» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8882 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699053 នាក់

អាជីវករ​ផ្សារ​ដងទង់​លក់​ខាង​ក្នង​បាតុកម្ម​ប្រឆាំង​អ្នកលក់​ក្រៅ​ផ្សារ​ចោទ​សម​ត្ត​កិច្ច​ថា​ទុក​យក​ប្រយោជន៍​

 

​កោះកុង​៖ អាជីវករ​ក្នុង​ផ្សារ​ដងទង់​បាន ធ្វើការ​ប្រមូលផ្តុំ​ធ្វើ​ការតវ៉ា​ជាថ្មី​ម្តងទៀត ស្នើសុំ​ដល់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ចាត់វិធានការ​ជា​លើ​ក្រុមអាជីវករ​លក់ បន្លែ ត្រី សាច់ លើ​ចំណីផ្លូវ​សាធារណៈ ចូល​លក់​ខាងក្នុង​ផ្សារ​វិញ​។​a koh demont1 

​ក្រុមអាជីវករ​នៅក្នុង​ផ្សារ​ដងទង់ ឲ្យ​ដឹងថា គ្រា​ដែល​កន្លងមក​លោក​ប្រធាន​គ្រប់គ្រង​ផ្សារ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រុង​ខេមរភូមិន្ទ មិន​ហ៊ាន​ចាត់វិធានការ​ក្តៅ ចំពោះ​ក្រុម​អ្នកលក់​បែប អនាធិបតេយ្យ​ផ្នែក​ខាងក្រៅ​ផ្សារ ហើយ​បានធ្វើ​ឲ្យ​ក្រុម​ពួកនេះ​រឹតតែ​បានដៃ ដាក់ពង្រាយ​ក្រុម​បក្ខពួក​របស់គេ​លក់ដូរ បន្លែ ត្រី សាច់ ពាសពេញ​លើ​ចំណីផ្លូវ​សាធារណ​: កាន់តែ​ច្រើនឡើង ពុំដែល​លោះ​ថ្ងៃ​ឡើយ​។​

​ចំពោះ​ការប្រព្រឹត្ត​សកម្មភាព​របស់​ក្រុម​អ្នកលក់​បែប​អនាធិបតេយ្យ​ផ្នែក​ខាងក្រៅ​នេះ ត្រូវបាន​ក្រុមអាជីវករ​លក់ បន្លែ ត្រី​សាច់ ដោយ​ស្របច្បាប់​ផ្នែក​ខាងក្នុង​ផ្សារ មើលឃើញថា អ្នក​ខាងក្រៅ​បាន​កាត់ផ្តាច់​ខ្សែរយ​: ការទិញ​ដូរ​របស់​អតិថិជន មិន​ឲ្យ​ឈាន​ជើង​ចូល ខាងក្នុង​ផ្សារ​។​​ស្របពេល ស្ថានភាព​ពេលនេះ​កំពុងស្ថិត​ក្នុង​ចន្លោះ​អន្តរកាល​កូ​វីដ​-១៩ បូកផ្សំ​ជាមួយ​ការ​ហ៊ំ​ព័ទ្ធ​ពី​ផ្នែក​ខាងក្រៅ​ផ្សារ បិទ​ច្រក​អតិថិជន​មិនបាន​ចូល​ទិញ បន្លែ ត្រី​សាច់ បានធ្វើ​ឲ្យ​ក្រុមអាជីវករ​ផ្នែក​ខាងក្នុង ពួកគាត់​លក់ដូរ​កាន់​តែ​ខាតចុង ខាតដើម ព្រោះ​លក់​លែង​ដាច់ សល់​ឥ​វ៉ាន់​ក្នុង​តូប​ស្ទើរ​រាល់ថ្ងៃ​។ នេះ​ជាការ​លើកឡើង​របស់​អា​ជីវ​ករ ចំនួន​០៣ នាក់ គឺ​អ្នកស្រី មិន ឡៅ លក់ដូរ​គ្រឿង​សមុទ្រ​, អ្នកស្រី នួន បញ្ញា លក់​ត្រី​សមុទ្រ និង​អ្នកស្រី សេង ស្រី រ៉ស់ លក់​សាច់គោ​។​

​ពួកគាត់​ថា អ្នក​ខាងក្រៅ​ផ្សារ​ប្រកប​អាជីវកម្ម គិតតែ​ប្រយោជន៍ ផ្ទាល់ខ្លួន​មួយ​មុខ ក្រោមរូបភាព​ធ្វើជា​លក់​តាម​កញ្ច្រែង ល្អី និង​ចានដែក ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​យល់យោគ និង​អនុគ្រោះ​តែប៉ុណ្ណោះ តែ​ធាតុពិត​ពួកក្រុម​លក់ដូរ​បែប​អនាធិបតេយ្យ ហ៊ាន​ឱ្យ​ថ្លៃ ភាស៊ី​ផ្សារ​ដល់​ទៅ ៣.០០០​រៀល ឬ​៥.០០០​រៀល លក់​សេរី​ហើយ បង្ក​ភាពអនាធិបតេយ្យ ស្ទើរតែ​រាល់ថ្ងៃ ដូច្នេះ​មានតែ​ក្តី​រំពឹង​លើ​ដំណោះស្រាយ​របស់លោក ស្រី មិថុនា ភូ ថង អភិបាលខេត្ត​កោះកុង ករណី​អនុវត្តន៍​វិធានការ​ថ្មី​លើ​ច្បាប់​បាតុភាព​អ​នា​អ​នា​ធិ​ប តេ​យ្យ កុំ​ឲ្យ​កើតមាន​ទៅ​អនាគត​។

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កាលពី រសៀល​ថ្ងៃទី ២២ ខែកញ្ញា បាន​កោះហៅ​អ្នកពាក់ព័ន្ធ​មក​ប្រជុំ​បន្ទាន់​មួយ ដើម្បី​ស្តាប់​ការលើកឡើង​ពី​គោលបំណង​របស់​អាជីវ​ករពី​ការកើត​ទុក​មិន​សុខចិត្ត ក្រោយពី​ក្រុមអាជីវករ​ប្រមូលផ្តុំ​គ្នា​តវ៉ា​។​​ក្រោយ​កិច្ចប្រជុំ​បញ្ច​ប់លោក សំ​ឃិត វៀន អភិបាលរង​ខេត្ត​ទទួលបន្ទុក​ប្រាប់ថា ចាប់ពី​ថ្ងៃទី ២៣​ខែកញ្ញា​នេះ តទៅ​នឹង​ព្យា យាម​ពន្យល់​អប់រំ​ផ្នែក​ច្បាប់​ដល់​អាជីវករ ដែល​រឹងទទឹង ទាំងនោះ​អោយចូល​លក់ដូរ​ក្នុង​ផ្សារ ហើយ​បើ​ករណី​ខ្វះ​តូប​សម្រាប់​លក់ដូរ អាជ្ញាធរ​ជំនាញ​នឹង​សម្របសម្រួល​ទៅ​លក់​នៅ​ផ្សារ​កោះកុង​ថ្មី​។​

​សូមបញ្ជាក់ថា បរិវេណ​ធ្វើ​អាជីវកម្ម​នៅក្នុង​ផ្សារ​ដងទង់​គ្រប់គ្រង​ដោយ លោក ម៉ក់ ណុ​ច ប្រ ធាន​ផ្សារ​ចំណែក​បរិវេណ​ខាងក្រៅ​ផ្សារ​គ្រប់គ្រង ដោយ​សមត្ថកិច្ច​ក្រុង ខេ​រម​ភូមិន្ទ ដោយ​បច្ចុប្បន្ន​ក្រោយ​ស្ថានភាព​កូ​វីដ​ធូរស្រាល​គេ សង្កេតឃើញថា អាជ្ញាធរ​សមត្ថកិច្ច​ក៏​ដុតដៃដុតជើង​ណាស់​លើ​ការរៀបចំ​សណ្តាប់ធ្នាប់​សោ​ភណ្ឌ​ភាព​អនាម័យ​ក្នុង និង​ក្រៅ​ផ្សារ​មួយ​នេះ តែមាន​អា​ជីករ​លក់ដូរ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​មិន​ព្រមស្តាប់​តាម​ការណែនាំ​ដោយ​បន្ត​រឹងទទឹង​យក​ចិញ្ចើមថ្នល់​ធ្វើ​អាជីវកម្ម​៕a koh demont 

​