» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1546 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300466 នាក់

បន្ទាប់ពី​មាន​បទបញ្ជារ​នាយករ​ដ្ឋ​ម​ន្ត្រិ​ទីតាំង​ល្បែង​អន​ឡាញ​នៅ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ក្រចេះ​បន្ទាយមានជ័យ​ត្រូវបាន​បង្ក្រាប​បន្តបន្ទាប់​!

 

​ភ្នំពេញ​៖​ចាប់តាំងពី​ថ្ងៃទី​១៤​ក្កដា​មក​កម្លាំងចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ហ៊ុន សុរិទ្ធី អភិបាលរង​រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បានធ្វើ​សកម្មភាព​ចុះបង្ក្រាប​ទីតាំង​ល្បែង​អន​ឡាញ​ខុសច្បាប់ បានជា​បន្តបន្ទាប់​។​a crack online 

​នៅ​ថ្ងៃទី​១៤​ក្កដា​បាន​ចុះបង្ក្រាប​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​អន​ឡាញ (Online Scams) មួយកន្លែង ដែលមាន​ទីតាំង​នៅក្នុង​អគារ​លេខ​១៥ ផ្លូវ​១២៨ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ ក្រុម​សមត្ថកិច្ច​បាន​រកឃើញ​ជនជាតិ​វៀតណាម សរុប​ចំនួន ១៤៩​នាក់ (​ស្រី​២៣​នាក់​) និង​ជនជាតិខ្មែរ ៨៥​នាក់ (​ស្រី​១៧ នាក់​) ដែលមាន​មុខរបរ​ជា​ជាងភ្លើង កម្មករសំណង់ សន្តិសុខ មកពី​ក្រុមហ៊ុន​សេវាកម្ម​សន្តិសុខ​ឈ្មោះ ហាន ហុង​, និង​ជា​ចុងភៅ និង​កូនកាំបិត ផងដែរ​។

​បន្ទាប់មក​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ បាន​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស​ឆបោក​អន​ឡាញ (Online Scams) ដែលមាន​ទីតាំង​នៅក្នុង​អគារ​ខុន​ដូរ លេខ​៣៨២ ផ្លូវ​ឌួង​ងៀប ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​នៅ​ទីតាំង​អគារ​ខុន​ដូរ​៨​ជាន់​នេះ កងកម្លាំង​ចម្រុះ​បាន​ត្រួតពិនិត្យ​រកឃើញ​ជនសង្ស័យ ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​មាន​សញ្ជាតិ​ចិន​ចំនួន​០៣​នាក់ និង​សម្ភារៈ​ដែលជា​វត្ថុតាង​មួយចំនួន រួមមាន​កុំព្យូទ័រ ចំនួន ៤៧​គ្រឿង​, Laptop ចំនួន ១៩​គ្រឿង​, iPad ចំនួន ១​គ្រឿង​, ទូរស័ព្ទ​ចំនួន ២៨​គ្រឿង​, ទូរ​ដែក ចំនួន​៦​គ្រឿង​។

​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams នៅក្នុង​ទីតាំង​ផ្សេងគ្នា ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង និង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​ក្រុមការងារ​បាន​ត្រួតពិនិត្យ​រកឃើញ​ជនសង្ស័យ និង​សម្ភា​រះ​មួយចំនួន​ដូចខាងក្រោម​៖ ជនជាតិ​ចិនតៃវ៉ាន់ ៧៥​នាក់​, ⁠​ជនជាតិ​ចិន ចំនួន ២៤​នាក់​, ជនជាតិ​វៀតណាម ១​នាក់​, ទូរស័ព្ទ ៤៦៩​គ្រឿង​, កំ​ព្យុ​ទ័​រ ១២២ គ្រឿង Laptop ចំនួន ០៥​គ្រឿង​, ⁠​លិខិតឆ្លងដែន ចំនួន​៣៤​ក្បាល (​ចិនតៃវ៉ាន់​), រថយន្ត​សរុប​ចំនួន ០២​គ្រឿង​, ស៊ីម​ទូរ​សព្ទ​ជាច្រើន​មិនទាន់​ប្រើប្រាស់​។​

​នៅ​ខេត្ត​ព្រះសីហនុ​ប្រតិបត្តិការ​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​លោក យូ​សុះ សូ​ឡៃ​ម៉ាន អភិបាលរង​ខេត្ត កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ ដោយបាន​ចុះ​ប្រតិបត្តិ​បង្ក្រាប​ទីតាំង​សង្ស័យ​ចំនួន​៤​កន្លែង​ផ្សេងគ្នា ដែល​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​បាន​សង្ស័យថា បាន​លបលួច​ប្រព្រឹត្ត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)​។​​ទីតាំង​ទាំង​៤​កន្លែង​រួមមាន​៖ ទីតាំង​ទី​១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិ​ន​ធើ​ណេ​សិ​នណល ហូ​ថេ​ល ឯ​.​ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅ​ក្រុមទី​១៣ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដែល ម្ចាស់​អាជីវកម្ម​ឈ្មោះ LI JUN ជនជាតិ​ចិន មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ លេខ​៤៣៣/២៤​អប​.​សក ក​.​ទ​.​ច មាន​សុពលភាព​ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២៥​។​ទីតាំង​ទី​២៖ ផ្ទះល្វែង​ជួល​ស្នាក់នៅ​មួយកន្លែង (​បុរី​BS អូរ​១) មាន​ទីតាំង​ស្ថិតនៅ​ក្រុមទី​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​បានធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង មាន​កម្ពស់ ០២​ជាន់ សរុប​មាន​ចំនួន ០៦​បន្ទប់​។​

 ទីតាំង​ទី​៣៖ ផ្ទះ​២​ល្វែង​ជួល​ស្នាក់នៅ (​បុរី KL អូរ​ប្រាំ​) មាន​កម្ពស់ ០៥​ជាន់ សរុប​មាន​ចំនួន ១៧​បន្ទប់​។​* ទីតាំង​ទី​៤៖ ផ្ទះ​វីឡា​ជួល​ស្នាក់នៅ​មួយកន្លែង (​អូរ​៥) មាន​ទីតាំង​ស្ថិតនៅ​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​បានធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ជាក់ស្តែង មាន​កម្ពស់ ០២​ជាន់ សរុប​មាន​ចំនួន ០៥​បន្ទប់​។​​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទាំងនេះ ក្រុម​សមត្ថកិច្ច​បាន​រឹបអូស​សម្ភារ​ដើម្បី​រក្សាទុក​វត្ថុតាង រួមមាន​៖ លិខិតឆ្លងដែន​សរុប ចំនួន ៣៤​ក្បាល​, កំ​ព្យូ​ទ័​រ​ចំនួន ៥៤​គ្រឿង និង​Laptop ចំនួន​១​គ្រឿង​, ស្គ្រី​ន​ម៉ូនីទ័រ​ចំនួន ០៣​គ្រឿង​, ទូរទស្សន៍​ចំនួន ០១​គ្រឿង​, កាំ​មេ​រ៉ា​ចំនួន ០៤​គ្រឿង​, ទូរ​សព្ទ​ចំនួន ៥៨​គ្រឿង​, រថយន្ត ០៣​គ្រឿង​, ម៉ូតូ ០២​គ្រឿង​, ម៉ាស៊ីន​ព្រី​ន​ចំនួន ០១​គ្រឿង​, ឧបករណ៍​បំភ្លឺ​ចំនួន ០២​គ្រឿង​, ម៉ាស៊ីន​ជំនួយ​ភ្លេង ០១​គ្រឿង​, ម៉ាស៊ីន​ជំនួយ​សំឡេង​(MIC) ចំនួន ០២​គ្រឿង​, ម៉ៃ​ស្រូប​សម្លេង​ចំនួន ០១​ប្រអប់​, ឧបករណ៍​បង្វិល​គ្រាប់​ប៉េង​ប៉ុង​ផ្សងសំណាង​ចំនួន ០២, Ipad ចំនួន ០១​គ្រឿង​, ថ្នាំ​គ្រាប់​សង្ស័យ​ជា​សារធាតុ​ញៀន​មួយកញ្ចប់ មាន​ចំនួន ២៨​គ្រាប់ ព្រមទាំង​សម្ភារ​ជា​វត្ថុតាង​មួយចំនួន​ផ្សេងទៀត​។​

​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ គណៈបញ្ជាការ ឯកភាព​ខេត្តបន្ទាយមានជ័យ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams អគារ​កម្ពស់​៣​ជាន់ ១​កន្លែង នៅ​ចំណុច​ផ្លូវ​ស្តង់​តា​ងួន ទល់មុខ​ផ្លូវ​ខាងលិច​បុរី​ដឹ​ផាក​ស៊ី​ធី ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដោយបាន​រកឃើញ​ជន​ជាតិ​ឥណ្ឌូនេស៊ី សរុប​ចំនួន ២៧១ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៤៥​នាក់​។​
​នៅ​ខេត្តក្រចេះ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គណៈបញ្ជាការ​ឯកភាព​ខេត្តក្រចេះ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ចុះបង្ក្រាប​ទីតាំង​សង្ស័យថា មានការ​លួចលាក់​បង្កប់​បទល្មើស Online Scams នៅ​ទីតាំង​ផ្ទះជួល​១​កន្លែង ក្នុងភូមិ​សាស្ត្រ​ឃុំ​២​ធ្នូ ស្រុក​ស្នួល​ឃាត់​ជនបរទេស​សរុប​ចំនួន​៣១២​នាក់​។​

​សូម​បញ្ចាក់​ថាបើ​តាម​បទបញ្ជារ​នាយ​ល​រដ្ឋ​ម​ន្ត្រិ​ជនល្មើស​ក្នុង​យុទ្ធនាការ​បង្ក្រាប​ល្បែង​បោក​តាម​អន​ឡាញ​នេះ​ជា​ជនបរទេស​ត្រូវបញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​។​ជាក់ស្តែង​ថ្ងៃ​១៧​កក្កដា​ក៏មាន​ការបញ្ជូន​ជនជាតិ​វៀតណាម​២៩​នាក់​ទៅ​ស្រុក​វិញ​ផងដែរ​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង​២៩​នាក់​នេះ មាន​ស្ត្រី​ចំនួន​៥​នាក់​។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ វាសនា បាន​បន្តថា ការបណ្តេញ​ជនជាតិ​វៀតណាម​ឱ្យចេញ​ពី​ទឹកដី​កម្ពុជា ក្រោយ​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៥​។a crack meanjey a crack onlina1 a crack online1 a crack online2 a crack online3