» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4991 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744017 នាក់

ឆេះទីតាំងផលិតជ្រួចនៅអង្គស្នួល បណ្តាលឲ្យក្មេងកម្មករ ២នាក់រងរបួសធ្ងន់ស្រាល

ខេត្តកណ្តាល៖អគ្គិភ័យបានឆាបឆេះលើផ្ទះមួយកន្លែងដែលជាទីតាំងកែច្នៃកាំជ្រួច និងស្តុកសម្ភារៈមេនសម្រាប់ជួល បណ្តាលឲ្យកម្មករ ២នាក់រងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍ដ៏នេះកើតឡើងនៅវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី០១ ធ្នូ ២០២៥ នៅចំណុចភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។Screenshot 2025-12-02 214419 

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែធ្នូនេះថា ម្ចាស់ផ្ទះឈ្មោះ ឌុក វណ្ណារ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ។ ទីតាំងនេះត្រូវបានបញ្ជាក់ថា ពុំមានច្បាប់អនុញ្ញាតអាជីវកម្មនោះទេ និងទើបតែ បើកអាជីវកម្មប្រហែល ១៥ថ្ងៃមកហើយ។ ជនរងគ្រោះមាន ២នាក់ឈ្មោះ សាញ់ សេត ភេទប្រុស អាយុ១៥ឆ្នាំ មុខ របរកម្មករមេន រងរបួសធ្ងន់ដោយរលាកភ្លើងពេញខ្លួន ប្រាណនិងឈ្មោះ ចាន់រ៉ា មករា ភេទ ប្រុស អាយុ១៤ឆ្នាំ ហៅ ខ្មៅ មុខរបរកម្មករមេនរងរបួសស្រាល។

លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់កំពុងតែចងរុំកាំជ្រួចសម្រាប់ទុកដុតពេលបូជាសព ស្រាប់តែមានភ្លើងឆាបឆេះចេញពីដំបូលស័ង្កសីខាងលើ រាលដាលឆាបដល់កាំជ្រួចដែលរុំហើយកំពុងទុកនៅខាងក្រោម បណ្តាលឲ្យផ្ទុះឆេះរាល ដាលដល់ក្នុងផ្ទះតែម្តង។ អគ្គិភ័យបានរលត់ ១០០ភាគរយ នៅវេលាម៉ោង ១៥:២៥នាទី នាថ្ងៃដដែល។

សមត្ថកិច្ចបានសេចក្តីសន្និដ្ឋានថា តាមការបំភ្លឺរបស់ឈ្មោះ ចាន់រ៉ា មករា ដែលជាអ្នកធ្វើកាំជ្រួចនៅទីតាំងខាងលើ គឺភ្លើងឆេះបណ្តាលមកពីពេលកំពុងរុំកាំជ្រួច មេឃក្តៅខ្លាំង ហើយ ដំបូលស័ង្កសីទើបបណ្ដាលឲ្យមានភ្លើងឆាបឆេះដល់កាំជ្រួចដែលរុំហើយកំពុងទុកលើគ្រែតែម្តង។ ការខូចខាតរួមមាន៖ ផ្ទះទំហំ ៩ម៉ែត្រ x ៨ម៉ែត្រ (ជញ្ជាំងថ្ម ប្រក់ស័ង្កសី) ខូចខាតប្រហែល ៤០% និង ខោអាវឆេះប្រហែល ៥០%, ផ្ទះទំហំ ៦ម៉ែត្រ x ៦ម៉ែត្រ (ជញ្ជាំងថ្ម ប្រក់ស៊ីប្រូស៊ីម៉ង់) ខូចខាតពិដានខាងលើប្រហែល ១០%។ ចំពោះកាំជ្រួចដែលស្តុកទុកត្រូវបានឆេះខូចខាតប្រហែល ៥០០ដើម។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់កិច្ចសន្យាចំពោះម្ចាស់ផ្ទះដើម្បីបញ្ឈប់ការកែច្នៃ ធ្វើកាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗ ចាប់ពីពេលនេះតទៅ។ សមត្ថកិច្ចក៏បានដកហូតសម្ភារៈមួយចំនួន រួមមាន ដងកាំជ្រួចធ្វើពីឈើឫស្សីមួយបាច់ និងក្រដាសរុំរំសេវមួយដុំ។ ចំពោះអ្នករងរបួសទាំង ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល៕Screenshot 2025-12-02 214500