» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6412 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696583 នាក់

បញ្ជូន​ខ្លួន​ឃាតក​កាត់​ក្បាល​ប្រពន្ធ​ខ្លួន​ទៅ តុលាការ​

 

​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ដែល​បានសម្លាប់​កាត់​ក្បាល​ប្រពន្ធ​ព្រោះតែ​រឿង​ប្រចណ្ឌ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២​នេះហើយ​។a kill wife

ជនដៃដល់​ជា​ឃាតក​រូបនោះ​ត្រូវបាន​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ស្រាវជ្រាវ​តាម​រហូតដល់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៤៥​នាទី​រសៀល ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២២ នៅតាម​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់ពី​ជនដៃដល​រូបនេះ​អារ​.​ក​កាត់​ក្បាល​ប្រពន្ធ​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​១០​នាទី​យប់ ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៧ ជាន់​ទី​១ ផ្ទះ​លេខ​១៥ ផ្លូវ​លេខ​៥៣០ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ជា​ឃាត​កជាំ​ប្តី​រូបនេះ មានឈ្មោះ ភួង រដ្ឋា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​តាំង​ញាតិ ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ​។​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​វិញ​មានឈ្មោះ លី ស្រី​នុ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែកអនាម័យ​នៅ SUNWAY TOURL KORK CITY និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​ជនរងគ្រោះ​បានមក​ជួល​បន្ទប់​ស្នាក់នៅ​ជាមួយ​ប្តី​តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២​មកម្ល៉េះ​។ នាង​ត្រូវបាន​ប្តី​កាត់​.​កស​ម្លា​.​ប់​នៅក្នុង​បន្ទប់​ជួល ហើយក៏​យក​ក្បាល​ច្រកចូល​ក្នុង​បាវ រួច​យកទៅ​បោះចោល​នៅ​កន្លែង​ចំណត​ម៉ូតូ ។ សមត្ថកិច្ច​ឲ្យ​ដឹងថា​មូលហេតុ​រឿង​ប្រច​ណ្ឌ័​ហើយ ជនដៃដល់​រូបនេះ គឺជា​មនុ​ស្សមាន​ជំងឺសរសៃប្រសាទ​ផងដែរ ។​

បើតាម​ស្ត្រី​ជា​ម្ចាស់​ផ្ទះជួល​បានឱ្យដឹងថា នៅក្នុង​ការរស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ បុរស​ជា​ប្តី​តែងតែ​មានទំនាស់​គ្នា​រឿង​ប្រចណ្ឌ ហើយ​បន្ទាប់ពី​កាត់​ក​សម្លាប់​ប្រពន្ធ​រួច បុរស​ជា​ប្តី​ក៏បាន​រត់គេចខ្លួន​ទៅ​ស្រុកកំណើត ហើយក៏​ត្រូវបាន​កម្លាំង​នគរបាល តាមរក​ឃាត់ខ្លួន​ដល់​ស្រុកកំណើត​នៅ​ខេត្តតាកែវ ។ ជនដៃដល់​ដឹងខ្លួន​ក៏​គេច​មក​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ព្រែក​ព្រៅ រាជធានី​ភ្នំពេញ តែ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​តាម​ឃាត់ខ្លួន​បាន ៕a kill wife1 a kill wife2 

 

​