» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4159 នាក់

ម្សិលមិញ 5304 នាក់

សរុប 14143685 នាក់

អនុសាសន៍​សំខាន់ៗ​និង​រសើបៗ​របស់​សម្តេច​ក្រឡាហោម​សខេង​ពេល​បើក​សន្និបាត​ប្រចាំឆ្នាំ​ក្រសួងមហាផ្ទៃ​

 

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​ព្រឹក​នេះ ក្រសួងមហាផ្ទៃ បាន​បើក​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អភិបាល​រាជធានី​-​ខេត្ត ទូទាំងប្រទេស​។​a kheng po1 

ក្នុងនោះ​ចំណុច​ដែល​គួរកត់សម្គាល់​សម្តេច​ក្រ​ឡា​ហោម ស ខេង បាន​មានប្រសាសន៍ផ្តល់ជាអនុសាសន៍​សំខាន់ៗនិងរស៊ើបៗ​ជាច្រើនសម្រាប់​ក្រសួងនិងអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្តន៍​៖

-​ក្រសួងមហាផ្ទៃ នឹង​បង្កើន​ថវិកា​ដល់​ឃុំ​សង្កាត់​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ដោយផ្ទាល់ ។ នៅ​ឆ្នាំ​២០២០ នឹង​ទទួលបាន​៧៣០០០​ដុល្លា​អាមេរិក និង​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​។​-​អត្តសញ្ញាណប័ណ្ណ​ប្រជាចន បានធ្វើអោយ​ពលរដ្ឋ​បាន​ចំនួន​១០​លាន​៩​សែន​ហើយ​។​

-​ការប្រើប្រាស់​កម្លាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន​(​ដូចជា​បញ្ហាដីធ្លី​) មិនអាច​យក​កម្លាំង​ទាហាន​ទៅ​អនុវត្តន៍​ច្បាប់​បានឡើយ​។​
-​គ្រប់​ខេត្ត​ក្រុង ពេល​ដោះស្រាយ​រាល់​បញ្ហា ត្រូវយក​ច្បាប់​ជាធំ​មក​ដោះស្រាយ មិនមែន​អ្នកប្រព្រឹត្ត​ខុស​ទៅប្រើ​ហឹ​ង្សា​បាញ់បោះ​នោះឡើយ​។​

-​សម្រាប់​ក្រសួងមហាផ្ទៃ​នគរបាលជាតិ​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ (​យើង​)​ត្រូវ​បន្ត​ផ្តល់​សេវាសាធារណ​:​ជូន​ពលរដ្ឋ​។ យើ​ជា​អាជ្ញាធរ​រដ្ឋ ត្រូវ​ប​ម្រេ​ី​ពលរដ្ឋ​ទូទៅ មិនមែន​បម្រើ​តែ​ក្រុម​ណាមួយ​ឡើយ​។​

-​ប្រធាន​នាយកដ្ឋាន ឬ​មន្ត្រី​ផ្សេងៗ​ត្រូវ​ដឹង​ពី​តួនាទី​ខ្លួន ហើយ​ត្រូវជា​មន្ត្រី​មុខងារសាធារណៈ​អោយ​ច្បាស់​និង​មាន​ជំនាញ​។​
-​អ្វីដែល​សារ​ព័​ត៍​មាន​ផ្សាយ​ប៉ះពាល់​អង្គភាព​ខ្លួន​តាំងពី​រឿង​តូច​រហូតដល់​រឿង​ធំ ត្រូវតែ​បកស្រាយ​អោយបាន​លឿន​។ -​ការដក​មន្ត្រី ឬ​អភិបាលខេត្ត ត្រូវ​ឈរលើ​ហេតុផល​អោយ​ជាក់លាក់ ។​

-​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ចោរប្លន់​បាន​លឿន ហើយ​មន្ត្រីនគរបាល​មូលដ្ឋាន​របស់ខ្លួន ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បន្តទៀត​លើ​ការ​សន្តិសុខ​។​

​ក្រៅពីនេះ​ទាក់ទង​រឿង​បង្ក្រាប​គ្រឿងញៀន​​សម្តេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា មួយរយៈ​ពេលកន្លងមក​នេះ​សមត្ថកិច្ច​បាន​បង្ក្រាប​គ្រឿង​ញៀន បាន​ជាង​កន្លះ​តោន​។​

​សម្តេច​បញ្ជាក់ថា​៖ ចុះបើ​យើង​ចាប់​មិនបាន​ចំនួន​នេះ នឹង​ចូល​សម័យ​ឈាម​ប្រជាពលរដ្ឋ​ប៉ុន្មាន​? យើង​និយាយ​អី​ញ្ចឹ​ង​ចុះ តែ​វា​អាច​ថា​ក្នុង​ចំនួន​នឹង​( គ្រឿងញៀន )​ចរាច​នៅ​ប្រទេស​ទី​៣ ឬ​ទី​៤ ថែមទៀត ក៏ប៉ុន្តែ​យើង​បង្ក្រាបបាន តែ​សួរថា​អស់​ទេ គឺ​មិនទាន់​អស់​ទេ នៅ​ទៀត ប៉ុន្តែ​វា​បង្ហាញ​ស្នាដៃ​ថា​មន្ត្រី​យើង​ធ្វើបាន »​។​

​សម្តេច ស ខេង បាន​បន្ថែមថា ចំពោះ​លទ្ធផល​ដែល​បង្ក្រាបបាន​គ្រឿងញៀន​នោះ​គឺជា​មូលដ្ឋាន​ដើម្បី​ឈានដល់​ការ​បោសសំអាត​បន្តទៀត ដោយ​មិន​ទុក​ឲ្យ​រីក​បន្តទៀត នោះ​វា​នឹង​រីក​រាលដាល​កាន់តែ​ធំ​ហើយ​។ ប្រសិនបើ​ទុក​ឲ្យ​រីក​រាលដាល​ហើយ ចាប់ផ្តើម​បង្ក្រាប​នោះ​នឹងមាន​ការប៉ះទង្គិច​គ្នា រហូតដល់​បង្ហូ​ឈាម​ដូច​នៅ​ប្រទេសមួយ​ចំនួន​ដែល​យើង​ដឹង​គ្រប់គ្នា ។ តែ​កម្ពុជា​មិន​ចង់ឃើញ​សកម្មភាព​បែប​នោះទេ ។​

​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​គឿង​ញៀន​នេះដែរ សម្តេច ស ខេង ក៏បាន​លើកឡើងថា នៅពេល​សមត្ថកិច្ច​ចុះបង្ក្រាប​ម្តង ជនល្មើស​ក៏មាន​អាវុធ ការពារ​ខ្លួន​ហើយ​សមត្ថកិច្ច​ទៅ​បង្ក្រាប ក៏ត្រូវ​តែមាន​អាវុធ​ការពារ​ខ្លួន​ដែរ​(​ច្បាប់​)​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​យើង​មិនទាន់មាន​ករណី​រំលោភសិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​គ្រឿងញៀន​នោះទេ ។​

​សម្តេច​បាន​បញ្ជាក់ថា​៖« នេះ​ជា​ចំណុច​ល្អ ខ្ញុំ​សុំ​កោត​ស​សើរ​ចំពោះ​សមត្ថកិច្ច របស់​យើង​ដែល​ចូលរួម​អនុវត្ត​បញ្ហា​នេះ​។ យើង​ក៏បាន​គិតពី​រឿ​ការស្តារ​នី​ត​សម្បទា​ហើយ​ឃើញ​បណ្តា​ខេត្ត​មួយចំនួន​កំពុង​យកចិត្តទុកដាក់ ហើយ​ថ្នាក់ជាតិ​កំពុងដំណើរការ​ហើយ សង្ឃឹមថា​ឆ្នាំ​២០១៩​នេះ​បង្ហើយ​នូវ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​នៅ ក្នុង​ខេត្ត​ព្រះសីហនុ​»។

សូម​បញ្ចាក់​ថា​អង្គសន្និបាត បាន​ប្រារព្ធ​ឡើង​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដោយ​ពិធី​បើក​សន្និបាត ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ រីឯ​ពិធី​បិទ​សន្និបាត នឹង​ប្រារព្ធ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​៕a kheng po a kheng po3 a kheng po4