» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10217 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700388 នាក់

សិស្ស​អនុវិទ្យាល័យ​ទួល​មាស​អូរ​រៃ ដួលសន្លប់​អ្នកខ្លះ​ថា​ខ្មោ​ចូល​ខ្លះ​ថា​ជម្ងឺ​ខ្វះ​ជីវជាតិ​

​ខេត្តស្ទឹងត្រែង​៖​សិស្សស្រី​រៀន​នៅ​អនុវិទ្យាល័យ​ទួល​មាស​អូរ​រៃ ចំនួន​៣​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ដោយ​មិនដឹង​មូលហេតុ​តែ ត្រូវបាន​លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស​នាំគ្នា​ធ្វើ​ចលនា​ជួយសង្គ្រោះ រួច​បញ្ជូន​ទៅកាន់​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​សាលា​អនុវិទ្យាល័យ​ទួល​មាស​អូរ​រៃ ស្ថិតក្នុង​ភូមិ​អូរ​រៃ ឃុំ​អូរ​រៃ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​a student 

​ករណី​យ៍​សិស្ស​ដួលសន្លប់​នេះ​លោក វ៉ាន់ នី​ម នាយក​វិទ្យាល័យ​ទួល​មាស​អូរ​រៃ បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​២០២២​នេះ​ចាប់ពី​ដើមឆ្នាំ​រហូតមកទល់​ពេលនេះ​មាន​កើត​ករណី​សិស្ស​ដួលសន្លប់​ចំនួន​ពីរលើក​មកហើយ លើក​ទី​១ មាន​ចំនួន​៧​នាក់ ហើយ​នៅ​ថ្ងៃទី​១២​នេះ មាន​ចំនួន​ន​បីនាក់​។ នៅមុន​កើតហេតុ​នោះ សិស្សស្រី​ទាំងបី​នាក់​ថា​មាន​សភាព​ដូចជា ឈឺក្បាល​វិលមុខ​បន្ទាប់មក​ក៏​បាត់មាត់បាត់ក​សន្លប់​នៅលើ​តុ ត្រូវបាន​គ្រូ និង​សិស្ស​ក្នុង​ថ្នាក់​ជួយ​ធ្វើ​ចលនា រួចមក​ពួកគាត់​ក៏​រាង​ដឹងខ្លួន​តែ​និយាយ​រវើរវាយ​ខុសពី​ធម្មតា ហើយ​ក៏បាន​បញ្ជូន​យកទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​។​

​លោក ឈូក ឌី មេឃុំ​អូរ​រៃ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​សិស្សស្រី​ទាំងបី​នាក់​នេះ​កើតឡើង​ក្នុងចំណោម​សិស្សស្រី​៧​នាក់​ដែល​ធ្លាប់​កើត​ពី​លើក​មុន មាន​អាកា​រៈ​ដូចគ្នា ហើយ​ត្រូវបាន​ខ្លះ​គេ​សន្និដ្ឋានថា ជា​អ​បិ​យ​ជំនឿ មាន​ខ្មោច​អា​រុក​អារក្សអ្នកតា​ចូល​។ លោក​មេឃុំ​បន្តថា ក្រោយពី​មាន​ហេតុការណ៍​នេះ លោកនាយក​សាលា​មេភូមិ​មេឃុំ និង​អាណាព្យាបាល​រួមទាំង​ប្រជាពលរដ្ឋ​បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៧​វត្ត​មក​ធ្វើការ​សូត្រ​ប្រោស​ព្រំ​ក្នុង​អនុវិទ្យាល័យ​នេះ ដើម្បី​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​ដល់​សិស្សានុសិស្ស​ក្នុង​សាលា​នេះ​ផងដែរ​។​តែបើ​តាម​ខាង​មន្ទីរអប់រំ និង​មន្ត្រី​សុខាភិបាល​ពេល​បាន​បាន​ចុះទៅពិនិត្យ​ដល់​សាលា​រក​ពី​មូលហេតុ​តាម​វិ​ទ្យ​សាស្ត្រ​បាន​សន្និដ្ឋានថា ដោយសារ​សិស្សស្រី​ទាំងនោះ​ខ្វះ​ជាតិ​ស្ករ​ខ្វះ​ឈាម អាហារូបត្ថម្ភ​មិនបាន​គ្រប់គ្រាន់ ទើប​មាន​អាកា​រៈ​បែបនេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៩ ខែកញ្ញា កន្លងមកនេះ ក៏មាន​សិស្សសាលា​អនុវិទ្យាល័យ​សេសា​ន​ចំនួន​១០​នាក់​ដៃរ​ដែល​កើត​អាកា​រៈ​បែបនេះ ។ ហើយ​នៅ​ថ្ងៃទី​១២ ខែកញ្ញា​នេះ​សិស្ស​នុ​វិទ្យាល័យ​ទួល​មាស​អូរ​រៃ​៣​នាក់ ក៏​កើត​អាកា​រៈ​បែបនេះ​ផងដែរ​។ ក្រោយពីរ​សិស្ស​ទាំងនោះ​ត្រូវបាន​ព្យាបាល និង​បន់ស្រន់​តាមរបៀប​អ​បិ​យ​ជំនឿ​ផង​នោះ បានជា​សះស្បើយ​អស់ហើយ​៕​ប្រភព​លោក ងិន​លីម​a student1 

​