» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31267 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598686 នាក់

កញ្ញា​ហ្វា​ហ្វា អាច​ថត ភាពយន្ត​18+​ជាថ្មី​ក្រោយ​ផ្ទុះ​រឿង​ស្នេហា​ល្ងង់ដែលធ្វើឲ្យបែកសង្សាតែនាងល្បីឈ្មោះ​!

​ភ្នំពេញ​៖ តារា​សម្តែង​ស្រី​ល្បី​ខាង​ស៊ិ​ច​ស៊ី​កញ្ញា​ហ្វា​ហ្វា​បាន​ព្រលយ​ពាក្យ​ថា នាង​កំពុងតែ​ពិចារណា​ក្នុង​ការថត​ភាពយន្ត​ប្រភេទ​18+​ជាថ្មី​ក្នុង​លក្ខខណ្ឌ​ណាមួយ​ដែល​អាច​ទទួលយកបាន​!​។ ឱកាស​ទទួល​បានការ​ងារ​ជា​ទូត​សុ​ឆន្ទៈ​របស់​ផលិតផល របស់​ក្រុមហ៊ុន មួយ​តារា​ស្រី​សិច​ស៊ី​រូបនេះ​លើកឡើង​ជុំវិញ​រឿងនេះ​ប្រាប់​កាសែត​ថា​នាង​កំពុងតែ​ពិចារណា​ក្នុង​ការថត​ភាពយន្ត​ថ្មី​មួយ​ដែល​អាច​នឹង​សិច​ស៊ី​ខ្លះ​ប៉ុន្តែ​មិន​ជ្រុល​ពេក​នោះឡើយ​។a fa fa

នាង​ស្នើ​កុំ​ឲ្យ​ទស្សនិកជន​យល់ថា​ភាព​សិច​ស៊ី​គឺ​មិនល្អ ហើយ​ការប្រុងប្រយ័ត្ន​ខ្ពស់​របស់​ក្រុមការងារ​នឹងធ្វើ​ឡើង​ដើម្បី​បញ្ចៀស​ការរិះគន់​ផងដែរ​។ នាង​លើកឡើងថា​ពេលមុន​នេះ​នាង​ទទួលបាន​ការរិះគន់ និង​អាច​ចាត់ទុកបាន​ថា​ជាការ​ប៉ះពាល់​អារម្មណ៍​ខ្លាំង ប៉ុន្តែ​នាង​នៅតែ​ទទួលយក​ការរិះគន់​ទាំងនេះ​ដើម្បី​ពិចារណា​ក្នុង​ការថត​ភាពយន្ត​បន្តបន្ទាប់​ទៀត ។ នាង​នៅ​មិនទាន់​បង្ហើប​ពី​ចំណងជើង​ភាពយន្ត និង​ផលិតកម្ម​ដែល​នាង​គ្រោង​ចេញ​ថត​ភាពយន្ត​នេះ​នៅឡើយ​ដែរ​។

​សូមបញ្ជាក់ថា​រឿង​ស្នេហា​ល្ងង់​បូក​ល្ងង់ របស់​ផលិតកម្ម​សាស្ត្រា​មុននេះ បានបង្ហាញ​នូវ​ឈុត​ឆាក​ក្តៅ​សាច់​មួយចំនួន​របស់​តារា​សម្តែង​ហ្វា​ហ្វា និង​លោក​ឡៅ បញ្ញា ក៏​មានមតិ​ចម្រុះ​ដោយ​ទទួលបាន​ទាំង​ការរិះគន់ និង​សរសើរ​ពី​ទស្សនិកជន​រហូត​ហ្វា​ហ្វា​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា​ជា​អូន​ស្កា​យ​ថែម​ទៀតផង​។ ដោយសារ​ឈុត​ឆាក​ស្នេហា​ដែល​តារា​ស្រី​ល្បីឈ្មោះ​នានា​កម្រ​ហ៊ាន​ថត ហើយក៏​អាច​ចាត់ទុកថា រឿងនេះ​កាន់តែ​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​កញ្ញា​ហ្វា​ហ្វា​ហក់​ឡើង​ខ្លាំង​ផងដែរ បើទោះបីជា​រង​ការរិះគន់​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន​ក្តី​។​កាលនោះ​ឈុត​វីដេអូ​ស្នេហា​បែប​រោលរាល​នៅក្នុង​រឿង ស្នេហា​ល្ងង់​+​ល្ងង់ ដែល​កំពុង​ផ្ទុះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តារា​ស្រី ហ្វា ហ្វា ដែល​បាន​សម្តែង​នៅក្នុង​រឿង​មួយ​នេះ​វិញ ក៏ត្រូវ​បាន​លេចឮ​ព័ត៌មាន​ថា នាង​បាន​បែក​ពី​សង្សារ​នៅ​អាមេរិក​ហើយ បន្ទាប់ពី​បាន​ថត​ភាពយន្ត​បែប​ស្រើបស្រាល​មួយ​នេះ​។​

​ពាក្យ​លេចឮ​បានក្លាយ​ជា​រឿង​ថ្មី​មួយទៀត​សម្រាប់ ហ្វា ហ្វា បន្ទាប់ពី​រលក​កម្ដៅ​នៃ​ការរិះគន់​នាង នៅក្នុង​ការថត​រឿង​ខាងលើនេះ​នៅ​មិនទាន់បាន​ស្ងប់​នៅឡើយ​។ យ៉ាងណា ចំពោះ​រឿង​បែក​សង្សារ​នៅ​អាមេរិក​របស់​អតីត​សង្សារ​នាយ ចឺម រូបនេះ គឺ​នាង ហ្វា ហ្វា បាន​ទទួលស្គាល់ថា នាង​ពិតជា​បែក​ពី​សង្សារ​ដែល​រស់នៅ​អាមេរិក​នោះ​មែន ប៉ុន្តែ​មិន​ដោយសារ​ការថត​រឿង​បែប​ស្រើបស្រាល​នោះឡើយ ពោលគឺ ពួកនាង​មាន​បញ្ហា​ផ្សេង​ពីនេះ​។​

​ហ្វា ហ្វា អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅក្នុង​ស្រុក​ថា នាង​បាន​បែក​ពី​សង្សារ​ដែលជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក​នោះ​ហើយ បន្ទាប់ពី​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​បាន​មួយរយ​: គឺ​បែក​នៅមុន​ពេល​នាង​ថត​រឿង​ស្នេហា​ល្ងង់​+​ល្ងង់​នេះ​ទៅទៀត ហេតុនេះ​រឿង​បែក​គ្នា គឺ​មិនមែន​ដោយសារ​បញ្ហា​ខាងលើ​នេះឡើយ​។​​ទាក់ទង​នឹង​បញ្ហា​សង្សារ​របស់​នាង ហ្វា ហ្វា នៅ​អាមេរិក​វិញ កន្លងមក នាង​ក៏​មិនដែល​ចេញមុខ​បកស្រាយ​រឿងនេះ​ដែរ ហើយ​ការចុះផ្សាយ​ព័ត៌មាន​ក៏​មិនបាន​សួរនាំ​នាង​ផងដែរ​។​

គួរ​បញ្ជាក់ដែរថា ហ្វា​ហ្វា​ត្រូវបាន​ទស្សនិកជន​បាន​ស្គាល់​និង​ចាត់ទុកថា​ជា​តារា​ស្រី​និយម​លេង​រូបភាព​និង​ការថត​ភាពយន្ត​បែប​សិច​ស៊ី​ឆ្នាសឆ្នើម និង​ទទួលបាន​ការពេញចិត្ត​ច្រើន​ពី​អ្នក​ក​គាំទ្រ​។ នាង​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សិល្បករ​មាន​ទីផ្សារការងា​រ​ខ្ពស់​ពិសេស​លើ​ការថត​ផ្សព្វផ្សាយ​ផលិតផល​នោះ​ជាដើម​៕a fa fa1 a fa fa2 a fa fa3 
​