​ចែកចាយ​បន្ត​គ្នា ដោយ​ដាក់​ការ​ឆ្ងល់​និយាយ​វែកញែក​ជុំវិញ​ថ្ម​មួយ​ដុំ ដែល​គេ​យកទៅ​តាំង​លើ​ខឿន​កណ្ដាល​ផ្លូវបំបែក​ជា​បួន​ធ្វើជា​រង្វង់​មូល ក្បែរ​សាលាស្រុក​រមាសហែក​? ។a ston1

​ករណី​យ៍​នេះ​ផ្តើមចេញពី​ការ​បង្ហោះ​ក្នុង​ផេ​ក​រដ្ឋបាល​សាលាស្រុក​រមាសហែក កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤​កន្លងមកនេះ ដោយ​បញ្ជាក់ថា នេះ​ជា​សមិទ្ធផល​ថ្មី​លើទឹក​ដី​នៃ​ស្រុក​រមាសហែក​(​អរគុណ​សន្តិភាព​)? ។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២៤ រូបថត​ដុំថ្ម​ទាំង​៥​សន្លឹក​នេះ ត្រូវបាន​មហាជន​ចែករំលែក​តៗ​គ្នា​រហូតដល់​ទៅ​ចំនួន​១K Share ស្មើនឹង​១០០០ ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មា​នខ​មិន​ជាង​៤០០​នាក់ ហើយ​ត្រូវបាន​យកទៅ​បង្ហោះ​បន្ត ដល់​បណ្តា​ផេ​ក​ល្បីៗ​ជាច្រើន​ដោយមាន​ស​សេរ​ខ្លឹមសារ​បែប​លេប​ខាយ លេងសើច បង្អាប់ ឬ​ហៅថា Troll តាម​បណ្ដាញ​សង្គម​ថែមទៀត ។​

​ក្រោយ​ល្បីឈ្មោះ​ដោយសារ​រង​ការរិះគន់ ចំពោះ​ការ​បង្ហោះ​រូប​ថ្ម​១​ដុំ​ថា ជា​សមិទ្ធផល​គួរឱ្យ​ហួសចិត្ត​នេះ ទើប​មន្ត្រីរដ្ឋបាល​សាលាស្រុក​រមាសហែក បានចេញ​សារ​បកស្រាយ​ថា ថ្ម​ដែល​ដាក់​នៅលើ​ខឿន​ផ្លូវបំបែក​ជា​៤​ក្បែរ​សាលាស្រុក​នេះ ជា​សមិទ្ធផល​មិនទាន់​សម្រេច​?» ។ ជាមួយនឹង​ការបកស្រាយ រដ្ឋបាល​សាលាស្រុក​ក៏បាន​បង្ហោះ​វីដេអូ​ដែលមាន​បុរស​៤​នាក់​ឈរ​ជជែក​គ្នា​ជុំវិញ​ថ្ម​១​ដុំ​នោះ ដោយ​អះអាងថា ជា​សកម្មភាព​របស់​ក្រុម​ជាង ពេល​ចុះទៅ​វាស់វែង​ដុំថ្ម ដើម្បី​ធ្វើការ​រចនា​ឆ្លាក់​ជា​រូបរាង​សត្វ​រមាស ។​

​រដ្ឋបាល​ស្រុក​រមាសហែក​បាន​បំភ្លឺ​ទៀតថា ដុំថ្ម​មួយ​នេះ ត្រូវបាន​ជាង​វាស់វែង​ត្រៀម​កែច្នៃ​តាំងតែ​ពីមុន​ពេល ដែល​ក្រុមការងារ​ក្រាល​ថ្ម​ម៉ាប និង​ដាក់​អំពូល​សូ​ឡា​នៅ​ទីតាំង​មួយ​នេះ​ថែមទៀត គឺ​មានន័យថា មិនមែន​ទើបតែ​ចុះ​វាស់វែង​ក្រោយ​ការរិះគន់​នោះទេ ។ គឺ​ខាង​រដ្ឋបាល​ស្រុក​បានគិត​គូរ​យូរ​មកហើយ ។​អូ​ចឹ​ង​ទេ​?!​។​ប្រា​បើ​ឲ្យ​ច្បា​ស់មក​អាណា​ឆ្ងល់​អី​បញ្ហា​មកពី​អាជ្ញាធរ​ចូលចិត្ត​លាក់បាំង​តើកន្លងមក​!៕a ston