
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1699 នាក់
ម្សិលមិញ 15986 នាក់
សរុប 20348834 នាក់
ភ្នំពេញ៖ជនសង្ស័យដែលគេស្គាល់ឈ្មោះ ឆេង ភារុណ ជាមន្ត្រីនគរបាលគឺជាជនដែលបានប្រើដបវាយក្បាលជនរងគ្រោះកាលពីយប់ថ្ងៃទី២២ ខែសីហានោះ បានរត់គេចខ្លួនឆ្លងដែនចូលប្រទេសវៀតណាម តាមច្រកព្រំដែនបាវិត ខេត្តស្វាយរៀងបាត់ហើយ។ នេះបើតាមលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
លោក ជួន ណារិន្ទ បានបញ្ជាក់នៅថ្ងៃទី២៣ ខែសីហាថា ទោះបីជនសង្ស័យបានរត់គេចខ្លួនទៅក្រៅប្រទេសក៏ដោយ សមត្ថកិច្ចនឹងមិនបញ្ឈប់ការតាមស្វែងរក និងចាប់ខ្លួននោះទេ។លោកក៏បានអំពាវនាវដល់បក្ខពួក និងក្រុមគ្រួសាររបស់ ឆេង ភារុណ ឱ្យទាក់ទងជនសង្ស័យ ដើម្បីឱ្យវិលត្រឡប់មកចូលខ្លួនចំពោះសមត្ថកិច្ច និងប្រឈមមុខនឹងនីតិវិធីច្បាប់។លោកបានព្រមានថា៖ «មិនអាចរត់គេចខ្លួនបានមួយជីវិតទេ»។
សូមបញ្ជាក់ថា ៖ ហេតុការណ៍នេះកេីតទ្បេីងព្រោះរឿង ញញឹម ដេីរប៉ះ ក្នុងហាងឈ្មោះ SAVAGE វេលាម៉ោង២យប់រំលងអាធ្រាតឈានចូល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលជនបង្កដែលសាហាវព្រៃផ្សៃវាយជនរងគ្រោះរួចហេីយបានដេីរទ្បេីរទៅខាងលេីជាមួយនិងសន្តិសុខហាងមួយភ្លេតក្រោយមកគេឃេីញជនបង្កប្ដូរខោអាវដេីរចេញតាមច្រកទ្វារមួយទៅបាត់ស្រមោល សង្ស័យថាសន្តិសុខហាងជាអ្នកបេីកដៃអោយរត់ នៅសល់តែជនរងគ្រោះពេលសមត្ថកិច្ចចុះមកដល់បាននាំទៅប៉ុស្តិ៍ដេីម្បីសួរនាំនិងរៀបចំដាក់ពាក្យបណ្ដឹងទាំងខ្លួនជនរងគ្រោះកំពុងមានរបួស ។
ប្រជាពលរដ្ឋសំណូមពរដល់សមត្តកិច្ចត្រូវជួយរកយុត្តិធម៌អោយជនរងគ្រោះ។ស្វែងរកជនបង្កនិងបក្សពួកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់និងជួយមេីលហាងមួយកន្លែងនេះដែលមានឈ្មោះ SAVAGE ដែលមានក្រុមសន្តិសុខជាច្រេីននាក់ឈមេីលគេវាយជនរងគ្រោះនិងរំដោះបេីកដៃអោយជនបង្ករត់បាត់ដោយសុវត្ថិភាពផងដែរ ។សូមបញ្ជាក់ថាបុរស ដែល.វា/យ.គេយប់មិញ គឺជាមន្ត្រីនគរបាលតែមិនទាន់មាន ស័ក្តិ ពាក់នៅឡើយទេ ទើបជាព្រិន្ទបាលប៉ុណ្ណោះ។