» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 646 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139828 នាក់

បោះឆ្នោត​ថៃ​គណបក្ស​ចលនា​ឆ្ពោះទៅមុខ ឈ្នះ​បាន​អាសនៈ​ច្រើនជាងគេ​បន្ទាប់មក​ភឿ​ថៃ​តែ​មិ​ដឹងថា​តើ​បង្កើត​រដ្ឋាភិបាល​កើត​ដែរ​ឬ​អត់​?


បាងកក​៖ នៅ​ថ្ងៃ​ច​ន្ទ័​ទី​១៥​ឧសភា​នេះ​បន្ទាប់ពី​បានបញ្ចប់​ជា​ស្ថាពរ​ហើយ​នូវ​ដំណើរការ​រាប់​សន្លឹកឆ្នោត គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​នៃ​ប្រទេស​ថៃ បានប្រកាសថា គណបក្ស​ចលនា​ឆ្ពោះទៅមុខ (MFP) គឺជា​អ្នកទទួល​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​សកល កាលពី​ថ្ងៃអាទិត្យ​ទី​១៤​ឧសភា​កន្លងទៅនេះ​។ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែឧសភា ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​៖​ប្រធាន​គណៈកម្មការ​បោះ​ឆ្នោត​ថៃ លោក អ៉ី​តទី​ផន ប៊ូ​ន​ប្រា​ខុង (Ittiporn Boonpracong) បាន​និយាយថា គណបក្ស MFP ឈ្នះ​បាន​អាសនៈ​សរុប​ចំនួន​១៥១​អ​សនៈ ដែលជា​ចំនួន​ច្រើន​លើសគេ​។a election thai

បន្ទាប់មក​គណបក្ស ភឿ​ថៃ (Pheu Thai) ឈ្នះ​បាន​១៤១​អាសនៈ​, គណបក្ស ភូមិ​ចាយ​ថៃ (Bhumjaithai) ឈ្នះ​បាន​៧១​អាសនៈ​, គណបក្ស ប៉ា​ឡាង​ប្រា​ឆា​រ៉ា​ត (Palang Pracharath) ដឹកនាំ​ដោយ​លោក​ប្រា​វីត​វង្ស​សូ​វ៉ាន់​មន្ត្រីជាន់ខ្ពស់​យោធា​និង​ជា​ឧបនាយករដ្ឋមន្ត្រី​ឈ្នះ​បាន​៤០​អាសនៈ ។​ឯ​គណបក្ស ថៃ​រួបរួម​ជាតិ (United Thai Nation)​ដែលជា​គណបក្ស​របស់​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ឈ្នះ​បាន​៣៦​អាសនៈ​។ បើតាម​លោក អ៉ី​តទី​ផន ៧៥.២២​ភាគរយ នៃ​ប្រជាជនមាន​សិទ្ធិ​បោះឆ្នោត​(​មាន​ជាង​៥០​លាន​នាក់​) បាននាំគ្នា​ចូលរួម​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃអាទិត្យ ដែលជា​កំណត់ត្រា​ថ្មី​មួយ លើសពី​កំណត់ត្រា​ចាស់​៧៥.០៣​ភាគរយ កាលពី​ឆ្នាំ​២០១១​។​

​មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះទៅមុខ (MFP) លោក ភី​ថា លីម​ចា​រឿន​រ៉ាត់ (Pita Limjaroenrat) បានប្រកាស​ក្នុងពេល​កំពុង​រាប់​សន្លឹក​ឆ្នោត​ថា គណបក្ស​របស់លោក​នឹង​បង្កើត​រដ្ឋាភិបាលចម្រុះ មួយ​ជាមួយ​គណបក្ស​ភឿ​ថៃ និង​គណបក្សប្រឆាំង​ដទៃទៀត ហើយ​នឹងមិន​ចូលរួម​ជាមួយ គណបក្ស​គាំទ្រ​ដោយ​យោធា​ថៃ​នោះឡើយ​។​ទោះជាយ៉ាងណា​លទ្ធផល​នៃ​ការបោះឆ្នោត​ខាងលើ មិនទាន់​អាច​សម្រេចបាន​ថា​តើន​រណា​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី ឬក៏​នរណា​អាច​នឹង​បង្កើត​រដ្ឋាភិបាល បាន​នៅឡើយ​ទេ​។ ការតែងតាំង​នាយករដ្ឋមន្ត្រី ឬក៏​ការបង្កើត​រដ្ឋាភិបាល​ត្រូវធ្វើឡើង​តាមរយៈ​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​អាច​នឹង​ប្រព្រឹត្តទៅ​នៅ ខែកក្កដា​ខាងមុខ ហើយ​ត្រូវការ​សំឡេងគាំទ្រ​សរុប យ៉ាងហោច​៣៧៦​។​សម្រាប់​គណបក្ស​ចលនា​ឆ្ពោះទៅមុខ​និង​គណបក្ស​ភឿ​ថៃ​បើទោះជា​រួមគ្នា​គឺ​បានតែ​២៩២​អ​សនៈ​ប៉ុ​ណ្នោះ​ចឹ​ង​ត្រូវការ​គណបក្ស​ផ្សេងៗ​សរុប​យ៉ាងតិច​៨៤​អ​សនៈ​ទៀត​ដែលជា​បញ្ហាលំបាក​។ ដូច្នេះ គណបក្សប្រឆាំង​ត្រូវ​រក​ដៃគូ​ក្រុមចម្រុះ រីឯ​គណបក្ស​គាំទ្រ​ដោយ​យោធា ក៏ត្រូវ​រក​ដៃគូ​បង្កើត​ក្រុមចម្រុះ​ដូចគ្នា​ដែរ​។

បញ្ហា​ស្មុគស្មាញ គឺ​នៅត្រង់ថា សមាជិក​ព្រឹទ្ធសភា ទាំង​២៥០​នាក់ សុទ្ធតែ​ត្រូវបានតែងតាំង​ដោយ​យោធា​តាម​រដ្ឋ​ធ​ម្មុ​ញ្ញ​យោធា​បង្កើតឡើង​នោះ ម្លោះ​ហើយ​ពួកគេ​មុខជា​មាន​ទំនោរ​បោះឆ្នោត​គាំទ្រ​ដល់​គណបក្ស ឬ​បេក្ខជន​នាយករដ្ឋមន្ត្រី គាំទ្រ​ដោយ​យោធា​។​បើ​ពី​និត្យ​គណបក្ស​ដែល​គាំទ្រ​យោធា​មាន​ប៉ា​ឡាង​ប្រា​ឆា​រ៉ា​ត (Palang Pracharath)​មាន​៤០​អ​សនៈ​។​គណបក្ស ថៃ​រួបរួម​ជាតិ (United Thai Nation)​មាន​៣៦​អាសនៈ​។​គណ​ប​បក្ស​ភូមិ​ចាយ​ថៃ (Bhumjaithai) ឈ្នះ​បាន​៧១​អាសនៈ​ដែលជា​ដៃគូ​ចាស់​សរុប​ចូលគ្នា​បាន​១៤៧​អាសនៈ​បូក​និង​អាសនៈ​ព្រិ​ទ្ធ​សភា​២៥០​ដែល​អង្គុយចាំ​គាំទ្រ​ឲ្យ​គឺមាន​សម្លេង​សរុប​៣៩៧​អាសនៈ​គឺ​លើសពី​សម្លេង​ត្រូវការ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចំនួន​៣៧៦​អាសនៈ​?។

​បន្ទាប់ពី​រយៈពេល​បួន​ឆ្នាំ​ចាប់តាំងពី​ការភ្ញាក់ផ្អើល​នៃ​ការមិនទទួលបាន​អាសនៈ​ណាមួយ​នៅក្នុង​ទីក្រុង​បាងកក​ក្នុងការ​បោះឆ្នោត​ឆ្នាំ 2019 មក គណបក្ស​ប្រជាធិបតេយ្យ​បាន​បន្ត​ភាពទន់ខ្សោយ​នេះ​ម្តងទៀត ខណៈដែល​ពួកគេ​បាន​បន្ត​ដៃទទេ​នៅក្នុង​រដ្ឋធានី​នៅក្នុង​ការបោះឆ្នោត​ឆ្នាំនេះ​។​​ទាក់ទង​និង​ការបោះឆ្នោត​នេះដែរ​លោក​ជី​រិ​ន​ឡាក​សា​ណាវី​សិទ្ធ​( Jurin Laksanawisit )​បាន​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ ដែលជា​គណបក្សនយោបាយ​ចាស់​ជាងគេ​របស់​ប្រទេស​ថៃ ដើម្បី​ទទួលខុសត្រូវ​ចំពោះ​លទ្ធផល​មិនល្អ​របស់​គណបក្ស​នៅក្នុង​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃទី​១៤ ខែឧសភា​។​

​នៅក្នុង​សារ​តាម​បណ្តាញ​សង្គម Line របស់គាត់​ទៅកាន់​គណ​បក្ស​ប្រជាធិបតេយ្យ​កាលពី​ល្ងាច​ថ្ងៃទី ១៤ ឧសភា លោក Jurin បាន​អបអរសាទរ​បេក្ខជន​របស់​គណបក្ស​នេះ​ចំពោះ​ការទទួលបាន​អាសនៈ និង​ថ្លែងអំណរគុណ​ដល់​អតីត​មេដឹកនាំ​គណបក្ស Chuan Leekpai និង Abhisit Vejjajiva សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​សមាជិក​គណបក្ស​ស្មោះត្រង់​ចំពោះ​ការគាំទ្រ​របស់​ពួកគេ​។​​លោក​ថា លោក​បានដាក់​ពាក្យ​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ហើយ ដោយ​លោក​បន្ថែមថា លោក​នឹង​នៅ​ជាមួយ​បក្ស​ក្នុង​គ្រប់​សមត្ថភាព​។​

​បន្ទាប់ពី​រយៈពេល​បួន​ឆ្នាំ​ចាប់តាំងពី​ការភ្ញាក់ផ្អើល​នៃ​ការមិនទទួលបាន​អាសនៈ​ណាមួយ​នៅក្នុង​រដ្ឋធានី​បាងកក​ដែលមាន​អាសនៈ​សភា​ភាគច្រើន​តាម​មណ្ឌល​ក្នុងប្រទេស​នោះ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ 2019 បាន​នាំឱ្យ​មេដឹកនាំ​គណបក្ស​នៅពេលនោះ​លោក Abhisit Vejjajiva ត្រូវ​លាលែង​ពី​ដំណែង គណបក្ស​ប្រជាធិបតេយ្យ​បាន​បន្តដំណើរ​ការមិន​ល្អ​នេះ​។​a brayut elect a brayut elect1 a election thai1