» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 103 នាក់

ម្សិលមិញ 11076 នាក់

សរុប 19710579 នាក់

ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

 

ភ្នំពេញ, ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦  បានផ្ញើព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះប្រជារាស្ត្រខ្មែរ ក្នុងឱកាសខួបលើកទី១៨ នៃការចុះប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដោយព្រះអង្គបានចាត់ទុកថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ព្រះរាជាណាចក្រ។a king vihear1 

ក្នុងព្រះរាជសារ អបអរសាទរខួបនៃការចុះបញ្ជីប្រាសាទកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្តែងនូវព្រះរាជហឫទ័យសោមនស្សរីករាយជាអនេក និងបានចូលរួមជាមួយប្រជាជាតិក្នុងការប្រារព្ធពិធីនេះ រួមជាមួយសម្តេចព្រះសង្ឃរាជ ព្រះសង្ឃ ថ្នាក់ដឹកនាំជាតិ និងប្រជារាស្ត្រខ្មែរគ្រប់រូប។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសរសើរចំពោះការចុះបញ្ជីប្រាសាទព្រះវិហារថា ជាទ្រព្យសម្បត្តិវប្បធម៌ជាតិផង និងជាតំបន់បេតិកភណ្ឌពិភពលោកផង ដោយបានកត់សម្គាល់ថា ការទទួលស្គាល់ពីអង្គការយូណេស្កូ បានរួមចំណែកដល់ការថែរក្សា និងការអភិរក្សប្រាសាទសម្រាប់កូនចៅជំនាន់ក្រោយនៅលើទឹកដីកម្ពុជា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការការពារ និងការអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) ដែលមានឥណ្ឌា និងចិន ជាសហប្រធាន ព្រមទាំងដៃគូជាតិ និងអន្តរជាតិ ចំពោះការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុងការអភិរក្ស និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រនេះ។

អាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអបអរសាទរខួប១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជី បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៦) ក្រោមប្រធានបទ “ការអភិរក្ស វិនាសកម្ម និងការស្តារឡើងវិញ”។

ពិធីដែលតែងតែប្រារព្ធនៅលើប្រាសាទព្រះវិហារ បានប្តូរមកធ្វើនៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ។ ពិធីក៏បានរម្លឹកអំពីវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបានបង្កឡើងកាលពីឆ្នាំ២០២៥កន្លងទៅ ចំពោះបេតិកភណ្ឌពិភពលោក ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារសរុបចំនួន៥៦២កន្លែង។ ក្រៅពីនេះ បានបង្ខំប្រជាជនប្រមាណ១៦,០០០នាក់ ភៀសខ្លួនចេញពីលំនៅដ្ឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្ដអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន។

អាជ្ញាធរជាតិព្រះវិហារក៏បានលើកឡើងពីការអនុវត្ដផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារស្របតាមអនុសាសន៍របស់អ្នកជំនាញអង្គការយូណេស្កូ និងអាយស៊ីស៊ី-ព្រះវិហារ/ICC-Preah Vihear រួមមាន៖ ១. ការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងគ្រាប់បែកចង្កោម, ២. ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្ដទៀត, ៣. ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្សនិងជួសជុល, ៤. ការថតឯកសារ 3D ប្រាសាទទាំងមូល និង៥. ការស្ដារប្រព័ន្ធផ្លូវទឹកបុរាណ។

 

រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ អជ្ញាធរខេត្តព្រះវិហារ ព្រមទាំង លោក Flavio BONETTI ប្រធានការិយាល័យអង្គការ យូណេស្កូប្រចាំកម្ពុជា តំណាងទូតនៃបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ ICC-Preah Vihear អាជ្ញាធរជាតិព្រះវិហារ កងកម្លាំង គ្រូ សិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណ៥០០នាក់ បានចូលរួមក្នុងថ្ងៃនេះ។រដ្ឋមន្រ្តីវប្បធម៌ ភឿង សកុណា បានបញ្ជាក់ពីការបន្តកិច្ចការអភិរក្ស ជួសជុលប្រាសាទព្រះវិហារឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕a king vihear a king vihear3