» សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1342 នាក់

ម្សិលមិញ 15181 នាក់

សរុប 19468844 នាក់

បន្ទាប់ពីមានការរិះគន់កញ្ញាភឹមស្រីនោមិនយកបទខ្មែរច្រៀងលើឆាកអ្នកគ្រប់គ្រងបកស្រាយថា!


​វៀតណាម​៖ ព្រឹត្តិការណ៍​ប្រ​គួ​ត​សម្រស់​អន្តរជាតិ Miss Grand International 2023 បាននិងកំពុង​តែ​ស្ថិតក្នុង​ក្រសែភ្នែក​អ្នកតាមដាន ក្រោយពី​កម្មវិធី​បានចាប់ផ្តើម​សកម្មភាព​មួយចំនួន​ជា​បន្តបន្ទាប់​មុន​ការ​ប្រ​គួ​ត​ផ្លូវការ​បានមក​ដល់​។ ឆ្នាំនេះ Grand Voice Award ត្រូវបាន​ដាក់បញ្ចូល​ថ្មី​សម្រាប់​កម្មវិធី​ប្រកួត​កញ្ញាឯក​មួយ នេះ ដោយ​អាច​ឲ្យ​បេក្ខភាព​ប្រមាណ​ជាង​៧០​ប្រទេស​ដែល​ចូលរួម​ឡើង​បង្ហាញ​សមត្ថភាព​ច្រៀង​របស់ខ្លួន​នៅលើ​ឆាក​តន្ត្រី​បាន​។​a srey no3 

កញ្ញាឯក​អស្ចារ្យ​កម្ពុជា ស្រី​ស្អាត ភឹម ស្រី​នោ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២៣ តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ប្រកួតប្រជែង​កម្មវិធី «Miss Grand International» ដែលមាន​បេ​ក្ខ​នារី​មកពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ។​ក្រោយ​គ្រង​មកុដ «Miss Grand Cambodia 2023» កញ្ញា ភឹម ស្រី​នោ បាន​ប្តេជ្ញា​ត្រៀមខ្លួន​នឹងធ្វើ​រឿង​មួយ​សម្រាប់​ជាតិ ក្នុងពេលដែល​នាង​មានឱកាស​បង្ហាញ​វត្តមាន​នៅលើ​ឆាក​អន្តរជាតិ ។ ហើយ​អ្វីដែល​នាង​នឹងធ្វើ​នោះ គឺ​ការនាំ​ប្រទេស​កម្ពុជា​ដ៏​ល្អ​មួយ​នេះ ទៅកាន់​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​បរទេស​ស្គាល់​កាន់តែច្បាស់ ក្នុងនាម​តំណាង​ប្រទេស​ចូលរួម​ប្រកួត «Miss Grand international 2023» ដែល​ធ្វើឡើង​នៅ​ប្រទេស​វៀតណាម​។​

​បេក្ខភាព​ពី​កម្ពុជា កញ្ញា ភឹម ស្រីណូ ក៏បាន​លើកយក​បទ​ចម្រៀង​ថៃ​មួយ​បទ​មក​ធ្វើការ​បកស្រាយ ដែល​បើទោះបីជា​នាង​មិនបាន​បកស្រាយ​បាន​ពិ​រោះ និង​ល្អ​ខ្លាំង​យ៉ាងណាក្តី​ក៏​នាង​បានបង្ហាញ​សមត្ថភាព​ច្រៀង​ដែល​នាង​មាន​នៅលើ​ឆាក​មួយ​នេះ​ជាមួយនឹង​ការរៀបចំ​ខ្លួន​បាន​យ៉ាង​ស្រស់ស្អាត​។ ទន្ទឹមគ្នា​នេះដែរ​មាន​សំណួរ​ចោទសួរ​ជា​ច្រើ​ទៅកាន់​កញ្ញាឯក​រូបនេះ​ថា​ហេតុអ្វី​មិនបាន​លើកយក​បទ​ចម្រៀង​ជា​ភាសារ​ខ្មែរ​ទៅធ្វើ​ការបកស្រាយ ហើយ​នាង​ក៏បាន​បញ្ជាក់​នៅក្នុង​ការ​Live មួយ​ភ្លាមៗ​ដែរ​ថា ជា​លក្ខខណ្ឌ​ដែល​កម្មវិធី​តម្រូវ​គឺ​បេក្ខភាព​អាច​បកស្រាយ​បទ​ចម្រៀង​ជា​ភាសារ​ថៃ វៀតណាម និង​អង់គ្លេស​បាន​ទើប​នាង​សម្រេចចិត្ត​ច្រៀង​ចម្រៀង​ជា​ភាសា​ថៃ​។

ទាក់ទង​ការយក​បទ​ចម្រៀង​បរទេស​មក​ច្រៀង​នេះ លោកស្រី អ៊ឹម សុគន្ធា ដែលជា​អ្នក​គ្រប់​គ្រាង​Miss Grand Cambodia បាន​បញ្ចេញ​សារ​មុននេះ​បន្ថែម​ដើម្បី​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​យល់​កាន់តែច្បាស់​ពី​កម្មវិធី​។ លោកស្រី​លើកឡើងថា​នាង​ខ្ញុំ​តាំងពីដើម​មក​មាន​បងប្អូន​ខ្លះ​ស្គា​ល់ហើយ ថា​ខ្ញុំ​មិន​ងាយ​បង្ហាញ​អារម្មណ៍​ក្នុង​Facebook​ទេ​… ទាល់តែ​រឿង​សំខាន់ រឺ​អយុត្តិធម៌​បំផុត​ទើប​លើក​មក​និយាយ​…​ចាស​ពាក្យ​ខ្លះ​គួរ​និយាយ​ចាំ​និយាយ មុន​រិះ​គុណ មុន​ជេរ​ស្ដីបន្ទោស​បង្អាប់​គួរស្វែងយល់​អោយ​ច្បា​ស់សិន ចូល​គិតពិចារណា​អោយ​វែងឆ្ងាយ កុំអោយ​ពាក្យសំដី​ខ្លះ​របស់​បងប្អូន​មួយចំនួន​តូច​អាចធ្វើអោយ​មនុស្ស​ឈឺចាប់ បាក់​ទឹកចិត្ត រឺក៏​អាច​គិត​អ្វី​ផ្សេង​លោកស្រី​ចោទ​សួរថា គាត់​មាន​កំហុស​អី​ទៅ​?​។

អ្នកស្រី​បញ្ជាក់ថា​…​ខ្ញុំ​ដឹងថា​បងប្អូន​រិះ​គុណ​ដើម្បី​ស្ថាបនា​តែ​មើល​ពាក្យ​ខ្លះ​មើលទៅ​ដូច​កំពុងតែ​ជាន់​បន្លិច​ប្រជាជន​ខ្មែរ​ខ្លួនឯង​ចឹ​ង​… គាត់​ជា​តំណាង​ប្រទេស​កម្ពុជា គាត់​ទៅ​ប្រកួត​ដើម្បី​មុខមាត់​ប្រទេស គាត់​ខំ​យ៉ាង​នឹង​ហើយ​នៅតែ​ខុស​ទៀត រាល់ថ្ងៃ​គាត់​ភ័យ​ណាស់ គាត់​តែងតែ​សួរ​ខ្ញុំ​ថា Mommy ថ្ងៃនេះ​កូន​ព្យាយាម​អស់ពី​លទ្ធភាព​ហើយ បើ​កូន​ធ្វើ​មិន​បានល្អ​កុំ​ខឹង​ណា​Mommy ស្អែក​កូន​នឹង​ធ្វើអោយ​ល្អ​ជាង​នឹង​ទៀត ដើម្បី​កុំ​ហ្វេ​នៗ ខឹង​ហើយ​ស្អប់​កូន រាល់ថ្ងៃ​កូន​មាន​អារម្មណ៍​ហត់​ណាស់​តែ​កូន​មិន​ចុះចាញ់​ទេ​…​ស៊ូៗ​ទោះ​លទ្ធផល​ចេញមក​បែបណា​ក៏​កូន​នៅតែ​ប្រឹងប្រែង​ដើម្បី បងប្អូន​ខ្មែរ​អើយ​មិន​មែនបិទ​សិទ្ធិ​បងប្អូន​មិនអោយ​comment ទេ​..​តែ​ពេលនេះ​ជា​ពេលដែល​គាត់​ត្រូវការ​កំលាំង​ចិត្តនឹង​ការរួបរួម​ច្រើនជាង​ការរិះគន់​ពី​អ្នក​ទាំងអស់គ្នា សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​កម្មវិធី​MGI​ចាប់ផ្ដើម​ប្រលង​ហើយ​…​សូម​ចិត្ត​បងប្អូន សុទ្ធតែ​ខ្មែរ​ដូចគ្នា​ទេ ផ្ដល់​កំលាំងចិត្ត​អោយ​គាត់​ទាំងពីរ​អ្នក​ទៅ កុំ​បន្ត​ពោល​ពាក្យ អវិជ្ជមាន​បែបនេះ​ត​ទៀត​អី​… បងស្រី​អូន​គាត់​ត្រូវ​បន្ត​រស់នៅ​ចឹ​ញ្ចឹ​ម​មើលថែ​កូន​នឹង​គ្រួសារ ហើយ ចំណែក​Nano​គាត់​មាន​តួនាទី​ជាបរ​វ​កញ្ញា​តំណាង​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញខ្លួន នឹង ប្រកួតប្រជែង​ដ​ណ្ដើ​រ​ជ័យជំនះ​ជូន​បងប្អូន​.. ។

​សម្រាប់​ស្រី​ស្អាត ភឹម ស្រី​នោ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ថា «​ជាដំបូង នាង​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកមានគុណ​របស់ខ្ញុំ​ទាំងពីរ ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន បង្រៀន​កូន​ឲ្យ​ក្លាយជា​មនុស្ស​រឹងមាំ មានការ​តស៊ូ​តាំងពី​តូច​មក ទោះបីជា​លោក​ទាំងពីរ​លំបាក​យ៉ាងណា ក៏​លោក​ទាំងពីរ​តែងតែ​ប្រាប់​ឲ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​នៅក្នុង​សង្គម​។ នាង​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ក្តី​ស្រលាញ់​របស់​ប្រជាជន​ខ្មែរ និង​អ្នកគាំទ្រ​ដែល​តែងតែ​ផ្តល់​កម្លាំងចិត្ត និង​ការចូល​ចិត្ត​មកលើ​រូបនាង​ខ្ញុំ សូម​សន្យាថា នាង​ខ្ញុំ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​នាំ​ប្រទេស​កម្ពុជា​ដ៏​ល្អ​មួយ​នេះ ទៅកាន់​ឆាក​អន្តរជាតិ​នៃ Miss Grand International 2023»៕a srey no1 a srey no2