» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10797 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700968 នាក់

គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១​ឆ្នាំ​សកល​២០២២​និង​ពេញ​១​ឆ្នាំ​២០២១

 

​ភ្នំពេញ​៖ បើកឆាក​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ថ្ងៃទី​១​មករា​មាន​មនុស្ស​ចំនួន ១៥ នាក់ បាន​ស្លាប់ និង ២២ នាក់ បាន​រងរបួស (​របួសស្រាល​ចំនួន ៤ នាក់ និង​របួសធ្ងន់​ចំនួន ១៨ នាក់​) នៅក្នុង​គ្រោះថ្នាក់ ចរាចរណ៍​ទូទាំងប្រទេស ។​a die car1 

​សេចក្តីរាយការណ៍​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង ចំនួន ២០ លើក គឺ​មាននៅ​រាជធានី​ភ្នំពេញ ខេត្តក្រចេះ កំពង់ស្ពឺ កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ឧ​ត្ត​រ​មានជ័យ កែប និង​ខេត្ត​ត្បូងឃ្មុំ​។​​គួរ​បញ្ជាក់ថា រយៈពេល ១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស បាន​កើតឡើង​ចំនួន ២.៦៧០ លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន ១.៤៩៧ នាក់ របួស​ចំនួន ៣.៦១៥ នាក់ ក្នុងនោះ​របួសធ្ងន់ ចំនួន ២.២៤៦ នាក់​។​

នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តាម​ហ្វេ​ប៊ុ​ក នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​នេះ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណាច់ឆ្នាំ​សកល​២០២១​ចំនួន​ខាងលើ​បើ ប្រៀបធៀប​នឹង​ឆ្នាំ​២០២០​មាន​ចំនួន ១ ៦៤៦​នាក់ មានការ​ថយ​ចំនួន ១៤៩​នាក់ ស្មើនឹង ៩​ភាគរយ​។ ចំណែក​អ្នករងរបួស​មាន​ចំនួន ៣ ៦១៥​នាក់ មានការ​ថយចុះ​១ ០៧១​នាក់ ស្មើនឹង ២៣​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ ដែលមាន​អ្នករងរបួស​រហូតដល់ ៤ ៦៨៦​នាក់​។

ការថយចុះ​គ្រោះថ្នាក់​ចរាចរណ៍ អាត្រា​អ្នកស្លាប់ និង​រងរបួស​នេះ បានបង្ហាញ​ពី​មោទនភាព​នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​ការគោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ដោយ​ស្មារតី​វិជ្ជាជីវៈ​យ៉ាងសកម្ម​។ ទោះបីជា​លទ្ធផល​បានបង្ហាញ​ពី​ការថយចុះ​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​អាត្រា​អ្នកស្លាប់ និង​រងរបួស​យ៉ាង​ដូច្នេះ​ក្តី ប៉ុន្តែ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅពេលនេះ នៅតែ​ជា​សោកនាដកម្ម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅឡើយ​ដោយ​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​រាប់ពាន់នាក់​ក្នុង​មួយឆ្នាំៗ​បាន​បាត់​បង់ជីវិត រងរបួស និង​ខូចខាត​ទ្រព្យសម្បត្តិ​។​

​តាម​ផ្នែក​ជំនាញ​បាន​រកឃើញ​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០២១ ដោយសារ​ការបើកបរ​ដោយ​ល្បឿន​លឿន​ចំនួន ៣៨​ភាគរយ ការមិន​គោរព​សិទ្ធ​មាន​ចំនួន ២៤​ភាគរយ ការមិន​ប្រកាន់​ស្តាំ​មាន​ចំនួន ១៤​ភាគរយ ការ​ប្រជែង​គ្រោះថ្នាក់​មាន​៨​ភាគរយ បត់​ឆ្វេង​-​ស្តាំ​មិន​ប្រយ័ត្ន​មាន​៨​ភាគរយ ស្រវឹង​៤​ភាគរយ កត្តា​យានយន្ត​មាន​៣​ភាគរយ និង ងងុយ​មាន​១​ភាគរយ​។​​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត ដល់​ជនរួមជាតិ​ទាំងអស់ ឱ្យ​រក្សា​ស្មារតី​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​គ្រប់ពេលវេលា​នៃ​ការធ្វើដំណើរ​លើ​ដងផ្លូវ និង​សូម​មាន​ស្មារតី​ប្រុងប្រយ័ត្ន បើកបរ​មានការ​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា ដើម្បី​ការពារ​សេចក្ដីសុខ​ខ្លួន​យើង អ្នកដំណើរ​ផ្សេងទៀត​លើ​ដងផ្លូវ ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​។a die car2 

​