» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6012 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696183 នាក់

គូស្នេហ៍​ថ្មី​តារា​ម៉ូ​ឌែ​ល​និង​សម្តែង​កញ្ញា​រឿន​ណាត​ជា​ឌី​ជេ​!?

 

​ភ្នំពេញ​៖​លេចចេញ​ដំណឹង​ថា​កញ្ញា​រឿន​ណាត​តារា​សម្រស់​និង​សម្តែង​មាន​សង្សារ​ថ្មី​ហើយ​។​បុរស​ជា​សង្សារ​ថ្មី​មាន​ការងារ​ជា​ឌី​ជេ និង​ជា​អ្នក​ផលិត​កម្មវិធី​ថែម​ទៀតផង​។a nat r

​កញ្ញា​រឿន​ណាត​ជា​បេ​ក្ខ​នារី​តំណាង​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី​សម្រស់​អន្តរជាតិ​នៅ​ប្រទេស​ថៃ​អំឡុង​ចុងឆ្នាំ​២០១៨​។​ពេល​វិល​ត្រឡប់មកវិញ កញ្ញា រឿន ណាត ទទួលបាន​ឱកាស​ការងារ​សិល្បៈ​ជាច្រើន​បន្តបន្ទាប់​។ អ្វីដែល​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង​ភ្ញាក់ផ្អើល​និង​សាទរ​គឺ​ក្រោយពី​នាង​និង​តារា​បង្ហាញ​ម៉ូត​លោក ជា ឃាង​ឈេ បានប្រកាស​បើក​ចំណង​ស្នេហ៍​ដោយ​បើកចំហ ។ ចំណង​ស្នេហ៍​ដោយ​បើកចំហរ​ជាមួយ​លោក​ជា ឃាង​ឈេ ត្រូវបាន​ធ្វើឡើង​នា​អំឡុង​ខែសីហា​ឆ្នាំ​២០១៩ ។​

បន្ទាប់ពី​បាន​១​ឆ្នាំ​គឺ​កាលពីដើមឆ្នាំ​២០២០​ចំណង​ស្នេហ៍​ជាមួយ​ប្រុស​ស្អាត​ជា​អាណិកជន​រស់នៅ​ប្រទេស​អូស្ត្រាលី​រូបនេះ ដាច់​ប៉ាត់​តែ​មិនដឹងថា​រឿង​ស្អី​។ ករណី​យ៍​បែក​ពី​បរ្រុស្ស​ន​ហ៍​នាង​ថា​មិនមែន​មាន​អ្នក​ទី​៣​ណា​មក​ជ្រៀតជ្រែក​នោះឡើយ គឺ​នាង គិតតែ​ពី​ការងារ​សិល្បៈ និង​មាន​គម្រោង​បើកមុខ​ជំនួញ​ផ្ទាល់ខ្លួន​ផងដែរ​។ បន្ទាប់ពី​ស្រួលខ្លួន​បាន​មួយរយៈ​អា​ឡូ​វ​នេះ​លេច​ធ្លាយ​ចេញ​រូបថត​២​សន្លឹក​របស់​កញ្ញាឯក​ចក្រ​វា​ឡ​កម្ពុជា​២០១៨​កញ្ញា រឿន ណាត និង​បុរស​ម្នាក់​យ៉ាង​ស្អិតរ​មួ​ត​តែម្តង ដែល​គេ​សង្ស័យថា​គឺជា​គូស្នេហ៍​ថ្មី​របស់​នាង​បន្ទាប់ពី​នាង​បាន​បែកបាក់​ចំណងស្នេហា​ជាមួយ​កំលោះ​សង្ហា​សម្បូរ​ស្នេហ៍​លោក ជា ឃាង​ឈេ ហៅ​ជូ​អ៊ី​បាន ជាង​២​ឆ្នាំ​។

គូស្នេហ៍​ថ្មី​ក៏​ជា​បុរស​សង្ហា និង​កាន់​ដៃ​គ្នា​ត្រសង​ក្នុង​ទឹកមុខ​រីករាយ​ពោ​ពេញ​ដោយ​ក្តី​សុខ ជាទីបំផុត ដែល​មួយ​សន្លឹក​គឺជា​រូបថត​ផ្អែមល្ហែម​កាន់​ដៃ​គ្នា​ទិញ​អាហារ​នៅតាម​ដងផ្លូវ​សាធារណៈ​យ៉ាង​សាមញ្ញ និង​មួយ​ប៉ុស្តិ៍​ទៀត​គឺជា​ដំណើរ​កម្សាន្ត​រួមគ្នា​រវាង​នាង​និង​បុរស​ដែល​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​នៅលើ​ទឹកដី​នៃ​ប្រាសាទអង្គរវត្ត​។ នាង​ចែករំលែក​រូបថត​រប​ស់​បុរស​ខាងលើ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​បុរស​នោះ​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​ឯម គុ​ម្ភៈ ហើយ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នេះ​បុរស​នេះ​គឺជា ឌី​ជេ និង​ជា​អ្នក​ផលិត​កម្មវិធី និង​ជា​អ្នក​បំពេញការងារ​នៅក្នុង​ក្លឹប​កម្សាន្ត​ធំ​មួយចំនួន​នា​រាជធានី​ភ្នំពេញ​។
គេ​នៅ​មិនទាន់​ដឹង​អំពី​ប្រវត្តិ​ស្នេហា​រវាង​កញ្ញាឯក​ស្រស់​សោភា និង​ឌី​ជេ​រូប​សង្ហា​ខាងលើនេះ​ផ្តើមឡើង​ចាប់ពី​ពេលណា​នោះដែរ​៕a nat r1 a nat r3 a nat r4 a nat r5 

​