» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6870 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735202 នាក់

ទា​ហ៊ាន​ផ្កាយ​បី​ទះកំផ្លៀង​ស្រី​ចំ​រឿង​ភោជនីយ៍ដ្ឋាន​បឹង​មាស​គឺ​ឧ​ត្ត​ម​សេនីយ៍​ឯក​ប៉ុល​ស៊ីនួន​!?

 

​ភ្នំពេញ ៖ មន្ត្រី​យោធា​ផ្កាយ​៣​ដែល​ទះកំផ្លៀង​ស្រី​ចំរៀង​ភោជនីយ៍ដ្ឋាន​បឹង​មាស​ដោយសារ​ប្រកែក​មិន​ព្រមទៅ​ដេក​ជាមួយ​កាលពី​យប់​ថ្ងៃទី​២៧​កុម្ភៈ​ហើយ​លួច​ទៅ​ចរចារ​សង​៨​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​បញ្ចា​ប់​រឿង​ពេល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ​សុជាតិ​អ្នកនាំពាក្យ​ក្រសួង​ការពា​ជាតិ​ប្រកាសថា៖​នឹង​វែកមុខ​នោះ​អា​ឡូ​វ​ត្រូវបាន​គេ​ស្គា​លហើយ​គឺ​ឈ្មោះ​ប៉ុល​ស៊ីនួន​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក​ផែង​វណ្ណៈ​។​a army pol sinuon 

លោក​ឧត្ដមសេនីយ៍​ផ្កាយ​៣ ប៉ុល ស៊ីនួន នាយទាហានជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ ដែល​សំបូរ​ទៅដោយ​រឿងអាស្រូវ ត្រូវបាន​គេ​ស្គាល់​ថា ជា​ជនដៃដល់​ដែល​ប្រើ​ហិង្សា​លើ​នារី​អ្នកចម្រៀង​នៅ​ភោជនីយដ្ឋាន​បឹង​មាស​កាលពី​យប់​ថ្ងៃទី​២៧​ខែកុម្ភៈ ឆ្នាំ ២០១៩​។​

​លោក​ផែង​វណ្ណៈ​ដាក់​ជា​សំនួ​រថា​៖ មហាជន​រង់ចាំ​មើល​ចំណាត់​ការបន្ត​តើ​លោក​ឧត្ដមសេនីយ៍​ផ្កាយ​៣ ប៉ុល ស៊ីនួន ត្រូវ​រួចខ្លួន ឬ យ៉ាងណា ? គួរ​បញ្ជាក់ថា​កន្លងមក​លោក​ផ្កាយ​៣ ប៉ុល ស៊ីនួន ធ្លាប់​ត្រូវបាន​គយ​ចាប់​ឡាន​អត់​ពន្ធ​ម្ដង​រួចមកហើយ​នៅ​ខេត្តបាត់ដំបង​។​សូមបញ្ជាក់ថា​លោក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឈុំ​សុជាតិ​អ្នកនាំពាក្យ​ក្រសួង​ការពា​ជាតិ​ថា​នឹង​វែក​រកមុខ​មុខ​ផ្កាយ​បី​វ៉ៃ​ស្រី​នោះដែរ​។​អា​ឡូ​វ​មុខ​ត្រូវបាន​វែក​ហើយ​តើ​!​។​

​សូម​បញ្ជាក់ដែរថា​៖​យោង​ហ្វេ​ស​ប៊ុ​ក​របស់លោក ហង ឡុង ដែល​ត្រូវជា​ស្វាមី​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គឺ​អ្នកនាង ច​ន ច័ន្ទ​ល័​ក្ខិ​ណា បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩​ថា​តារាចម្រៀង​ស្រី​ដែល​រង​អំពើហិង្សា​ដោយ​ការ​ទះកំផ្លៀង​ពី​មន្ត្រី​ទាហាន​ផ្កាយ​៣​នោះ​ពេលនេះ​នាង​ទទួលបាន​យុត្តិធម៌​ហើយ​ក្រោយពេល​ជនបង្ក​ចូល​សម្រុះសម្រួល​ដោយ​ព្រម​សង​សំណង​ជំងឺ​ចិត្ត​នូវ​ទឹកប្រាក់​ចំនួន​៨​ពាក់​ដុល្លារ​។​a army pol 

សូម​រម្លឹកថា កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ​ស្ថិតនៅ​ចំណុច​ភោជនីយដ្ឋាន​បឹង​មាស តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ មានរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើងលើ​នារី​ដែលជា​អ្នកចម្រៀង​ស្រស់ស្អាត​ប្រចាំ​នៅ​ហាង​ខាងលើ ក្រោយ​ពេលដែល​បុរស​ម្នាក់​អួតខ្លួន​ថា ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣ រួម​នឹង​បក្ខពួក​ប្រុស​-​ស្រី​៥​ឬ​៦​នាក់​ទៀត បាន​ជិះ​រថយន្ត​២​ទៅ​៣​គ្រឿង​មក​ចូល​ផឹកស៊ី​រួច​ក៏​ត្រូវបាន​លោក​ផ្កាយ​៣ ម្នាក់​ផ្ទុះ​កំហឹង ទះកំផ្លៀង​លើ​នារី​ជា​អ្នកចម្រៀង​ព្រោះ​រឿង​មិន​ព្រមទៅ​ដេក​ជាមួយ​ខ្លួន​។​a army pol1 a army pol2 a army pol3 

​នារី​រងគ្រោះ​ដែលជា​អ្នកចម្រៀង​រូបនោះ​មានឈ្មោះ យិន ស្រី​ពៅ អាយុ ៣៥​ឆ្នាំ មុខរបរ​អ្នកចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​ខាងលើ​។ ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ​បាន មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ជ្រោយចង្វារ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​ដែល​អួតខ្លួន​ថា​ជា​ផ្កាយ​៣ បង្ក​ហិង្សា​រូបនេះ​។​a army beng2