» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5492 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695663 នាក់

ទៅ​សម្រាលកូន​នៅ​គ្លីនិក​ឃាង​សុ​ឃៀន​នៅ​ស្វាយ​អ​ន្ទ​រ​ដូច​ទៅ​ស្លាប់​

 

​ព្រៃវែង​៖​មន្ទីរ​សម្រាក​ព្យាបាល​និង​.​សម្ភព​.​ឃាង​សុឃឿន​ស្ថិតនៅ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​គ្មាន​សម​ត្តភាព​បង្ក​ឲ្យ​ស្រី​វ័យក្មេង​អាយុ​២២​ឆ្នាំ​ម្នាក់​ស្លាប់​ពេល​ទៅ​សម្រាក​សម្រាលកូន​។​a die birth 

ស្ត្រី​រងគ្រោះ​ឈ្មោះ អៀង ចិត្រ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ភ្លង ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​ពេល​គ្រប់​ខែ​ឈឺពោះ​ឆ្លងទន្លេ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​សម្រាលកូន​នៅ​មន្ទីរ​សម្រាក​ព្យាបាល​និង​.​សម្ភព​.​ឃាង​សុឃឿន​។​សម្រាក បាន​មួយ​យប់ សំរាលកូន​មិន​រួច​ខកពេល ស្អែក​ឡើង​គ្រួសារ​ក៏​ដឹកចេញទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ក៏​រងគ្រោះ​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​នៅវេលា​ម៉ោង​១១.៣០​នាទី​ព្រឹក​ថ្ងៃទី​០៧.១២.២០២០​។​

​គ្រួសារ​បានដឹក​ចេញពី​មន្ទីរពេទ្យ​បង្អក​មក​ផ្ទះ​វិញ ហៅ​គ្រូពេទ្យ​មក​វះ​យកស​ពកូន​ចេញ ពី​ក្នុង​ផ្ទៃ ដើម្បី​ដាក់​ក្នុង​,​ម​,​ឈូស ធ្វើបុណ្យ​តាម​ប្រពៃណី​តែម្ដង​។​
​ប្រភព​គ្រួសារ​សព​ជនរងគ្រោះ​បាន​និយាយថា​៖​ដើមចម​ដំបូង កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃទី​០៦.១២.២០២០​ស្ដ្រី​រងគ្រោះ​បាន​ឈឺពោះ ហើយ​ក្រុមគ្រួសារ​បាន​នាំទៅ​សម្រាលកូន​នៅ​(​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​.​ឃាង​សុឃឿន​) ត្រង់ចំណុច​ខាងលើ​។​ជាមួយគ្នា​នោះ ខាង​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​.​ឃាង​សុឃឿន បាន​ពិនិត្យ​អេកូ និង​រៀបចំ​ឱ្យ​សម្រាក​នៅ​ទីនោះ​បាន​១​យប់​ដើម្បី​សម្រាលកូន​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​០៧.១២.២០២០​នារី​រងគ្រោះ​នៅតែ​ពុំទាន់​សម្រាលកូន​ទៀត ។​ដោយ​អាកា​រៈ​ធ្វើទុក្ខ​ខ្លាំង​តាំងពី​យប់​.​ដល់​ព្រឹក ឡើង​សោះ​ខ្យល់​ទន់​ដៃជើង ព្រោះ​ប្រឹង​សម្រាល​តាមបែប​ធម្មជាតិ​សម្រាប់​កូន​ទី​៣​។​​លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ក្រុមគ្រូពេទ្យ​បាន​ដឹកបញ្ជូន​ស្ដ្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​។​ហើយ​នាង​បាន​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ ទាំង​កូន​នៅក្នុង​ផ្ទៃ ប៉ុន្តែ​ក្រុមគ្រួសារ​មិន​អស់ចិត្ត ក៍​បន្ត​ដឹក​ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្ត ។​​ពេលនោះ​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ​ដោយ​ឃើញថា​៖ នាង​ស្លាប់​ហើយ ទើប​អោយ​រថយន្ត​ដឹក​សព​មក​ផ្ទះ​វិញ​។​

​ករណី​កង្វះ​សម​ត្តភាព​ព្យាបាល​បង្ក​ឲ្យ​ស្ត្រី​ជា​មាតា​ស្លាប់​ទាំង​ម្តាយ​និង​កូន​នេះ​ភាគី​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​.​ឃាង​សុឃឿន​បាន​តាម​សម្របសម្រួល​.​ចូល​បុណ្យសព​ជាង​២ លាន​រៀល​។​​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​.​ឃាង​.​សុឃឿន​នៅ​រសៀល​ថ្ងៃទី​០៩.១២.២០២០ បាន​បដិសេធ​មិន​បកស្រាយ​ទេ​ទេពី​ចំណុចខ្សោយ​របស់ខ្លួន​។​​ដោយ​ឲ្យ​ទៅ​សួរ​ទៅខាង​គ្រួសារ​រងគ្រោះ​និង​លោក​អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ ទៅនឹង​ដឹង​ហើយ​។​​លោក ប៉ិច សុង អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ បាន​ថ្លែងថា​៖ សូម​សួរ​ទៅ​ជំនាញ​ទើប​គេ​ច្បាស់​?​។​

​រីឯ​លោក ហួ ដារ ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ថ្លែង​ទទួលស្គាល់ថា​៖ ពិត​ជាមាន​ស្ដ្រី​ម្នាក់​សម្រាលកូន​ស្លាប់​មែន ។​
​ចំពោះ​សំនួ​រថា​៖ តើ​ការស្លាប់​នោះ​មកពី​បញ្ហា​បច្ចេកទេស​ពេទ្យ​ឬ​យ៉ាងណា​? លោក​សូម​មិន​បកស្រាយ​ទេ​!?​។​ករណីនេះ​ប្រជា​ពល​ថា​:​ក្រសួងសុខាភិបាល​គួ​តែមាន​វិធា​ការបិទ​គ្លីនិក​ដែល​កង្វះ​សម​ត្តភាព​នេះ​ចោល​ទៅ​។​a die birth1 a die birth2 

​