» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30241 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597660 នាក់

ចាប់ពី​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៩​តម្លៃ​អគ្គិសនី​តាម​តូប​ផ្សារ​និង​ខុន​ដូ​តម្លៃ​៤៨០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​

 

​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ និង​អគ្គិសនី​កម្ពុជា​ប្តេជ្ញា​ថា​៖ ថ្ងៃទី​៣១ មករា​២០១៩​ខាងមុខនេះ​នឹង​អនុវត្តន៍ តម្លៃ​ភ្លើង​តាម​បា​រែ​ម​ថ្មី​របស់​រដ្ឋាភិបាល​គឺ​តំលៃ ៤៨០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត នឹង​ដំណើរការ​នៅតាម​ផ្សារ​នានា ក្នុង​រាជធានី​ភ្នំពេញ តាម​អនុសាសន៍​សម្តេច​តេ​ជោ ដែល​បាន​ដាក់ចេញ​អោយ​ចុះ​តំលៃ​អគ្គិសនី​បន្ថែម​នៅ​ថ្ងៃ​០១ មករា ២០១៩ ។​a khuong elec 

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង​ស្រេង និង​អគ្គិសនី​កម្ពុជា​ដឹកនាំ​ដោយ​លោក កែវ រតនៈ​បាន​ជួបគ្នា​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២១ ធ្នូ​២០១៨ ដើម្បី​ត្រួតពិនិត្យ​តម្លៃ​ទឹក អគ្គិសនី​ក្នុង​ផ្សារ​រដ្ឋ ផ្សារ​វិនិយោគ​និង​ផ្សារ​ឯកជន​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក កែវ រតនៈ បាន​មានប្រសាសន៍ថា​៖ អគ្គិសនី​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​ច្រើន លើ​បញ្ហា​នៃ​ការផ្តល់សេវា​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នៅក្នុង​ផ្សារ និង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខុន​ដូ​។ សម្រាប់​ខុន​ដូរ ភ្លើង​ដែល​ផ្គត់ ផ្គង់​ដោយ​ឯកជន​ចែកចាយ​បន្ត​មាន​តំលៃ​ចាប់ ពី​១៥០០​រៀល ទៅ​២០០០​រៀល ហើយ​បញ្ហា​នេះ​យើង​បាន​នឹង​កំពុង​ប្រជុំ​ដើម្បី​ធ្វើការ​ដោះស្រាយ ដោយសារតែ​អគ្គិសនី​កម្ពុជា​ជា​អ្នកលក់ដូរ​ភ្លើង ជា​អ្នកផ្តល់សិទ្ធិ​ចែកចាយ ជា​អ្នកមាន​សិទ្ធិ​ចែក ចាយ និង​កំណត់​តម្លៃ​ភ្លើងអគ្គិសនី​។​ដោយ​អគ្គិសនី​នឹង​បញ្ចុះ​តំលៃ​ទៅតាម​ប៉ា​រ៉ែ​ម​ថ្មី​របស់​រដ្ឋាភិបាល គឺ​៤៨០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត ទោះបី​ក្នុង​ស្ថិតក្នុង​រូបភាព យ៉ាងណាក៏ដោយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ស្នើ​សុំអោយ​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ សហការ​ជាមួយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក្នុងការ​ធ្វើបញ្ជី​តូប និង​វិក័យប័ត្រ​ភ្លើង​នៅក្នុង​ផ្សារ ដើម្បី​យើង​ធ្វើសំណើរ​មក​ក្រុង​ក៏ដូចជា​ទៅ​ខុទ្ទកាល័យ​សម្តេច​តេ​ជោ និង​ក្រសួង​ពាក់ព័ន្ធ​។ នៅពេល​សំណើរ​នេះ​ចុះ​មកវិញ យើង​អនុវត្ត​តែម្តង ដើម្បីរ​អនុវត្ត​តំលៃ​ភ្លើង​ថោក​ទៅតាម​អនុសាសន៍​សម្តេច​តេ​ជោ ដែល​អោយ​ចុះ​តំលៃ​ប​ន្ ថែម​នៅ​ថ្ងៃ​០១ មករា​២០១៩ ។​

​លោក កែវ រតនៈ បាន​បញ្ជាក់ថា​៖ បើ​ប្រជាពលរដ្ឋ​មាន​បញ្ហា​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​អគ្គិសនី សូម​ទំនាក់ទំនង​មក​អគ្គិសនី​កម្ពុជា តាមរយៈ​ចូលមក​ហ្វេ​ស​បុក​អគ្គិសនី​កម្ពុជា​យើង​ចាត់​ការជូន​ភ្លាមៗ​។ លោក​បន្ថែមទៀតថា​៖ នៅ​ឆ្នាំ​២០១៩​នេះ​យើង​កែទម្រង់​វិក័យប័ត្រ​ថ្មី ដើម្បីអោយ​សេវា​ខិតជិត​ប្រជាពលរដ្ឋ បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ ក៏បាន​ជំរុញ​ឲ្យ​ផ្នែក​ជំនាញ អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​កា​រត​បណ្តាញ​ភ្លើង​រដ្ឋ​ចូល​ផ្សារ​នេះ​អោយបាន​លឿន ពោលគឺ​អាច​ឲ្យ​អាជីវករ​បាន​ប្រើប្រាស់​ភ្លើង​រដ្ឋ​បាន​យ៉ាងយូរ នៅ​ថ្ងៃទី​៣១​ខែមករា​ឆ្នាំ​២០១៩ ទៅតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ​។​a khuong elect 

​