វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 481 នាក់
ម្សិលមិញ 4847 នាក់
សរុប 13418673 នាក់
ភ្នំពេញ ៖ អតីតតារាចម្រៀងនាង ទូច ស៊ុននិច បានសម្តែងអារម្មណ៍រំភើបនិងសម្តែងការអរគុណ បន្ទាប់ពីបានឃើញយុវតី ល្អហួស គ្រងឈុតសម្លៀកបំពាក់ដោយយកតាមស្ទាយតាមនាងកាលពីជាង២០ឆ្នាំមុន។
ការលើកឡើងពីនាង ទូច ស៊ុននិចតាមបណ្តាញសង្គម នាពេលថ្មីៗនេះ បន្ទាប់ពីនាងបានឃើញរូបភាព២សន្លឹកដែលត្រូវបានបង្ហោះតាមហ្វេសប៊ុកពីលោក គីម សាន ដែលជាពូរបស់ កញ្ញាល្អហួស ដោយបានដាក់ការប្រៀបធៀបឈុតសម្លៀកបំពាក់របស់ ល្អហួស ដូចទៅនឹងឈុតរបស់នាង ទូច ស៊ុននិច កាលពីជាង២០ឆ្នាំមុន។
លោក គីម សានប្អូនប្រុសអ្នកនាង ដេនី ក្វាន់ ដែលជាម្តាយរបស់ ល្អហួស ក៏បានភ្ជាប់ជាមួយនឹងសំណេរថា «កូន ល្អហួស ស្រឡាញ់បងស្រី ទូច ស៊ុននិច ខ្លាំងណាស់ Idol ក្នុងបេះដូង»។តាមរយៈរូបភាព២សន្លឹក និងសំណេរខាងលើនេះ នាង ទូច ស៊ុននិច សម្តែងក្តីរំភើប និងអរគុណ ល្អហួស ដែលមានចិត្តស្រឡាញ់ដល់រូបនាង។ ជាការឆ្លើយតប ទូច ស៊ុននិច ក៏បានរំលេចនូវសំណេរអមជាមួយនឹងរូបភាព២សន្លឹក បង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា «អ្នកមីងអរគុណដែលក្មួយស្រី ល្អហួស ស្រលាញ់អ្នកមីងជា idol ស្រស់ស្អាតណាស់ក្មួយស្រី មីងជូនពរក្មួយអោយបានសំរេចជោគជ័យគ្រប់ការងារ»។
នាងបញ្ជាក់ថា «នាងខ្ញុំមានមោទនភាពណាស់ ដែលស្នាដៃរបស់ខ្ញុំមានកុលបុត្រកុលធីតាជំនាន់ក្រោយយកគំរូតាម ហើយនាងខ្ញុំក៏សូមអរគុណដល់អ៊ំស្រីច័ន្ទ និងបងស្រីសោភា នៅប្រទេសកាណាដា ដែលបានកាត់ច្នៃរចនាម៉ូដដ៏ស្រស់ស្អាតមួយនេះជាកាដូ ពេលដែលនាងខ្ញុំទៅសម្ដែងនៅប្រទេសកាណាដា ឆ្នាំ១៩៩៨។ ស្រលាញ់ក្មួយស្រី និងអរគុណដល់បងប្អូនអ្នកគាំទ្រទាំងអស់គ្នា»។
សូមបញ្ជាក់ថាបច្ចុប្បន្ននាង ទូច ស៊ុននិចដែលរងគ្រោះដោយការបាញ់ប្រហារកាលពីជិត២០ឆ្នាំមុនតែសមត្តកិច្ចរកមុខឃាតករមិនឃើញ កំពុងសម្រាកព្យាបាល និងផ្ញើវាសនាថ្មីលើទឹកដីក្រៅប្រទេសក៏ដោយ ប៉ុន្តែនាងតែងតែសម្តែងក្តីនឹករលឹកមកដល់ទស្សនិកជនខ្មែរគ្រប់ពេលវេលា។ នាងទូចស៊ុននិចក៏បានបង្កើតជា Chanel Youtube ផ្ទាល់ខ្លួនមួយ សម្រាប់បង្ហោះបទចម្រៀងរបស់នាង ព្រមទាំងសកម្មភាពចាស់ៗនៃការសម្តែងរបស់នាងទាំងក្រៅប្រទេស និងក្នុងប្រទេសជាបន្តបន្ទាប់ សម្រាប់ទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្ររូបនាងបានទស្សនា ដើម្បីជាការរំលឹកអនុស្សាវរីយ៍៕