» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9165 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699336 នាក់

ផ្ទុះ​គ្រាប់បែក​សម្លាប់​អ្នក​ដាក់​ទ្រូ​ម្នាក់​សង្ស័យ​ជនល្មើស​បង្កៃ​


​សៀមរាប​៖ គ្រាប់បែក​មួយគ្រា​ប់ ដែលមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​លួច​មក​បង្កៃ​គ្រាប់បែក​ជាប់​នឹង​ទ្រូ​ដាក់​ត្រី​បាន​ផ្ទុះ​សម្លាប់​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ពេល​មក​លើក​ទ្រូ​ដែល​ដាក់​ត្រី​ក្នុង​ស្រែ​នៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១​។a bom fish1

​ប្រជាពលរដ្ឋ នៅ​ភូមិ​រំដេង បាន​រាយការណ៍​ឲ្យ​សម​ត្ត​កិច្ច​ថា នៅវេលា​ម៉ោង​ប្រហែល ៩:៤០​នាទី​ព្រឹក រូបគាត់​បាន​ទៅ​ស្ទូង​(​ជួស​)​ស្រូវ​នៅ​វាលស្រែ​ខាងលិច​ភូមិ​ប្រហែល ៣០០​ម៉ែត្រ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់​។​ពេល​គាត់​ទៅដល់​ស្រែ បានឃើញ​មាន​ធុង​ពណ៌​ស​នៅលើ​ភ្លឺស្រែ​ដែលមាន​ចម្ងាយ​ប្រហែល ៨០​ម៉ែត្រ ប៉ុន្តែ​មិនឃើញ​មាន​មនុស្ស​ទេ ពេលនោះ​គាត់​ក៏បាន​ដើរទៅ​មើល ក៏​ឃើញ​មនុស្ស​ដេកស្លាប់​ក្បែរ​ធុង​ពណ៌​ស​នោះ គាត់​ក៏បាន​ទៅប្រាប់​គ្នីគ្នា​របស់គាត់ និង​បាន​រាយការណ៍​សមត្ថកិច្ច​។

ជនរងគ្រោះ​ឈ្មោះ ឆាវ រ៉ា​យ ភេទ​ប្រុស​អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​(​ស្លាប់​ដោយ​កា​ផ្ទុះ​គ្រាប់បែក​) ដោយ​ជន​មិន​ស្គាល់មុខ​លួច​បង្កៃ​គ្រាប់បែក ដាក់​ជាប់​នឹង​ទ្រូ​របស់​ជនរងគ្រោះ​។ឈ្មោះ ឆាវ រ៉ិ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​បាន​ឲ្យ​ដឹង ថា​ឪ ពុក​របស់គាត់​ដាក់​ទ្រូ​នៅ​ផ្លូវ​រទេះ​ចាស់​រយៈពេល​ជិត ១០​ឆ្នាំ មកហើយ​។ ឆ្នាំនេះ​គាត់​ទៅ​ដាក់​ទ្រូ​កន្លែងចាស់​នោះ​ប្រហែល ៦-៧​ថ្ងៃ​មកហើយ ព្រោះ​ទើប​មានទឹក ហើយ​រៀងរាល់​ព្រឹក​ម៉ោង ៦:៣០ គាត់​តែងតែ​ទៅ​មើល​ទ្រូ​របស់គាត់ លុះដល់​ម៉ោង​ប្រហែល ៨:០០ ជនរងគ្រោះ​គាត់​ត្រឡប់ទៅផ្ទះ​វិញ​។

​ប៉ុន្តែ​ព្រឹក​ថ្ងៃកើតហេតុ កូន​ដាំបាយ​ឆ្អិន​ចាំ​ពុក​គាត់​ដល់​ម៉ោង​៩:៣០​នាទី នៅតែ​មិនឃើញ​ដល់ផ្ទះ ទើប​គាត់​ទៅតាម​ដល់​កន្លែង​ដាក់​ទ្រូ ទើប​ដឹងថា ពុក​គាត់​បាន​ស្លាប់​នៅ​កន្លែង​ដាក់​ទ្រូ​បាត់ទៅហើយ​។ នៅវេលា​ម៉ោង​ប្រហែល ៧៖២០​នាទី ប្រជាពលរដ្ឋ នៅ​ភូមិ​ក្បែរ​កន្លែងកើតហេតុ បានឮ​សំឡេង​ផ្ទុះ​ដែរ ប៉ុន្តែ​ស្មានថា​ផ្ទុះ​កង់​រថយន្ត ឬ​ជា​ស្នូរ​ផ្គរ​រន្ទះ ព្រោះ​ពេលនោះ​មេឃ​កំពុងតែ​ភ្លៀង​៕a bom fish 

​