» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9610 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699781 នាក់

មូលហេតុ​ពិត​នៅ​ពីក្រោយ​ការស្លាប់​របស់​កុមារី​អាយុ​៤​ឆ្នាំ​នៅ​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀង ៖​កាលពី​ថ្ងៃទី​៣១​សីហា​មាន ក្មេងស្រី​ម្នាក់​ឈ្មោះ រិ​ន ពិសី អាយុ​០៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈូកសរ ឃុំ​ឈើទាល​ស្រុក​ស្វាយជ្រំ​បាន​ស្លាប់​បាត់បង​ជី​វីត​បង្ក​ឲ្យ​មានការ​ខឹងសម្បារ​ពី​ម្តាយ​ដែលជា​កម្មករ​រោងចក្រ​ស្វែងរក​សម​ត្ត​កិច្ច​ជួយ​រក​យុ​ត្តិ​ធ​ម៍​។​a die childa 

​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ យឹម សា​រ៉ែ​ន អាយុ​២៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មុខរបរ​កម្មការិនី​រោងចក្រ នៅ​ក្រុង​បាវិត បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា រូបគាត់​ជា​ស្ត្រី​មេម៉ាយ បាន​ចែកផ្លូវ​គ្នា​ជាមួយ​ប្តី​តាំងពី​កូនស្រី​នៅក្នុង​ផ្ទៃ​បាន​០៦​ខែ​មកម្ល៉េះ ។ រូបគាត់​បាន​តស៊ូ​ខំ​ពពោះ​រហូត​កូនស្រី​កើតមក ហើយ​កូនស្រី​របស់គាត់​មានឈ្មោះ​រិ​ន ពិសី អាយុ​០៤​ឆ្នាំ ។​​ម្តាយ​ក្មេងស្រី​រងគ្រោះ​បន្តថា ក្រោយមក​នាង​ក៏បាន​យក​កូនស្រី​មក​ផ្ញើ​បងស្រី​ឲ្យ​ជួយ​មើលថែ ដោយ​ខ្លួន​ទៅធ្វើ​ការ​ជា​កម្មការិនី​រោងចក្រ ហើយ​ដេក​នៅផ្ទះ​ជួល​ជិត​រោងចក្រ ស្ថិតនៅ​ក្រុង​បាវិត​នោះ ដោយ​មិន​បានមក​ថែកូន​នោះទេ ។ តែ​មិនគួរណា​កូនស្រី​មកជួប​រឿង​បែបនេះ​ទេ តើ​អ្នក​ណាស​ម្លា​.​ប់​កូនស្រី​នាង​? សូម​ឲ្យ​សមត្ថកិច្ច​ជួយ​តាម​ចាប់​ឃាត​.​ករ​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​ករណីនេះ​លោក​វរសេនីយ៍ឯក ពិន សំអាន អធិការ​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយជ្រំ បាន​ឲ្យ​កាសែត​ដឹងថា បើតាម​ការស្រាវជ្រាវរ​បស់​សមត្ថកិច្ច​ជាមួយ​អាជ្ញាធរ និង​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​គ្រូពេទ្យ ជា​លទ្ធផល​គឺជា​អំពើ​ហិ​.​ង្សា​ដោយ​ចេតនា ដែល​បាន​កើតឡើង​ដោយសារ​ក្មេងរងគ្រោះ​ជាមួយ​បងប្អូន​ជីដូនមួយ ជា​ជនសង្ស័យ​ដែលមាន​អាយុ​៩​ឆ្នាំ​។​ ដំណើររឿង គឺ​ស្ត្រី​ឈ្មោះ យឹម សា​រ៉ែ​ន ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​យក​កូនស្រី​មក​ផ្ញើ​នឹង​ផ្ទះ​បងស្រី ដោយ​ខ្លួន​ទៅធ្វើ​ការ​ជា​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បាវិត ហើយ​ស្នាក់នៅ​ក្រុង​បាវិត ។ លុះ​នៅ​ឆ្នាំ​២០២០-២០២១ បងស្រី​២​នាក់​ប្តី​ប្រពន្ធ ដោយមាន​ជីវភាព​ក្រីក្រ ក៏បាន​នាំគ្នា​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ទៅធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ហើយ​ទុក​ឲ្យ​កូនៗ​ប្រុស​ស្រី​ចំនួន​០៣​នាក់ និង​ក្មួយ​ស្រី​នៅផ្ទះ គឺមាន​គ្នា​០៤​នាក់​បងប្អូន ដោយ​កូនប្រុស​ច្បង​មាន​អាយុ​១៤​ឆ្នាំ​, កូនប្រុស​ទី​២ មាន​អាយុ​០៩​ឆ្នាំ និង​កូនស្រី​ទី​៣ អាយុ​០៧​ឆ្នាំ ចំណែក​ក្មួយ​ស្រី​អាយុ​៤​ឆ្នាំ (​ក្មេងស្រី​រងគ្រោះ​) នៅផ្ទះ​ដោយ​គ្មាន​ចាស់ទុំ​គ្រប់គ្រង​ឡើយ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ​អាយុ​៤​ឆ្នាំ រួមទាំង​បងប្អូនជីដូន​មួយចំនួន​៣​នាក់​ទៀត​បាននាំគ្នា​ទៅ​ឃ្វាលគោ និង​ច្រូតស្មៅ​នៅឯ​វាលស្រែ ហើយ​ក៏បាន​ឈ្លោះប្រកែក​គ្នា​នៅ​ទីនោះ ខណៈពេលដែល​ក្មេងស្រី​រងគ្រោះ​ជាមួយ​បងប្រុស​អាយុ​៩​ឆ្នាំ​លេង​ទឹក តែ​ក៏​ត្រូវបាន​បងប្រុស​អាយុ​១៤​ឆ្នាំ​ឃាត់ ហើយក៏​ហៅ​មក​ផ្ទះ​វិញ ។​
​

ប្រភព​ដដែល​បន្តថា លុះ​ម៉ោង​០៦​ល្ងាច បងប្រុស​អាយុ​១៤​ឆ្នាំ​បាន​ឡើងទៅ​ដាំបាយ​ញ៉ាំ ចំណែកឯ​ប្អូនៗ​ក៏​នាំគ្នា​លេង ហើយក៏​ឈ្លោះ​វាយ​គ្នា​នៅក្រោម​ផ្ទះ​ម្តងទៀត ខណៈ​ពេលនោះ​ក្មេងប្រុស​អាយុ​០៩​ឆ្នាំ (​ជនសង្ស័យ​) បាន​យក​ខ្សែភ្លើង​រឹត​.​ក​ក្មេងស្រី​រងគ្រោះ​រហូត​ស្រែកយំ​តែម្តង ។ ចំណែក​បងប្រុស​ពេលឮ​សំឡេង​ប្អូនស្រី​យំ ក៏បាន​ចុះមក​ឃាត់ ហើយក៏​បាន​ចាប់​ចេញពី​គ្នា​កុំឱ្យ​ឈ្លោះប្រកែក​គ្នា​តទៅទៀត​។​​ដល់​យប់​បងប្អូន​ទាំង​០៤​នាក់​បាននាំគ្នា​ញ៉ាំ​បាយ ក្រោយពី​ញ៉ាំ​បាយ​រួច ក្មេងស្រី​រងគ្រោះ​អាយុ​០៤​ឆ្នាំ​ក៏​ចាប់ផ្តើម​មាន​អាកា​រៈ​ក្តៅខ្លួន​តែម្តង លុះ​រហូតដល់​ព្រឹក​ឡើង​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ក្មេងស្រី​រងគ្រោះ​ក្តៅខ្លួន​កាន់តែខ្លាំង​ឡើង ទើប​ទូរស័ព្ទ​ហៅ​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឲ្យ​មក​ផ្ទះ ដើម្បី​យក​កូន​ទៅ​ពេទ្យ ។ លុះ​រហូតដល់​ម៉ោង​១០​ព្រឹក ទើប​ម្តាយ​ក្មេងរងគ្រោះ​មកដល់ ប៉ុន្តែ​ជា​អកុសល​ដោយសារតែ​ក្មេងស្រី​រងគ្រោះ​ក្តៅខ្លួន​ខ្លាំងពេក ក៏បាន​ស្លា​.​ប់​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​នោះ​តែម្តងទៅ​។​

​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ និយាយថា​បើសិន​ជាមាន​មនុស្ស​ចាស់​នៅក្បែរ ហើយ​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ គឺអាច​សង្គ្រោះបាន​ហើយ​។ ដោយសារ​ក្មេង​ដែលជា​ជនសង្ស័យ​ទើបតែ​អាយុ​៩​ឆ្នាំ ទើប​សមត្ថកិច្ច​មិនបាន​ចាប់ខ្លួន​ទេ តែ​បាន​កោះហៅ​ម្តាយ​ឪពុក​ក្មេង​ឲ្យ​មក​ផ្ទះ​ដើម្បី​ធ្វើការ​អប់រំ និង​ប្រគល់​ស​​ព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a die child a die child1 a die child2 a die childa1 


​