» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5298 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056527 នាក់

អគ្គិភ័យ​ឆេះ​នៅ​ខណ្ឌដូនពេញ និង​ខណ្ឌឫស្សីកែវ ១​ព្រឹក​អស់​ផ្ទះ​ជិត​១០០​ខ្នង​ប្រើ​ទឹក​ជិត ១០០​ឡាន

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១​នេះ មាន​ករណី​អគ្គិភ័យ​២​កន្លែង បានកើត​ឡើង នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ បាន​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​សរុប​ជិត​១០០​ខ្នង ។​a fire keo5 

​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន ឲ្យ​កាសែត​ដឹងថា ចំពោះ​គ្រោះ​អគ្គិភ័យ​លើក​ទី​១ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ប្រមាណ​៨០​ខ្នង បណ្តាល​ឲ្យ​រង​ការខូចខាត​អស់ទាំង​ស្រុង ស្ថិតនៅ​ចំណុច​សំណង់​មិនមាន​រៀបរយ តាម​បណ្តោយ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ មូលហេតុ​រកឃើញថា​មកពី​ឆ្លង​ចរន្ដអគ្គិសនី​។​

សម្រាប់​ករណី​ទី​២ ឆេះ​បំផ្លាញ​អស់​ផ្ទះ ចំនួន​១៧​ខ្នង បណ្តាល​ឲ្យ​រង​ការខូចខាត​អស់ទាំង​ស្រុង ដែល​ស្ថិតនៅ​ចំណុច​សំណង់​មិនមាន​រៀបរយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ហើយ​មូលហេតុ​បណ្ដាលមកពី​ឆ្លង​ចរន្ដអគ្គិសនី​ដូចគ្នា​។​​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​បន្តទៀតថា សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​វិញ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន​៤៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​៩៨​ឡាន​។​

នៅក្នុង​ហេតុការណ៍​នោះគេ​ឃើញ​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍ សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ព្រមទាំង​លោក ឯក ឃុន​ដឿ​ន​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​និង​លោក​សុខ​ពេញ​វុ​ធ​អភិបាលខណ្ឌ​ដូនពេញ បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​ផងដែរ ។​a fire keo4 a fire keo a fire keo7 a fire keo9