
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11352 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701523 នាក់
មណ្ឌលគិរី ៖ ដោយអនុវត្តនូវបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៤និ៥៦នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុកកែវសីមា បានធ្វើការចុះបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចាំចំការ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ពេលកំពុងចុះប្រតិបត្តិការបង្ក្រាបករណីនេះ មុខសញ្ញាជួញដូរគ្រឿងញៀន ឈ្មោះ ឯល យូសុះ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរ បានមើលឃើញកម្លាំងសមត្ថកិច្ចមុនក៏រត់គេចខ្លួនចូលព្រៃបាត់ កម្លាំងជំនាញបានធ្វើការឆែកឆេរទីតាំងរោងស្នាក់នៅរបស់ជនសង្ស័យ ដកហូតបានឧបករណ៍ជក់ថ្នាំញៀនមួយចំនួន ។
បន្ទាប់មកនៅវេលាម៉ោង ២១និង២៣នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថា៖ មានករណីជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀន នៅចណុច រោងឡានរបស់ឈ្មោះ ណយ សឹង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកែវសីមា ខេត្តមណ្ឌលគិរី កម្លាំងជំនាញចុះបង្ក្រាបឃាត់ខ្លួនបាន ជនសង្ស័យ ចំនួន០២នាក់ ភេទប្រុស ដកហូតថ្នាំញៀនចំនួន០៥កញ្ចប់ ។
-ទីតាំងទី៣៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩និង ២០នាទី ដោយបានចម្លើយសារភាព ពីជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញបានបន្តនីតិវិធី ធ្វើការចុះបង្គ្រាបករណី ជួញដូរ រក្សាទុក ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចរោងចាំចំការរបស់ឈ្មោះ លី ម៉ារី ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ កម្លាំងជំនាញចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៣នាក់ ភេទប្រុស ដកហូតថ្នាំញៀនបាន ចំនួន ១១កញ្ចប់។ ក្នុងនោះជនសង្ស័យ ឈ្មោះ ហ៊ីម ឡៃ មានដីកាបង្គាប់ឱ្យចាប់ខ្លួន ចំនួន ០៤ ដីកា។
បន្ទាប់មកទៀតដោយយោងចម្លើយសារភាពរបស់ ឈ្មោះ ហ៊ីម ឡៃ ជំនាញបានបន្តនិតិវីធី ចុះបង្ក្រាបមុខសញ្ញាជួញដូរនៅចំណុចរោងរបស់ឈ្មោះ សាន សារី (ហៅថា) ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៤នាក់ ភេទប្រុស ដកហូតបានអាវុធ កែច្នៃចំនួន០៦ដើម ។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញធ្វើការ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៩នាក់ ភេទប្រុសមសនរាយឈ្មោះ ដូចខាងក្រោម ៖
ទី១/ឈ្មោះ សែន ហែម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ទី២/ឈ្មោះ ណយ សឹង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាងឡាន រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ទី៣/ឈ្មោះ ហ៊ីម ឡៃ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិឥស្លាម សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៤/ឈ្មោះ ចែម ហ័ស្ត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ទី៥/ឈ្មោះ ច្រឹង គឹមជ្រៀន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៦/ឈ្មោះ ស្រ៊ុន ចន្ថា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិកររស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ទី៧/ឈ្មោះ កេន សាន់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៨/ឈ្មោះ បេត បៀ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ទី៩/ឈ្មោះ ឡូយ យឿន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ប
ន្ទាប់ពីធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន លើជនសង្ស័យ ទាំង០៩ នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ចំនួន០៩នាក់ ជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនា។សមត្តកិច្ច បានធ្វើការឆែកឆេរ និងចាប់យកមធ្យោបាយសម្ភារៈវត្ថុតាងរួមមាន ៖ ១-ក្រាមពណ៌សថ្លា គ្រឿងញៀនជាប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១៨កញ្ចប់ក្នុងនោះ(៦កញ្ចប់ធំល្មម,១២កញ្ចប់តូច) ទម្ងន់ ៧១.១០ ក្រាមថ្លឹងទាំងសំបក ។
២-ម៉ូតូចំនួន០៣គ្រឿង , ៣-ទូរស័ព្ទ ចំនួន០៧គ្រឿង ,៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ , ៥-អាវុធកែច្នៃចំនួន ០៧ដើម,៦-កន្ត្រៃចំនួន ០៣ដើម , ៧-កាបូបស្ពាយព៌ណខ្មៅចំនួន០១ ,៨-ឧបករណ៍កៃច្នៃសម្រាប់ជក់ថ្នាំញៀននិងថង់វេចខ្ជប់ថ្នាំញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យ ចំនួន០៩នាក់ និងសម្ភារៈវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕