» គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1573 នាក់

ម្សិលមិញ 6677 នាក់

សរុប 14149149 នាក់

ដាក់ពន្ធនាគារ​ស្រី​ស្អាត ម៉ន សូលី​ដែ​ត ២​ឆ្នាំ តម្រូវឱ្យ​សង​ប្រាក់​ទៅ​ដើមបណ្តឹង​ជិត​៣០​ម៉ឺន​ដុល្លារ ពិន័យ​១៦ លាន​រៀល​

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ ម៉ន សូលី​ដែ​ត ភេទ​ស្រី អាយុ​៣០ ឆ្នាំ មុខរបរ ជា​អាជីវក​រលើ​សំណុំរឿង រំលោភ​លើ​ទំនុកចិត្ត ដាក់ពន្ធនាគារ​កំណត់​២ ឆ្នាំ តម្រូវ​ឲ្យ​សង​ប្រាក់​ទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី​ចំនួន ២៨៩.១៧៩ ដុល្លារ​អាមេរិក និង​ពិន័យ​ចូល​រដ្ឋ​ចំនួន ១៦ លាន​រៀល ។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិន​ភាគី​ណាមួយ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការកាត់ក្តី​នេះ ។a solidet1

កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង ឆបោក (​រំលោភ​លើ​ទំនុកចិត្ត​) ខាងលើ មក​បើកសវនាការ​ជា​សាធារណៈ ។​សវនាការ​នោះ​ដឹកនាំ​ដោយ​លោក ហុក ពៅ ចៅក្រម​ជំនុំជម្រះ និង​លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង ជា​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ជនជាប់ចោទ​ឈ្មោះ ម៉ន សូលី​ដែ​ត ភេទ​ស្រី អាយុ​៣០ ឆ្នាំ មុខរបរ ជា​អាជីវករ អម​មេធាវី​ការពារ​ក្តី រីឯ​ដើម​បណ្តឹងរដ្ឋប្បវេណី​មានឈ្មោះ វ៉ា សូលី​ដា ភេទ​ស្រី អាយុ ៣១ ឆ្នាំ មុខរបរ អ្នករកស៊ី (​ដើមបណ្តឹង និង​ជនជាប់ចោទ​ត្រូវជា​បងថ្លៃ និង​ប្អូនថ្លៃ​) ។ ប៉ុន្តែ​អ្វីដែល​សាធារណៈជន​មានការ​ចាប់ អារម្មណ៍​នៅក្នុង​អង្គ​សវនាការ​នោះ គេ​ពិនិត្យឃើញ​ជនជាប់ចោទ​ពាក់ព័ន្ធ​ករណី ឆបោក ដែលមាន​ទំហំ​ទឹកប្រាក់​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក បែរជា​បង្ហូរទឹកភ្នែក​ឲ្យ​គេ​អាណិត ព្រមទាំង​បាន​សំណូមពរ​ឲ្យ​តុលាការ​ដោះលែង​រូបគេ​នៅក្រៅ​ឃុំ ដើម្បី​មានឱកាស​រកប្រាក់​សង​ដើមបណ្តឹង​វិញ ។

តែ​ការ​សំណូមពរ​នេះ​ត្រូវបាន​ជនរងគ្រោះ​ប្រឆាំង​ដាច់អហង្កា​មិន​យល់ស្រប​ឡើយ ដោយយោង​ទៅលើ​ហេតុផល​ច្រើនយ៉ាង ដែល​ជនជាប់ចោទ​មាន​ល្បិច​គេចវេស​តាំងពី​មិនទាន់​ត្រូវបាន​ចាប់ខ្លួន ។ ទាក់ទិន​និង​អង្គហេតុ​ក្នុង​សំណុំរឿង​.​រំលោភ​ទំនុកចិត្ត ដែល​តុលាការ​បាន​លើក​យកមក​បើកសវនាការ​ពេលនេះ ត្រូវបាន​គេ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វ៉ា សូលី​ដា និង​ជន​ជាប់ ចោទ​ឈ្មោះ ម៉ន សូលី​ដែ​ត ត្រូវជា​បងថ្លៃ​និង​ប្អូនថ្លៃ​តាំងពី​ឆ្នាំ​២០២០ បន្ទាប់ពី​ឈ្មោះ ម៉ន សូលី​ដែ​ត បាន​រៀបការ​ជាមួយ​ប្អូនប្រុស​ដើមបណ្តឹង​មក ពួកគេ​បាន​ស្នាក់​នៅផ្ទះ​លេខ​២៤​បេ ផ្លូវ​លេខ​៩៩ ភូមិ​ឬ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ក្នុងអំឡុងពេល​ស្នាក់នៅ​ជាមួយគ្នា ឈ្មោះ ម៉ន សូលី​ដែ​ត តែងតែ​និយាយ​ពី​រឿង​អ​បិ​យ​ជំនឿ​ប្រាប់​បងថ្លៃ​ថា គាត់​(​ដើមបណ្តឹង​)​ជា​មនុស្ស​អភ័ព្វ​គូរ និង​រកស៊ី​មិន​សមប្រកប ហើយ​បើ​ចង់​កែប្រែ​វាសនា គេ (​ជនជាប់ចោទ​) បាន​ស្គាល់​លោកសង្ឃ​មួយអង្គ នៅ​ខេត្តតាកែវ ។

ឈ្មោះ ម៉ន សូលី​ដែ​ត បាន​និយាយ​ប្រើល្បិច​អូសទាញ​ជនរងគ្រោះ​ឲ្យ​ជឿជាក់​លើ​ខ្លួន ដោយ​ប្រៀបធៀប​ទៅលើ​បុគ្គល​ដែល​រកស៊ី​ដោយ​ជោគជ័យ​មួយចំនួន​នៅក្នុង​ស្រុក​ខ្មែរ គឺ​ពួកគាត់​សុទ្ធតែ​បាន​ទៅរក​លោកសង្ឃ​អង្គ​នោះ ឲ្យ​ជួយ​ធ្វើ​មន្ត​អាគ​ម្ភ​អូមអាម ទើប​រកស៊ី​មានបាន​រហូតដល់​សព្វ​ថ្ងៃ ។ ដោយមាន​ការជឿ​លើ​អ​បិ​យ​ជំនឿ និង​ទុកចិត្ត​ទាំងស្រុង​លើ​ឈ្មោះ ម៉ន សូលី​ដែ​ត ជា​ប្អូនថ្លៃ ជនរងគ្រោះ​បាន​យល់ព្រម​ឲ្យ​ជួយ​ទាក់ទង​ទៅ​លោកសង្ឃ​នោះ ដើម្បី​ឲ្យ​ជួយ​ធ្វើ​កិច្ច​កែប្រែ​វាសនា​ឲ្យ​គាត់ ដើម្បី​ឲ្យ​រកស៊ី​កាន់តែ​លូតលាស់​មានបាន​ទៅមុខទៀត ។ ឈ្មោះ ម៉ន សូលី​ដែ​ត បាន​ប្រាប់​ជនរងគ្រោះ​ទៀតថា រាល់​ការទាក់ទង​ទៅជា​មួយ​លោកសង្ឃ គឺ​រូបគេ​ជា​អ្នក​ទាក់ទង​ផ្ទាល់ ដោយ​ហាម​មិន​ឲ្យ​ជនរងគ្រោះ​ទាក់ទង​ទេ ពោលគឺ​ការងារ​ចាត់ចែង​អ្វីៗ ឈ្មោះ ម៉ន សូលី​ដែ​ត អនុវត្ត​ផ្ទាល់​ទាំងអស់ ។ បន្ទាប់មកទៀត ម៉ន សូលី​ដែ​ត បាន​ប្រាប់​ជនរងគ្រោះ​ឲ្យ​វេ​លុយ​ផ្តល់​តាម​អា​ខោ​ន ABA ឈ្មោះ MORN SOLIDETH ជា​បន្តបន្ទាប់​សរុប​ទឹកប្រាក់ ២០៧.៥៧៩ ដុល្លារ​អាមេរិក ដើម្បី​យកទៅ​តម្កល់​កំណល់​”​ជើងព្រះ​” មាស ចំនួន​ពីរ​ដុំ​ទម្ងន់​២០ ដំឡឹង ស្មើ​ទឹកប្រាក់​ចំនួន ៤៧.០០០ ដុល្លារ​អាមេរិក សម្រាប់​តម្កល់​នៅក្នុង​បន្ទប់​សមាធិ និង​តម្កល់​លុយ​សុទ្ធ​នៅក្រោម​ខ្នើយ​របស់ខ្លួន​(​ម៉ន សូលី​ដែ​ត​)​សម្រាប់​ចម្លង​ដៃ​(​ចម្លង​កិច្ច​អ​បិ​យ​ជំនឿ​)​លើទឹក​ប្រាក់​ចំនួន ៣៤.៦០០ ដុល្លារ​អាមេរិក ។

ក្រោយមកទៀត​ឈ្មោះ ម៉ន សូលី​ដែ​ត តែងតែ​ល្បួងលួងលោម​ជនរងគ្រោះ​ឲ្យ​ផ្តល់​លុយ​បន្ថែម ប៉ុន្តែ​ជនរងគ្រោះ​មានការ​សង្ស័យ និង​អស់ជំនឿ​ព្រោះ​នៅពេល​ដាក់​លុយ​ឲ្យ​ម្តងៗ មិនដែល​ឃើញ​បាន​ផលប្រយោជន៍​មកវិញ​ទេ ហើយ​ជនរងគ្រោះ​ក៏បាន​ឈប់​បន្តធ្វើ​កិច្ច​តទៅទៀត ទើប​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ ជនរងគ្រោះ​បាន​សុំ​ដក​លុយ និង​មាស​យកមក​វិញ ពេលនោះ​ឈ្មោះ ម៉ន សូលី​ដែ​ត បាន​ទៅ​កាយ​យក​មាស​ដែល​កប់​ក្នុង​បន្ទប់​សមាធិ ស្រាប់តែ​ឃើញ​សុទ្ធតែ​មាស​ក្លែងក្លាយ​យកមក​ប្រគល់​ឲ្យ​ជនរងគ្រោះ ឃើញ​ដូច្នោះ​ជនរងគ្រោះ​បាន​ឆោឡោ ទើប​ឈ្មោះ ម៉ន សូលី​ដែ​ត និយាយថា​រូបគេ​ជា​អ្នកទទួលខុសត្រូវ ។ លុះ​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ឆែកឆេរ​លើ​ឈ្មោះ ម៉ន សូលី​ដែ​ត ស្រាប់តែ​ឃើញ​លុយ​ដុល្លារ និង​មាស​ក្លែងក្លាយ​ទាំងអស់ ទើប​សមត្ថកិច្ច​នាំយក​ជនសង្ស័យ​ទៅធ្វើ​ការសាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ហើយ​ជនសង្ស័យ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស​ចាប់ពីពេលនោះ ៕a solidet a solidet2 a solidet3