» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7057 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666967 នាក់

អាជ្ញាធរ​ជាតិ​អប្សរា​៖​កុំ​ធ្វើ​ឲ្យ​សត្វ​ស្វា​នៅ​តំបន់​អង្គរ​ផ្លាស់ប្តូរ​ទម្លាប់ និង​មាន​ចរិត​កាច​សាហាវ​!

 

 

​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ចារិក​សត្វ​ស្វា​នៅ​តំ​ពន់​អង្គ​រថា តាមរយៈ​ការផ្តល់​ចំណី​ជាប្រចាំ​របស់​ក្រុម​បុគ្គល​មួយចំនួន​តូច ក្នុង​គោលបំណង​ផលិត​មាតិកា​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន បាន​ផ្លាស់ប្តូរ​នូវ​ទម្លាប់​រស់នៅ​បែប​ធម្មជាតិ​របស់​សត្វ​ស្វា ពី​សត្វព្រៃ ទៅជា​សត្វស្រុក និង​មាន​ចរិត​កាច ចេះ​ដណ្តើម​ចំណី និង​ឈាន​រហូតដល់​ការបង្ក​ជា​របួសស្នាម​ទៅលើ​មនុស្ស​ថែម​ទៀតផង​។a monkey angkor1 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចេញ​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ បាន​ឲ្យ​ដឹងថា ក្នុង​រយៈកាល​ថ្មីៗ​នេះ ចំនួន​សត្វ​ស្វា​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ ជាមួយគ្នានេះ តាមរយៈ​ការផ្តល់​ចំណី​ជាប្រចាំ​របស់​ក្រុម​បុគ្គល​មួយចំនួន​តូច ក្នុង​គោលបំណង​ផលិត​មាតិកា​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន បាន​ផ្លាស់ប្តូរ​នូវ​ទម្លាប់​រស់នៅ​បែប​ធម្មជាតិ​របស់​សត្វ​ស្វា ពី​សត្វព្រៃ ទៅជា​សត្វស្រុក ដែលមាន​ចរិត​កាច ចេះ​ដណ្ដើម​ចំណី និង​ឈាន​រហូតដល់​ការបង្ក​ជា​របួសស្នាម​ទៅលើ​មនុស្ស​ជាដើម​។

​ប្រភព បាន​បន្តថា ក្នុង​គោលដៅ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជំនាញ​នានា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដូចជា រដ្ឋបាល​ព្រៃឈើ និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​ជាដើម បាន​ប្រជុំ​ពិភាក្សាគ្នា​ជា បន្តបន្ទាប់​ឈានទៅរក​ការអនុវត្ត​វិធានការ​ចាំបាច់​នានា នាពេលខាងមុខ​។ មួយវិញទៀត នាពេល​កន្លងមក ទាំង​អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ជំនាញ​ខាងលើ បានចេញ​ជា​សេចក្តីប្រកាស​ព័ត៌មាន​អំពី​បញ្ហា​នេះ អមដោយ​ការអំពាវនាវ​ជា​សាធារណៈ ស្នើ​សាធារណជន​ទាំងអស់ មេត្តា​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​ស្វា បញ្ឈប់​ការផ្តល់​ចំណី ចៀសវាង​ប៉ះពាល់ ឬ​លេង​ជាមួយ​សត្វ​ស្វា ជាដើម​។​ល​។

​យើ​យោងតាម​របាយការណ៍​ស្តីពី​ចំនួន​សត្វ​ស្វា ដែល​បង្កបញ្ហា​ផ្សេងៗ​ដល់​ប្រាសាទ​និង​ភ្ញៀវទេសចរ របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សត្វ​ស្វា​ដែល​កំពុង​រស់នៅ និង​បន្ត​ពូជ​នៅក្នុង​តំបន់​អង្គរ បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ប្រាសាទ និង​ភ្ញៀវទេសចរ​ដូចជា ទាញ​ថ្ម​ប្រាសាទ​ឲ្យ​ធ្លាក់ បំផ្លាញ​សម្ភារ​បរិក្ខារ​ក្នុង​ប្រាសាទ​ឲ្យ​បែកបាក់ ខាំ ឬ ដណ្តើម​សម្ភារ និង​ចំណីអាហារ​ពី​ភ្ញៀវទេសចរ និង​បង្ក​ការភ័យខ្លាច​ដល់​ការ​ទស្សនា​របស់​ភ្ញៀវទេសចរ​ផងដែរ​។

​របាយការណ៍​ក៏បាន​បង្ហាញ​ដែរ​ថា នៅក្នុង​ទីតាំង​សត្វ​ស្វា​ដែល​កំពុង​រស់នៅ​ទាំងនេះ ក្នុងនោះ​មាន​ទីតាំង​ប្រាសាទអង្គរវត្ត និង​ទីតាំង​បរិវេណ​អតីត​រាជធានី​អង្គរធំ តែងមាន​សត្វ​ស្វា​បង្ក​ផលប៉ះពាល់​ដល់​ប្រាសាទ និង​ភ្ញៀវទេសចរ​ច្រើនជាងគេ​៕a monkey angkor a monkey angkor2 

​