» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1809 នាក់

ម្សិលមិញ 7143 នាក់

សរុប 20262919 នាក់

ករណី​យ៍ បាញ់សម្លាប់​នគរបាល ព្រហ្មទណ្ឌ​ជា​ខេត្ត​រតនៈគីរី​គឺជា​រឿង​មិត្តភក្តិ​ដោះស្រាយ​រឿង​ការពារ​ប្រដាប់​!?


​ខេត្តរតនគិរី​៖ លោក​អនុ សេនីយ៍​ឯក ផន ទុំនាយ​រងការិយាល័យ នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តរតនគិរី ត្រូវបាន​គេ បាញ់​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​កាល ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ ២០១៩​សម្លាប់​ក្នុង​ហាង​ការ​ហ្វេ​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។​a kill roit 

​ប្រ​ម៉ាណ​ជិត​២​ម៉ោង​ក្រោយមក​ខ្មាន់កាំភ្លើង​ត្រូវបាន​នគរបាល ឃាត់ខ្លួន​បាន​នៅ​ចំណុច រមណីយដ្ឋាន​បឹង​យក្ស​ឡោម ដកហូត កាំភ្លើងខ្លី​មួយ​ដើម និង​រថយន្ត​ម៉ាក​នីសា​ន់ Navara មួយគ្រឿង ពណ៌​ស ពាក់​ស្លាក លេខ​ភ្នំពេញ​២ N-5011​ដែល​ជិះ​ថ្វើ​សកម្មភាព នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​។​

អ្នកខ្លះ​បាន​និយាយថា ជនសង្ស័យ​ជា ឃាត​ក្រោយពេល ពេលដែល​ខ្លួន​ធ្វើ​សកម្មភាព​បាញ់សម្លាប់ ក៏បាន​បើ​រថយន្ត​ចេញពី​កន្លែងកើតហេតុ ទៅ​អង្គុយ​នៅ​ចំណុច​ផែ​ទី​៤ នៃ​រមណីយដ្ឋាន បឹង​យក្ស​ឡោម និង​បាន​ទូរស័ព្ទ​ទៅកាន់​នគរបាល ដើម្បី​ឲ្យ​មក​ចាប់ខ្លួន ស្មើ​និង​ការសារភាព​ទទួលកំហុស​និង​ទោសទណ្ឌ​ដែល ខ្លួន​បាន​ប្រព្រឹត្ត​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​ប្រាប់​កាសែត ថា ជន សង្ស័យ​ជា​ឃាតករ មានឈ្មោះ នួន មករា អាយុ​៣១​ឆ្នាំ ជា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។​​ជា បឋម​ជនដៃដល់​បាន​សារភាពថា ខ្លួន​ពិត ជា​បាន​បាញ់សម្លាប់​លោក​អនុ​សេនីយ៍ ឯក ផន ទុំ នោះ​ពិតប្រាកដ​មែន ដោយ​ធ្វើ​សកម្ម ភាព​តែម្នាក់ឯង ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន បញ្ជាក់ថា ក្នុងដំណាកកាល​មន្ត្រីនគរបាល​យុត្តិធម៌ កំពុង​ធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ យើង បានត្រឹមតែ​ដឹង​តាមរយៈ​ការ​សារ ភាព​ពី ជនសង្ស័យ ថា​ខ្លួន​ជា​អ្នក​បាន ប្រព្រឹត្ត​នូវ អំពើ​ឃាត​កម្មនេះ ចំពោះ​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​គឺ​យើង​មិន ទាន់​ធ្វើការ សន្និដ្ឋានបាន​នៅឡើយ​ទេ ខណៈ​ជន សង្ស័យ​មិនទាន់​បំភ្លឺ​ហើយ​សមត្ថកិច្ច​ក៏ កំពុង​បន្ត​ស្រាវជ្រាវ​ក្នុង​រឿង​បន្តទៀត​។​

​សូមបញ្ជាក់ថា ជនសង្ស័យ​ជា​ឃាតក និង​ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច ត្រូវជា​មិត្តភក្តិ និង​ជនរងគ្រោះ ដែល​ខ្លួន​បាញ់សម្លាប់​។​តាម​ការសង្កេត មុនពេល​កើត ហេតុ ជនសង្ស័យ​ឈ្មោះ នួន មករា បាន បង្ហោះ​សារ​នៅលើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែលមាន​ឈ្មោះថា (Jan jory​ដោយ សរសេរ​នូវ​ពាក្យ​ប្រកបដោយ​កំហឹង និង​មាន វិបត្តិ​ណាមួយ ក្នុងនោះ នួន មករា បាន​សរ សេរ​យ៉ាង​ដូច្នេះ​ថា “​ហ្ហែង​ឃើញ អញ​មិន មាត់ ហ្ហែង​គិតថា​អញ​គ​មែន​? ហ្ហែង​ឃើញ អញ​នៅ​ស្ងៀម​ហ្នឹង ហ្ហែង​គិត ថា​អញ​ខ្លាច ហ្ហែង​មែន ចាំ​អញ​គ ហើយ អញ​ខ្លាច ឲ្យ​ហ្ហែង​មើល​…….”​។​

ក្នុងនោះ​ក៏មាន​ពាក្យ​ថា លា​ហើយ​…. សូមទោស​ម៉ាក់ …​ជាដើម​។​​ប្រភព​មិន​ផ្លូវការ​ខ្លះ​បាន និយាយថា​..​ជនសង្ស័យ​ជា​ឃាតក​ឈ្មោះ នួន មករា មាន​បញ្ហា​ផ្លូវចិត្ត បន្ទាប់ពី​ដឹងថា ជន​រង គ្រោះ​ឈ្មោះ ផន ទុំ មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​ភរិយា​របស់ខ្លួន​ដែល​ធ្វើ​ឲ្យ គេ​សង្ស័យថា អាច​កើតឡើង ដោយ​ភ្លើង​ប្រច័ណ្ឌ ។​a kill roit1 a kill roit2 a kill roit3 a kill roit4 a kill roit5 a kill roit6