» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8511 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698682 នាក់

នៅ​មណ្ឌល​គី​រី​ដំរីព្រៃ​ចូលមក​រំលោភ​ដំរី​ស្រុក​បានកូន​មួយ​ហើយ​

 

​ខេត្តមណ្ឌលគិរី ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​សាយ​សំ​អាល់​តាមរយៈ​ពេល​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ព្រឹក​ថ្ងៃទី ២៩ ខែមីនា​ឆ្នាំ ២០២២​បាន​ឲ្យ​ដឹងថា​៖​ដំរី​ស្រុក​ញី​មួយ​ក្បាល​នេះ​ត្រូវបាន​ដំរីព្រៃ​ឈ្មោល​ចេញមក​គៀង​ចូលទៅ​ព្រៃ​កាលពី​ឆ្នាំមុន ឥឡូវ​ប្រសូត្រ​បានកូន​មួយ (​មណ្ឌលគិរី​)​។a elefen mondul

​លោក​កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​អោយដឹង​អំពី​ប្រវត្តិ​កូនដំរី​មួយ​ក្បាល​នេះ​ថា ជី​ពេជ្រ​គឺជា​កូនដំរី​ព្រៃ​ញី​០១​ក្បាល​ដែល​កើតចេញពី​សេចក្តីស្នេហា​រវាង​ដំរីព្រៃ​ឈ្មោល និង​ដំរី​ស្រុក​ញី​ឈ្មោះ ជីប៉ា​ល់​។ ជី​ពេជ្រ​នាង​កើត​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២​ដែល​អាជ្ញាធរខេត្ត ក៏ដូចជា​ក្រុមការងារ​អភិរក្ស មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​បងប្អូន​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិ​ពូ​ត្រុំ​រងចាំ​អស់​រយ​:​ពេល​២៣​ខែ​៣​ថ្ងៃ​ដែល​ជី​ពេជ្រ​បាន​ប្រសូត្រ​ចេញ​មកជា​កូនដំរី​ញី​១​ក្បាល​ដែលមាន​ឪពុក​ជា​ដំរីព្រៃ និង​ម្តាយ​ជា​ដំរី​ស្រុក​។

រឿងរ៉ាវ​ស្នេហា​រវាង​ដំរី​ញី​ឈ្មោះ​ជីប៉ា​ល់ និង​ដំរីព្រៃ​ឈ្មោល​មិន​ស្គាល់ឈ្មោះ​បានកើត​ឡើង​ក្នុង​កំឡុង​ថ្ងៃទី​២២ មេសា ឆ្នាំ​២០២០ ដែល​រហូតមក​ដល់ពេល នេះ​គឺ​រយៈពេល​ពីរ​ឆ្នាំ​ហើយ​។​កាលនោះ​មាន​ដំរីព្រៃ​ឈ្មោល មួយ​ក្បាល​បាន​ដើរ​ចេញពី​ព្រៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​បាន​ជួប​ដំរី​ស្រុក​ញី​ឈ្មោះ ជីប៉ា​ល់ហើយ​បាន​ល្បួងលួងលោម​ស្នេហ៍​នាង​ជី​ប៉ាល់​រួច​ក៏បាន​គៀង​នាង​ជី​ប៉ាល់​ដែលជា​ដំរី​ស្រុក​ញី​ចូល​ព្រៃ​អស់ពីរ​សប្តាហ៍​ជាល​ទ្ឋ​ផល​ដំរី​ឈ្មោល​ព្រៃ​បានធ្វើ​ឲ​នាង​ជី​ប៉ាល់​មាន​ផ្ទៃពោះ​ហើយ​បាន​ប្រសូត្រ​បានកូន​ដំរី​ញី​០១​ក្បាល​ដែល​បងប្អូន​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិ​ត្រុំ​បានដាក់​ឈ្មោះថា ជី​ពេជ្រ ។​

រឿង​កូនដំរី​ញី​ឈ្មោះ​ជី​ពេជ្រ​នេះ​គឺជា​រឿង​ពិត​ដែល​កើតឡើង​តាំងពី​ខែ មេសា ឆ្នាំ​២០២០​មកម្ល៉េះ​។​តាម​ទំ​លាម​ទំលាប់​ប្រពៃណី​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ព្នង​ក្នុង​ខេត្តមណ្ឌលគិរី​កាលណា​ដំរី​ស្រុក​មានកូន​គេ​ត្រូវតែ​សែនព្រេន​ដោយ​កាប់​ក្របី គោ ជ្រូក​មាន់​ទា ដើម្បី​សុំ​សេចក្តីសុខ​។​
​នេះ​បើតាម​លោក​កែវ សុភ​ក៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ។​

​គួរបញ្ជាក់​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០ សត្វ​ដំរីព្រៃ​ស្ដ​មួយ​ក្បាល តាម​បណ្ដើរ​និង​កៀង​សត្វ​ដំរី​ស្រុក​ញី​ចំនួន​៣​ក្បាល​របស់​អ្នកភូមិ រហូត​ឈានដល់​ហ្មដំរី និង​មនុស្ស​សរុប​៥​នាក់​បាន​រត់​ឡើងលើ​ដើមឈើ​គេច​ពី​ការ​តាម​ឈ្មុស​របស់​ដំរីព្រៃ​១​ក្បាល នៅ​ចំណុច​ព្រៃ​ខាងក្រោយ​ផ្ទះ​របស់​អ្នកភូមិ​ពូ​ត្រុំ ក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​៕a elefen mondul1 

​