» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6526 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696697 នាក់

ប្រធានាធិបតីម៉ិកស៊ិកចេញមុខការពារបវរកញ្ញាម៉ិកស៊ិកដែលលោកNawatស្តីបន្ទោសក្នុងព្រឹត្តិការណ៍Miss Universeនៅថៃ

 

ថៃ៖ប្រធានាធិបតីរបស់ប្រទេសម៉ិកស៊ិក លោកស្រីខ្លូឌៀស្សេនបូម( Claudia Sheinbaum )បានចេញមុខការពារជាសាធារណៈ ចំពោះបវរកញ្ញាម៉ិកស៊ិក គឺកញ្ញាFatima Bosch ដែលបានផ្ទុះជម្លោះពាក្យសំដីយ៉ាងក្តៅគគុក ជាមួយលោកណាតាវ៉ាអិតសារាគ្រីស៊ីល(Nawat Itsaragrisil )ដែលជានាយករៀបចំកម្មវិធី Miss Universe Thailand នៅក្នុងទីក្រុងបាងកក កាលពីពេលថ្មីៗនេះ។a miss natavat4 

ភាពចម្រូងចម្រាសរវាងបវរកញ្ញាម៉ិកស៊ិក កញ្ញាFatima Bosch និងលោកណាតាវ៉ាត(Nawat) បានផ្ទុះឡើងនៅថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២៥ អំឡុងពេលរៀបចំសម្រាប់កម្មវិធីប្រកួតប្រជែងMiss Universe លើកទី ៧៤នៅក្នុងទីក្រុងបាងកកប្រទេសថៃ ដែលមានបេក្ខនារីមកពីជាង ១៣០ ប្រទេសចូលរួម។ នាយករៀបចំកម្មវិធី Miss Universe Thailandរូបនេះ បានស្តីបន្ទោសបវរកញ្ញាម៉ិកស៊ិកBosch នៅចំពោះមុខបវរកញ្ញាផ្សេងទៀត ថា Miss Universeម៉ិកស៊ិក មិនបានផ្សព្វផ្សាយពីប្រទេសថៃឱ្យបានទូលំទូលាយ។

ក្រោយមក កញ្ញា Bosch បានអះអាងថា លោក Nawat បានប្រមាថមកលើរូបនាង ដោយហៅកញ្ញាថា មនុស្សល្ងង់ បន្ទាប់ពី Miss Universe Mexicoរូបនេះ បានធ្វើតាមការណែនាំ ពីអ្នករៀបចំជាតិរបស់នាង។ លោក Nawat បានបដិសេធថា មិនបានប្រើភាសាអសុរោះបែបនេះទេ ដោយអះអាងថា លោកគ្រាន់តែព្រមានថា សកម្មភាពរបស់បវរកញ្ញាម៉ិកស៊ិក អាចធ្វើឱ្យប៉ះពាល់។ បន្ទាប់ពី តមាត់គ្នាទៅវិញទៅមកទាំងកណ្តាលហ្វូងបវរកញ្ញា បវរកញ្ញាម៉ិកស៊ិកBosch ក៏បានក្រោកដើរចេញពីបន្ទប់ប្រជុំ ហើយបវរកញ្ញាជាច្រើនរូបផ្សេងទៀត ក៏ងើបចេញពីកៅអីដើរតាមក្រោយជាបន្តបន្ទាប់ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយបវរកញ្ញាម៉ិកស៊ិក ដោយមិនស្តាប់លោក Nawatឡើយ។

យោងតាមវីដេអូ លោកNawatដែលធ្លាប់បង្កបញ្ហាក្នុងវិស័យបវរកញ្ញានៅកម្ពុជានាពេលកន្លងមកនោះ ក៏បានដើរទៅ​រារាំងបវរកញ្ញាមិនឱ្យចាកចេញ ហើយស្រែកតាមមេក្រូដាក់បវរកញ្ញាទាំងអស់ឱ្យឈប់ និងត្រឡប់ទៅអង្គុយវិញ ប្រសិនបើចង់នៅបន្ត។

អាកប្បកិរិយាច្រងេងច្រងាងរបស់លោកNawat បានរងនូវការរិះគន់យ៉ាងទូលំទូលាយ ទាំងនៅក្នុងប្រទេសថៃ និងនៅបរទេស បើទោះបីជាលោកបានចេញមុខសុំទោសជាសាធារណៈក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃThe Nation នៅថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២៥។

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានហៅឧប្បត្តិហេតុនេះថា ជាទង្វើគំរាមកំហែង និងសរសើរបវរកញ្ញាម៉ិកស៊ិក Bosch ចំពោះការឆ្លើយតប ដោយសេចក្តីថ្លៃថ្នូររបស់នាង។ ការបំបាក់មុខបវរកញ្ញាជាសាធារណៈ ដោយលោក Nawatបានល្បីខ្ទរខ្ទារ និងទាក់ទាញការរិះគន់ពីប្រធានាធិបតីម៉ិកស៊ិក។ លោកស្រីប្រធានាធិបតី Sheinbaum បានចេញមកការពារបវរកញ្ញាម៉ិកស៊ិក និងសរសើរការឆ្លើយតបរបស់ កញ្ញា Bosch ដោយនិយាយថា «ស្ត្រីកាន់តែស្រស់ស្អាតនៅពេលដែលពួកគេហ៊ាននិយាយ និងចូលរួម ពីព្រោះនោះ គឺជាការទទួលស្គាល់សិទ្ធិរបស់យើង»។ លោកស្រី Claudia Sheinbaum បានសរសើរពីភាពក្លាហានរបស់បវរកញ្ញានៃប្រទេសម៉ិកស៊ិក Bosch ថាជានិមិត្តរូបនៃសេចក្តីថ្លៃថ្នូររបស់ស្ត្រី។​

 

ក្រៅពីលោកស្រីប្រធានាធិបតីម៉ិកស៊ិកបវរកញ្ញាចក្រវាឡវេណេស៊ុយអេឡាឆ្នាំ ១៩៩៦ នាង Alicia Machado កាលពីថ្ងៃទី៥ ខែវិច្ឆិកា បានហៅថៃថា ជា «ប្រទេសសំរាម» ។ នាងបានថ្កោលទោសយ៉ាងខ្លាំងចំពោះលោក Nawat Itsaragrisil ថា ជាមនុស្សឥតប្រយោជន៍ ដោយស្នើឲ្យផ្លាស់ប្តូរកម្មវិធីប្រកួតសម្រស់ Miss Universe ទៅកាន់ទីតាំងផ្សេងដូចជាសហរដ្ឋអាមេរិក ព្រោះមានសុវត្ថិភាពជាងទឹកដីថៃ។

ការលើកឡើងរបស់បវរកញ្ញាចក្រវាឡវេណេស៊ុយអេឡាបានកើតឡើង ស្របពេលដែលភាពចម្រូងចម្រាសមួយទៀតបានផ្ទុះឡើង ផ្អើលកម្មវិធី Miss Universe ឆ្នាំ២០២៥ ពោលគឺលោក Raul Rocha Cantu ដែលជាម្ចាស់ភាគហ៊ុននៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ បានចេញសេចក្តីថ្លែងការណ៍សងសឹកប្រឆាំងទៅនឹងលោក Nawat ដែលរិះគន់ជាសាធារណៈចំពោះបវរកញ្ញាម៉ិកស៊ិក នាំឲ្យនាងយំនិងត្រូវបានដកចេញពីបន្ទប់ប្រជុំក្នុងអំឡុងពេលបំពាក់ឈាងផ្លូវការ។

តាមរបាយការណ៍ពី thethaiger មេធំ MU រូបនេះ បានហៅសកម្មភាពរបស់ម្ចាស់ស្ថាប័ន MGI ថា មិនអាចទទួលយកបាន និងអាម៉ាស់បំផុត ហើយបាននិយាយថា គាត់នឹងមិនអត់ឱនចំពោះការរំលោភបំពានណាមួយលើតម្លៃ ឬសិទ្ធិស្ត្រីរបស់ស្ថាប័ននោះទេ។ ចាប់តាំងពីពេលនោះមក គាត់បានបញ្ជាឲ្យកាត់បន្ថយអំណាច និងមានគម្រោងដាក់ពង្រាយនាយកប្រតិបត្តិដើម្បីត្រួតពិនិត្យព្រឹត្តិការណ៍នេះ ដើម្បីធានាសុវត្ថិភាពរបស់បេក្ខនារីមកពីប្រទេសផ្សេងៗទៀត។ គាត់បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា «Nawat អ្នកត្រូវឈប់»។

អតីតបវរកញ្ញាចក្រវាលឆ្នាំ ១៩៩៦ មកពីប្រទេសវេណេស៊ុយអេឡា នាង Alicia Machado  នាងបានគាំទ្រការដកបវរកញ្ញាចេញពីប្រទេសថៃ ដោយស្នើឲ្យផ្លាស់ប្តូរការប្រកួតបវរកញ្ញាចក្រវាលទៅកាន់សាធារណរដ្ឋដូមីនីកែន ជាកន្លែងដែលវាមានសណ្ឋាគារ និងទីកន្លែងដ៏ស្រស់ស្អាត ឬទៅកាន់ទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក ជាកន្លែងដែលរមណីយដ្ឋានមានភាពងាយស្រួល និងមានសុវត្ថិភាពជាង និងជាកន្លែងដែលការប្រកួតប្រជែងអាចបន្តបាន។

សូមបញ្ជាក់ថារឿងអាស្រូវជុំវិញការប្រកួតសម្រស់ Miss Universe 2025 នៅលើទឹកដីថៃដែលមានកម្ពុជាចូលរួមដែរ បានក្លាយជាបញ្ហាដ៏ចម្រូងចម្រាស បន្ទាប់ពីកាសែត New York Post (NYPost) ដែលជាប្រព័ន្ធផ្សព្វផ្សាយធំមួយរបស់សហរដ្ឋអាមេរិក បានរាយការណ៍អំពីហេតុការណ៍ដែលអ្នកចូលរួមប្រកួតបានដើរចេញពីបន្ទប់សន្និសីទព្រមៗគ្នា ក្រោយលោក Nawat Itsaragrisil បានប្រមាថទៅលើបវរកញ្ញាម៉ិកស៊ិកកូ Fatima Bosch យ៉ាងធ្ងន់ធ្ងរ។

ក្រៅពី NYPost ក្នុងនោះសូម្បីបណ្ដាញព័ត៌មាន BBC និង TODAY.com ក៏បានចុះផ្សាយអំពីម្ចាស់មកុដ Victoria Kjær Theilvig ដែលជាម្ចាសជ័យលាភីបវរកញ្ញាចក្រវាលឆ្នាំ ២០២៤ បានរត់ចេញពីកម្មវិធីនេះ បន្ទាប់ពីប្រធានកម្មវិធីប្រកួត បានស្តីបន្ទោសបវរកញ្ញាម៉ិកស៊ិកជាសាធារណៈថា គ្មានការគោរពនិងជាមនុស្សល្ងង់បំផុត។a miss natavat a miss natavat1 a miss natavat2 a miss natavat3