» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10610 នាក់

ម្សិលមិញ 8930 នាក់

សរុប 19707864 នាក់

ចូល​ម៉ាស្សា​ខឹង​រក​នារី​បម្រើ​ផ្លូវភេទ​មិនបាន​ចិន​ម្នាក់​ទាញ​ដំបង​វាយ​ប្រ៉ា​វ​!

​ខេត្ត​ព្រះសីហនុ​៖​នៅវេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​ហាង​ម៉ាស្សា​មួយកន្លែង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ឯករាជ្យ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ចូលទៅ​ម៉ាស្សា​នៅ​ហាង​មួយកន្លែង តែ​ពេល​សួរ​មេ​ការរក​នារី​បម្រើ​ផ្លូវភេទ​មិនបាន​ក៏​ផ្ទុះ​កំហឹង​អុកឡុក​យក​ដំបង​វាយកម្ទេច​របស់របរ និង​កញ្ចក់ទ្វារ​ផ្អើល ដល់​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​បន្ទាប់ពី​រត់គេច​ខ្លួន​ចូលទៅ​សំងំ​នៅក្នុង​សណ្ឋាគារ​យីហោ​”​កា​ស៉ី​ណូ​ប៉ាវ​ទូ​” ។​a china som1 

បុគ្គលិក​ដែល​ធ្វើការ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ គឺ​បុរស​ជនជាតិ​ចិន​ម្នាក់នេះ​បាន​ដើរ​ចូលមក​ម៉ាស្សា​នៅ​ហាង​របស់គាត់​ធ្វើការ ពេលនោះ​ជនជាតិ​ចិន​រូបនេះ​បាន​ហៅ​មេការ​សួររក​នារី​បម្រើ​ផ្លូវភេទ ខណៈនោះ​មេការ​ប្រាប់ថា​កន្លែង​នេះ​ពុំមាន​សេវា​បម្រើ​ផ្លូវភេទ​ទេ​។ ភ្លាមៗ​នោះ​ស្រាប់តែ​បុរស​ជនជាតិ​ចិន​នេះ​ខឹង​យ៉ាងខ្លាំង​បាន​ទាញ​ដំបង​មក​វាយ​របស់របរ​រួច​គេចខ្លួន​ទៅ​។ មួយសន្ទុះ​ក្រោយ​ក៏​ឃើញ​បុរស​ជនជាតិ​ចិន​រូបនេះ​លេចមុខ​មក​ម្តងទៀត​ដោយ​កាន់​ដុំឥដ្ឋ​និង​ដុំថ្ម​គប់​សំដៅ​មក​ហាង​បណ្ដាលឱ្យ​បែក​កញ្ចក់ទ្វារ និង​ខូចខាត​សម្ភារ​មួយចំនួនធំ រួច​ព្យាយាម​រត់​ចូល​សណ្ឋាគារ​យីហោ​”​កា​ស៉ី​ណូ​ប៉ាវ​ទូ​” តែ​ត្រូវ​បុគ្គលិក​ហាង​ដេញតាម​ពីក្រោយ​ទាន់​និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជួយ​ធ្វើ​អន្តរាគមន៍​តែម្តង​។

កម្លាំង​អន្តរាគមន៍​ពិសេស​ខេត្ត​ព្រះសីហនុ បាន​ចុះ​មកដល់​សណ្ឋាគារ​យីហោ​”​កា​ស៉ី​ណូ​ប៉ាវ​ទូ​” ដែល​ជនបង្ក​រត់​ទៅសំងំ​លាក់ខ្លួន និង​សុំ​ការសហការ​ជាមួយ​ម្ចាស់​សណ្ឋាគារ​សុំឱ្យ​ជនបង្ក​ចុះមក​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ​ម្ចាស់​ហាង​ម៉ាស្សា​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទើប​ជនបង្ក​ព្រម​ចេញសង​ថ្លៃ​ខូចខាត​ឱ្យ​ម្ចាស់​ហាង ទាំងយប់​បញ្ចប់រឿង​៕a china som