
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 827 នាក់
ម្សិលមិញ 8911 នាក់
សរុប 18579674 នាក់
ខេត្តតាកែវ ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ទទួលបានបទបញ្ជាពីលោឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវកម្លាំងអាវុធហត្ថផ្នែកព្រហ្មទណ្ឌបានបង្ល្រាបក្មេងស្ទាវ៧នាក់។
ករណីកើតឡើងកកាលពី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងដូនកែវ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យព្រហ្មទណ្ឌ ចុះបង្ក្រាបករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តនៅម៉ោង៣ៈ២៣នាទីទៀបភ្លឺ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ត្រង់ចំនុចភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ជនសង្ស័យបានចំនួន០៧នាក់ដែលត្រុវបានឃាត់ខ្លួនរួមាន÷
១.ឈ្មោះ ប៊ុន រាសី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។២.ឈ្មោះ ប៊ុន កក្កដា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ(ទាំងពីរនាក់នេះរស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ)
៣.ឈ្មោះ ជុំ តូរ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។៤.ឈ្មោះ រី តុលា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។
៥.ឈ្មោះ មី កុសល់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។៦.ឈ្មោះ ភា រ៉ាភី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអំពិល ឃុំមេលប់ ស្រុកពារាំង ខេត្តព្រៃវែង៧.ឈ្មោះ អ៊ុក ឆៃយ៉ា ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរលក់លៀស រស់នៅភូមិឡូរី សង្កាតរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ឯ វត្ថុតាងដែលចាប់យកបាន់រួមមាន៖១.ម៉ូតូចំនួន០៤គ្រឿង។២.ទូរស័ព្ទដៃចំនួន០៥គ្រឿង។៣.ដុំថ្ម០១ដុំ និងដុំឥដ្ឋ០៣ដុំការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ៕