» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8809 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698980 នាក់

សម្តេច​តេ​ជោ​ប្រាប់ថា​១​ឆ្នាំ​កម្ពុជា​ផលិត​បាន​មាស​៣​តោន​អាជីវកម្មមាសលក្ខណៈគ្រួសារត្រូវបញ្ចប់!?

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​តាមរយៈ​សារលិខិត​ជូន​ជនរួមជាតិ បាន​លើកឡើងថា កម្ពុជា​ដែល​ដូនតា​យើង​បាន​ប្រសិទ្ធ​នាម​ថា ទឹកដី​សុវណ្ណ​ភូមិ គឺជា​ទឹកដី​ដ៏​វិសិដ្ឋ ដោយសារ​មាន​កំណប់ទ្រព្យ​ជាច្រើន​ប្រភេទ​។a hun golda1

«​ខ្ញុំព្រះករុណាខ្ញុំ​មាន​មោទនភាព សូម​ជម្រាបជូន​ជនរួមជាតិ​នូវ​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​របស់​កម្ពុជា​នៅ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ចាប់ពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ នេះ​តទៅ​»​។

សម្តេចឲ្យដឹងថា៖​ក្រោយពី​បាន​សិក្សា​ស្រាវជ្រាវ​ស្វែង​រុករក​អស់​រយៈពេល​ប្រមាណ​១៤​ឆ្នាំ ក្រុមហ៊ុន រ៉ឺ​នេស​ង់​មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត Renaissance Minerals (Cambodia) Limited ជា​ក្រុមហ៊ុន​អូស្ត្រាលី​ទីមួយ ដែល​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​តាម​ស្តង់ដារ​អន្តរជាតិ ដោយបាន​ផលិត​ចេញ​នៅថ្ងៃនេះ​ជា​មាស​ដុំ​ពាក់កណ្តាល​សម្រេច​ដែលមាន​អត្រា​មាស​៩០% (Gold Doc Bars)​។ តាម​របាយការណ៍​សមិទ្ធិ​លទ្ធភាព​ដែល​បានផ្ដល់​ក្រុមហ៊ុន​អាច​ផលិត​មាស​សុទ្ធ​បាន​ប្រមាណ ៣ (​បី​)​តោន ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល ៨​ឆ្នាំ ដំបូង​។ ក្រុមហ៊ុន​រំពឹងថា នឹង​អាច​ពង្រីក​លទ្ធភាព​អាជីវកម្ម​បន្ថែមទៀត ក្រោយ​រយៈពេល​ដំបូង​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ទៀតថា ពេលនេះកម្ពុជា​រំពឹងថា ផលិតផល​មាស​ជា​លក្ខណៈ​ឧស្សាហកម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នឹង​ផ្តល់​ផលប្រយោជន៍​ជា​ចំណូល​ដុល​ជា​មធ្យម​ប្រមាណ​១៨៥ (​មួយរយ​ប៉ែតសិប​ប្រាំ​) លាន​ដុល្លារ ក្នុង​មួយឆ្នាំ ដែល​ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្សេងៗ​ជា​មធ្យម​ប្រមាណ ៤០ (​សែសិប​) លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។ ថវិកា​ទាំងនេះ​នឹងត្រូវ​យកមកប្រើ​ប្រាស់​ក្នុង​ចរន្ត​ថវិកាជាតិ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ថា អាជីវកម្ម​រ៉ែ​មាស ជា​អាជីវកម្ម​ដែល​ត្រូវការ​វិនិយោគ​ប្រកបដោយ​វិជ្ជាជីវៈ និង​បច្ចេកវិទ្យា​ពិតប្រាកដ​។ ដូចដែល​បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការវិនិយោគ​ខាងលើ មិនមែន​គ្រប់គ្នា​ចេះតែ​អាចធ្វើ​ការអភិវឌ្ឍ​បាន​នោះទេ ការដាក់ឱ្យ​ដំណើរការ​ឧ​ស្សហកម្ម​រ៉ែ​មាស​ថ្ងៃនេះ មិនមែនជា​ការប្រកាស​លើកទឹកចិត្ត​ឱ្យ​សាធារណជន​ទាំងឡាយ​ចាប់យក​របរ​អាជីវក​ម្ម​រ៉ែ​មាស​នេះឡើយ ព្រោះថា វា​ជា​អាជីវកម្ម​ដែលមាន​គ្រោះ​ហានិភ័យ​ខ្លាំង ត្រូវការ​ដើមទុន​ច្រើន និង​ជំនាញ​ពិតប្រាកដ​។ អាជីវកម្ម​ជា​លក្ខណៈ​ប្រពៃណី ដូចជា​ការ​រែង ចម្រាញ់​យក​មាស​ដោយ​ដៃ​ជា​លក្ខណៈ​គ្រួ​សារបាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង​ទៅហើយ រីឯ​ជម្រក​រ៉ែ​មាស​ដែលមាន​លក្ខណៈ​សមស្រប​សម្រាប់​ការធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​ក៏​ពុំមាន​ច្រើន​ដែរ​។ ទន្ទឹមនឹងនេះ​ការធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​តូចៗ​បែបនេះ​ក៏​មិនអាច​ផ្តល់​ផលចំណេញ​ដល់​ប្រជាពលរដ្ឋ​បានដែរ​។ ផ្ទុយទៅវិញ​អាជីវកម្ម​ប្រភេទ​នេះ​បង្ក​នូវ​ផលប៉ះពាល់​បរិស្ថាន និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀតផង​។

សម្តេច​តេ​ជោ ហ៊ុន សែន​បាន​អំពាវនាវ​ឱ្យ​ជនរួមជាតិ​លះបង់​នូវ​បំណង​ចង់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​លក្ខណៈ​ខ្នាតតូច​បន្តទៀត​ទៅ​។ ស្រប​ជាមួយ​ការចាប់ផ្តើម​នៃ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​ឧស្សាហកម្ម​តាម​ស្តង់ដារ​អន្តរជាតិ​ជា​លើកដំបូង​នៅ​កម្ពុជា ប្រតិបត្តិការ​ធនធាន​រ៉ែ​នៅ​តំបន់​អូរ​ខ្វាវ នឹង​បង្កើតបានជា​គំរូ​មួយ​សម្រាប់​នាំមុខ​ដល់​ការ​​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ដទៃទៀត ស្របតាម​គោលការណ៍​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

សូមបញ្ជាក់ថាការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់​រ៉ែ​មាស ជា​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​របស់​កម្ពុជា នៅ​តំបន់​អូរ​ខ្វាវ ខេត្តមណ្ឌលគិរី ក្រោយវិនិយោគ​ដោយ​ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត Renaissance Minerals (Cambodia) Limited របស់​ប្រទេស​អូស្ត្រាលី​។​a hun gold3 a hun golda a hun golda2 a hun golda3 a hun golda4 a hun golda5 a gold mine3 

​