» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11188 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701359 នាក់

អភិបាល​ខេត្តកំពត​ប្រជុំ​រឿង​បាត់​ចំណូល​រ៉ែ​?!


​កំពត​÷​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១ លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ពិភាក្សា និង​កែសម្រួល​ខ្លឹមសារ​លើ​យន្តការ​នៃ​របៀបវារៈ​ចំនួន​២​គឺ​៖​ទី​១.​សេចក្ដីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​ទប់ស្កាត់​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ និង​ការដឹកជញ្ជូន​រ៉ែ​ខុសច្បាប់​។​
​ទី​២.​សេចក្ដីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពត​។
​កិច្ចប្រជុំ​មានការ​ចូលរួម​ពី អភិបាលរង​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំងបី​ក្នុង​ខេត្ត ផងដែរ​។​a cheav tay 

​លោក ជាវ តា​យ បាន​បញ្ជាក់ថា បញ្ហា​ការងារ​គ្រប់គ្រង​អាជីវកម្ម និង​ការប្រមូល​ថវិការ​ចូល​រដ្ឋ​ក៏ដូចជា​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ទាំង​វិស័យ​រ៉ែ និង​វិស័យ​ជលផល​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត កន្លងមក​មាន​លក្ខណៈ​ល្អប្រសើរ​។ តែ​ទោះបីយ៉ាងណា បញ្ហា​បាតុភាព អសកម្ម​ទាំងឡាយ​ពី​វិស័យ​រ៉ែ​និង​ជលផល​ក្នុងភូមិ​សាស្ត្រ​ខេត្ត តែង​កើតមានឡើង ជា​បន្តបន្ទាប់ គឺ​ផ្ដើមចេញពី​បុគ្គល​មិន​គោរព​ច្បាប់​មួយចំនួន បានធ្វើ​សកម្មភាព​រំលោភបំពាន​មិន​កោតក្រែង​ច្បាប់​កំណត់​។​

​ពាក់ព័ន្ធ​នឹង​វិស័យ​ជលផល បទល្មើស​ជលផល​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​នាពេល​បច្ចុប្បន្ន ក៏​កំពុង​កើតឡើង​ច្រើន ដោយសារ​កង្វះខាត​មន្ត្រី និង​មធ្យោបាយ​ដែល​ទាមទា​ការចូលរួម​សហការ​ពី​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​។ ដូច្នេះ​ក៏ត្រូវ​មានការ​កែសម្រួល និង​បន្ថែម​យន្តការ​លើ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ជលផល ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​អភិបាលខេត្ត ក៏បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ពិភាក្សា​ឱ្យបាន​ច្បាស់លាស់ មុននឹង​ដាក់ចេញ​នូវ​យន្តការ ឬ​បង្កើត​គណៈកម្មការ​អ្វីមួយ មិនមែន​បង្កើត​រួចហើយ អនុវត្ត​មិនបាន ឬ​បង្កឱ្យមាន​ភាព​រញ៉េរញ៉ៃ មន្ត្រី​ធ្វើការ​មិន​ច្បាស់លាស់ ធ្វើឱ្យប៉ះពាល់​ដល់​ប្រ​យោ​ជ​ប្រជាពលរដ្ឋ និង​ប្រភព​ប្រមូល​ចំណូល​ថវិការ​រដ្ឋ​នោះទេ​។​មានការ​កត់សម្គាល់ថា​អាជ្ញាធរ​ខេត្តកំពត​បើក​ការប្រជុំ​នេះ​ក្រោត​ពី​ក្រសួង​រ៉ែ​និង​ឋា​ម​ពល​រកឃើញ​ក្រុមហ៊ុន​មួយ​មាន​ថៅកែ​ជា​យោធា​ឈ្មោះ​អេង​អូន​ឃុ​ប​ឃឹ​ត​ជាមួយ​មន្ត្រីខេត្ត​លួច​កាយ​ដី​លក់​មុន​មាន​អាជ្ញា​ប​ណ្ណ័​ដោយ​ក្រសួង​ផាក​លុយ​ជាង​៨០០​លាន​រៀល​។​a cheav tay1 a cheav tay2 


​