» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11306 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701477 នាក់

បង្ក្រាប់​ជំនួញ​គ្រឿងញៀន​២៥​គីឡូក្រាម​នៅ​ក្រុង​ប៉ោយប៉ែត​!

​បន្ទាយមានជ័យ​៖​គ្រឿងញៀន​ប្រមាណ​២៥​គីឡូក្រាម​ត្រូវបាន​សម​ត្ត​កិច្ច​ខេត្តបន្ទាយមានជ័យ​ដកហូត​បាន​ពី​ជនសង្ស័យ​ចំនួន​៣​នាក់​នាក់​(​ក្នុងនោះ​មាន ស្រី​១​នាក់​)​។​​នគរបាល​ជំនាញ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា អនុវត្តតាម​បទបញ្ជា​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ នគរបាល​ជំនាញ​បាន​សហការ ជាមួយ​កម្លាំង នគរបាល​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ការស្រាវជ្រាវ​ឈានទៅដល់​ធ្វើការ​បង្ក្រាបបាន​នាក់​លក់​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជា​ជនជាតិ​ថៃ​១​នាក់ ឈ្មោះ SUCHAT WANSUWONG ភេទ​ប្រុស ជនជាតិ​ថៃ លិខិតឆ្លងដែន​គ្មាន នៅ​ចំណុច​ក្រោម​ដើម​ស្វាយ ប្រហែល​១០​ម៉ែត្រ​ពី​ផ្លូវជាតិ​ស្ថិតក្នុង​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។a drug peta 

កម្លាំង​សមត្ថកិច្ច​បាន ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​២៥​ដុំ ស្មើ​ទម្ងន់ ២៤​គ​.​ក្រ ៨៨៨.១៥​ក្រាម នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២​ខែតុលា ឆ្នាំ​២០២១ ។​បន្ទាប់ពី​បង្ក្រាប​ជនជាតិ​ថៃ​នោះ​រួច កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​.០១) និង​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ួ​ង អម​រ៉ា ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៅវេលា​ម៉ោង​២​និង​៣៥​នាទី​រសៀល ថ្ងៃទី​២៣ ខែតុលា​ឆ្នាំ ២០១ បាន​ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ បុរី អចលនទ្រព្យ​អង្គរ ស្ថិតក្នុង​ភូមិ​គោក​ធ្នោ​ត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ​បា​គង់ ខេត្តសៀមរាប ឈ្មោះ លាង ម៉ាប់ ហៅ​ទូច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ និង​ប្រពន្ធ​ឈ្មោះ ឡុង សុ​ឡេង ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ​។

សរុប​សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុតាង -​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ២​កញ្ចប់​តូច -​ថ្នាំ​គ្រប់​ពណ៌​ក្រហម WY ចំនួន ៤​កញ្ចប់ -​កូនជញ្ជីង​ថ្លឹង​ថ្នាំ​ចំនួន​១ នឹង​ថង់​សម្រាប់​ច្រក​មួយចំនួន គ​-​ចាប់យក​សម្ភារៈ​រួមមាន​៖1) រថយន្ត​ចំនួន ១​គ្រឿង ស្លាក​លេខ 2AX-7997 -​ទូរស័ព្ទដៃ​ចំនួន ៦​គ្រឿង -​ប្រាក់​ថៃ​ចំនួន ២៦,៣៥០​បាត -​ប្រាក់​ខ្មែរ​៧,៨០០,០០០​រៀល -​ប្រាក់​អាមេរិក ចំនួន ៨៨៥ ដុល្លារ -​លោហធាតុ​ពណ៌​លឿងទុំ​(​កងដៃ​១,​ស្នៀតសក់​១,​បន្តោង​ខ្សែករ​២,​ខ្សែករ​៣​ខ្សែរ​)-​ប័ណ្ណ​សម្គាល់​រថយន្ត​ចំនួន​០៣​សន្លឹក​(2AX-7997 ;2B-7778; 2M7875) -​កាត​គ្រី​ម៉ូតូ​ចំនួន​០១ -​កូនសោ ១​ចង្កោម ។​

​បន្ទាប់មក​នៅវេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ ទី​២៣ ខែតុលា​ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ នៅផ្ទះ​ឈ្មោះ លាង ម៉ាប់ ហៅ​ទូច​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​​ដកហូត​មាន​១-​ទូដែក​ចំនួន​ពីរ​(​មិនទាន់​បើក​)២​ប្រាក់​ខ្មែរ​ចំនួន​១៥៥,០០០​រៀល​, ៣​ប្រាក់​ថៃ​ចំនួន​២០,០០០​បាត , ៤ សៀវភៅ​កំណត់ហេតុ​ចំនួន ៥​ក្បាល ,៥)-​អាជ្ញាប័ណ្ណ​សម្គាល់​ភ្នាក់ងារ​វី​ង​ចំនួន ១​សន្លឹក​។​
​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ក្រោយពី​ធ្វើ​កំណត់ហេតុ​ហើយ​និង​បញ្ជូនទៅ​តុលា​នៅ​ល្ងាច ថ្ងៃទី​២៦ ខែតុលា ឆ្នាំ ២០២១​ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់ ។​សំណាង​ហើយ​បង្ក្រាបបាន​មុន​បើ​មិនបាន​តើ​វាសនា​យុវជន​ខ្មែរ​វា​យ៉ាងម៉េច​ទៅវិញ​?​។​មានការ​កត់សម្គាល់ថា​សន្ទុះ​នៃ​ការប្រើប្រាស​និង​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​និន្នាការ​កើនឡើង​ពីមួយ​ខែ​ទៅមួយ​ខែ​ដោយ​មិនបាន​ធូ​ស្រាល​នោះទេ​?៕a drug peta1 a drug peta2 

​