» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5367 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695538 នាក់

មេព្រៃ​ចុះ​បិទ​ទីតាំង​កែច្នៃ​សំណាក​សត្វព្រៃ​នៅក្នុង​បុរី​ពិភពថ្មី​ខណ្ឌដង្កោ​

​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ​របស់​ឈ្មួញ រកស៊ី​កែច្នៃ​សំណាក​សត្វព្រៃ​ខុសច្បាប់​ម្នាក់ នៅ​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១១B ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២២​។a animal catch2

កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២២ ក្រោយពី​កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​រកឃើញ​បទល្មើស ហើយ​បាន​ចុះទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ខាងលើ និង​បានធ្វើការ​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់​ឈ្មោះ ឡា សេង​ងួន អាយុ ៤២​ឆ្នាំ ដែលជា​ឈ្មួញ​ធ្វើ​ពាណិជ្ជកម្ម សន្និធិ កែច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​កម្រ និង​ជិត​ផុត​ពូជ​។ តែ​អ្នកពាក់ព័ន្ធ​ចំនួន ៣​នាក់​ទៀត​កំពុង​គេចខ្លួន ក្នុងនោះ​មាន​ម្ចាស់​គណនី​ធនាគារ​ឈ្មោះ Sok Theara ស្នាក់​នៅផ្ទះ សិប្បកម្ម​ឈើ​ម្ដុំ​ហ្គ្រែ​ន​ភ្នំពេញ ជិះ​រថយន្ត​ម៉ាក​ហ្វ័​ត ស៊េរី​ឆ្នាំ​២០១២​ព​ណ៍ស ពាក់​ស្លាក​លេខ​0449 ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ លី ហេង​ហួរ ស្នាក់នៅ​ម្ដុំ​ក្រោយ​វត្ត​និរោធ​ន៍ និង​មាន​តូប​លក់ដូ​អីវ៉ាន់​ឈ្មោះ​ម៉ែ​អា​ម៉ី តូប​លេខ​២ ផ្សារ​ទួល​ទំពូង ដែលមាន​ភ្លុក​ដំរី​សម្រាប់​លក់​ឱ្យ​ម៉ូយ និង​ម្ចាស់​គណនី​ធនាគារ​ឈ្មោះ សី ហួរ​។

ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ​ភ្នំពេញ រួមជាមួយ​កម្លាំងចម្រុះ​ពាក់ព័ន្ធ​ផ្សេងទៀត ដឹកនាំ​ដោយ លោក ហម សារា​វុ​ធ អនុប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​ចុះទៅ​អនុវត្ត​ដីកា​បង្កក​ទ្រព្យ​ស​ម្ប​ត្ត​លេខ​៤០ អ​.​ដ​.​ប​.​ទ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់ ឈ្មោះ​ឡា សេង​ងួន រួមមាន​ផ្ទះ និង​សម្ភារ​ផ្សេងៗ​ទៀត ហាម​មិនឱ្យ​លក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ និង​ធ្វើ​អំណោយ​ផ្សេងៗ រហូត​មាន​ដីកា​សម្រេច​ថ្មី​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​។ មូលហេតុ​ផ្ទះ​ខាងលើ បានមកពី​ផល​ធ្វើ​ពាណិជ្ជកម្ម សន្និធិ កែច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​កម្រ និង​ជិត​ផុត​ពូជ ដែល​សមត្ថកិច្ច​រកឃើញ​ថា ធ្វើឡើង​កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២២​។

​សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា បទល្មើស​បទល្មើស​ធ្វើ​ពាណិជ្ជកម្ម សន្និធិ កែច្នៃ​សំណាក​សត្វព្រៃ​ស្ថិតក្នុង​ក្រុម​កម្រ និង​ជិត​ផុត​ពូជ មានចែង​ក្នុង​មាត្រា​៩៦ កថាខណ្ឌ​១ ចំណុច​ទី​១៧ និង​ចំណុច​ទី​១៩ មាត្រា​៩៨ កថាខណ្ឌ​១ ចំណុច​ទី​១២ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​។ ក្រៅពីនេះ ក៏មាន​ចែង​ក្នុង​មាត្រា​២៩​ថ្មី​១ នៃ​ច្បាប់​វិសោធនកម្ម​មាត្រ​៣ មាត្រ​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្ដីពី ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​ប្រកាស​ឱ្យប្រើ​តាម​ព្រះរាជក្រម​លេខ​នស​/​រកម​/០៦១/០០៦ ចុះ​ថ្ងៃទី​ចុះ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ ផងដែរ​៕a animal catch a animal catch1 a animal catch3 
​