» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7204 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697375 នាក់

សេដ្ឋីនី​ជំទាវ​ឧកញ៉ា ឡេង បញ្ចពណ៌​ចូល​រោងការ​នៅ​ឈើកាច់​បាភ្នំ​!

​ភ្នំពេញ​៖​លោកជំទាវ​ឧកញ៉ា ឡេង បញ្ចពណ៌ អគ្គនាយិកា​ក្រុមហ៊ុន GMS Leng Navatra Cosmetics ចូល​រោងការ​ហើយ​ខួច នៅ​ថ្ងៃ​ចន្ទ ទី​៦ ខែធ្នូ ឆ្នាំ ២០២១ នេះ ជាមួយនឹង​កូនកំលោះ​អ្នកជំនួញ​វ័យក្មេង​មួយរូប​នៅ​ប្រទេស​កម្ពុជា គឺ​លោក វ៉ន ។​អាពាហ៍ពិពាហ៍​ប្អូនស្រី​សេដ្ឋី​មាន​ប្រវត្តិ​ជា​កម្មករ​មកពី​កូរ៉េ​ត្រូវបាន រៀបចំឡើង​នៅ​ភូមិកំណើត ស្ថិតនៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​a leng marry4  

​មង្គលការ​នេះ​គេ​ឃើញ​មាន​វត្តមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ នាយករង​ខុទ្ទកាល័យ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស ក៏បានផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ក្នុង​ពិធីកាត់សក់​បង្កក់​សិរី​ជូន​ដល់​ប្អូនស្រី​ពៅ​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​។​

​ក្រៅពីនេះ​ក្នុង​លាង​សាយ​ភ​ជន៍​ពិធី​អាពាហ៍ពិពាហ៍ ក៏មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ផ្តល់​ជា​កិត្តិយស​អញ្ជើញ​ចូលរួម​ផងដែរ​។​

​បន្ថែម​លើ​នេះ ក៏មាន​វត្តមាន អភិបាលខេត្ត​កំពង់ស្ពឺ ត្បូងឃ្មុំ រួម​នឹង​អភិបាលខេត្ត​មួយចំនួនទៀត​។ កំពូល​តារាចម្រៀង​ល្បីៗ​ប្រចាំ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា ក៏​រំលេច​វត្តមាន​នៅក្នុង​មង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា រួមមាន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និង​លោក ខេ​ម ជាដើម​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ថ្លែងថា​៖ “​ឈើកាច់​បាភ្នំ​អនុស្សាវរីយ​ដ៏​កម្សត់​ភូមិកំណើត​ដ៏​ជូរចត់​អ្នក​ម្ដាយ​បាន​លាចាក​លោក​ទៅ​មិនបាន​ឃើញ​កូន​រស់នៅក្នុង​ជីវភាព​សមរម្យ​ទេ​ប្អូនស្រី​ពៅ ដែលជា​ថ្លើម​ប្រមាត់​របស់​អ្នក​ម៉ែ​បាន​រៀបការ​ហើយ​កូន​ចង់​ឲ្យ​ម៉ែ​សប្បាយចិត្ត​ចង់​ឲ្យ​ម៉ែ​ឃើញ​កូនពៅ​ម៉ែ​នៅលើ​ភូមិ​ដ៏​កម្សត់​របស់​យើង​ណា​ម៉ែ​”​។​ អ្នកឧកញ៉ា ក៏​សូមទោស​ផងដែរ ដែល​កម្មវិធី​ដ៏​តូច​នេះ មិនបាន​អញ្ជើញ​បងប្អូន​ចូលរួម​កម្មវិធី ព្រោះ​ធ្វើ​នៅ​ស្រុកកំណើត​ឆ្ងាយ​ពេក​។​

​សម្រាប់​គ្រួសារ​ត្រកូល​ឡេង​នេះ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​ព្រះរាជទាន​ផ្តល់​គោរមងារ ឧកញ៉ា ដល់​លោកជំទាវ​ឧកញ៉ា ឡេង បញ្ចពណ៌ ស្រពពេល​ជាមួយគ្នានេះ បង​បង្កើត​របស់លោក​ជំទាវ​ចំនួន​នាក់​ទៀត ក៏​ទទួលបាន​គោរមងារ​ដ៏​ឧត្តុង្គឧត្តម គឺ លោក​ឧកញ៉ា ឡេង ប្រុស និង​លោក​ឧកញ៉ា ឡេង និមល​៕a leng marry1 a leng marry2 a leng marry3 a leng marry5 

​