» ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4974 នាក់

ម្សិលមិញ 6815 នាក់

សរុប 20057468 នាក់

ឡាន​ស្លាក​លេខ​ខេមរភូមិន្ទ​អស់​ល​ក្ខ័​ត្រឹម​អ​គ្ក​បញ្ជាការ​កង​ទ​ព័​បើកដៃ​

 

​ភ្នំពេញ​៖ អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ណែនាំ​ដល់​មេបញ្ជាការ​កងទ័ព និង​នាយក​សា្ថ​ប័ន​ចំណុះ អគ្គបញ្ជាការដ្ឋាន​ទាំងអស់​ស្តីពី ការអនុវត្ត​លើ​ការប្រមូល​ពន្ធ ចំពោះ​យានយន្ត​ឯកជន​ដែល​ជ្រក​ក្រោម​ផ្លាកលេខ​ខេមរភូមិន្ទ​(​ខ​.​ម​)​។a car army2 

​យោងតាម​សេចក្តីណែនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ បានធ្វើ​ការណែនាំ​ដែលមាន​ចំនួន ៥​ចំណុច​គឺ​៖

១- គោរព និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​សារាចរ​ណែនាំ​លេខ​០២ សរ​.​ណ​.​ន ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា លិខិត​ជូនដំណឹង​លេខ​៤៨២ ស​.​ជណ​ហ​.​ធ ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណឹង​លេខ​១៩៨៣/២១ អគរ ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និងសេចក្តីសម្រេច​នានា​ផ្សេងទៀត​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងការពារជាតិ​ស្ដីអំពី ការបង់ពន្ធ​យានយន្ត​ឯកជន​ដែល​ជ្រក​ក្រោម​ផ្លាកលេខ​ខេមរភូមិន្ទ​(​ខ​.​ម​)​។

២- គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​លក្ខន្តិកៈ​ទូទៅ ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អនុក្រឹត្យ ស្តីពី បទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​ការគោរព​នូវ​ឋានានុក្រម​កងទ័ព និង​ការបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ដោយ​ភាពម្ចាស់ការ និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះមុខ​រាជរដ្ឋាភិបាល និង​ច្បាប់​ជា​ធរមាន​។

៣- បញ្ឈប់​រាល់​ការស្នើ​ប័ណ្ណ​ខេមរភូមិន្ទ ដើម្បី​បំពាក់​លើ​រថយន្ត​ឯកជន បើទោះបីជា​រថយន្ត​ទាំងនោះ ចូលរួម​ផ្នែក​ណាមួយ​ក្នុងការ​បម្រើ​ការងារ​អង្គភាព​ក្ដី​។ ត្រូវយក​រថយន្ត​ចង្កូត​ស្ដាំ​កែ​ទៅជា​ចង្កូត​ឆ្វេង រីឯ​រថយន្ត​ចង្កូត​ឆ្វេង ដែល​មិនទាន់​បង់ពន្ធ​នាំចូល ត្រូវ​ប្រញាប់​ទៅ​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែលមាន​យន្តការ​កំណត់​ដូច​ក្នុង​សេចក្តីជូនដំណឹង​លេខ​១៩៨៣/២១.​អ គ​.​រ ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ជា​កំហិត​។

៤- អប់រំ​ជាបន្ទាន់​ដល់​យោធិន​ថ្នាក់ក្រោម​ឱ្យ​យល់ និង​ចូលរួម​រំលែក​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រមូល​ថវិកា​ជាតិ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ ឱ្យ​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិ និង​ស្មោះត្រង់​ដាច់ខាត​ឥត​ងាករ ចំពោះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។

៥- បញ្ឈប់​ជាបន្ទាន់​នូវ​ការបន្ត​ប្រើប្រាស់​ដោយ​ខុសច្បាប់ ការផ្ទេរ​ដោយ​ការធ្វើ​អំណោយ ការជួល ឬ​ការលក់​រថយន្ត​ផ្លាកលេខ​ខេមរភូមិន្ទ​ទៅឱ្យ​អ្នកដទៃ​។ ប្រសិនបើ​រកឃើញថា មាន​ហេតុការណ៍​ខាងលើនេះ កើតមានឡើង យោធិន​នោះ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

​សូមបញ្ជាក់ថា​រាជរដ្ឋាភិបាល បានសម្រេច​ជាគោលការណ៍​លើ​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​វិធានការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២១ ចំពោះ​យានយន្ត​ឯកជន ដែល​ជ្រក​ក្រោម​ស្លាក​លេខ​ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស​ស្លាក​លេខ ខ​.​ម និង ន​.​ប ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច បង់ពន្ធ​ជូន​រដ្ឋ​។ ក្រៅពី​បង់ពន្ធ​ផ្លូវ រាជរដ្ឋាភិបាល ក៏បាន​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ឯកជន ដជ្រក​ក្រោម​ស្លាក​លេខ​ក្រសួង ស្ថាប័នរដ្ឋ ស្លាក​លេខ ខ​.​ម និង​នគរបាល ន​.​ប ត្រូវ​បង់ពន្ធ​អាករ​នាំចូល ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ ស្តីពី គយ ផងដែរ​។​

​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០២១ ចុះហត្ថលេខា ដោយ​រដ្ឋលេខាធិការ​ប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី បាន​ជម្រាប​ជូនទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អំពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ឲ្យ​ម្ចាស់​យានយន្ត​ឯកជន ដែល​ប្រើ​ស្លាក​លេខ​រដ្ឋ រាជការ ខ​.​ម និង​ន​.​ប ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ដូច​យានយន្ត​ឯកជន​ដទៃទៀត​ដែរ​។​

យោង​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ និង​លិខិត​ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២១ ព្រមទាំង​យោងតាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល សម្រេច​៖
១- ចំពោះ​យានយន្ត​ឯកជន ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ​.​ម និង ន​.​ប ដែលមាន​ចង្កូត​ឆ្វេង និង​ពុំមាន​ក្នុង​បញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​អគ្គ​នាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ​និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវបាន​អនុគ្រោះ​តែមួយ​លើកចុងក្រោយ​ដោយ​បន្ត​អនុញ្ញាតឱ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២១​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​តាម​ការដាក់​ពាក្យ​ស្នើសុំ​របស់​ម្ចាស់​យានយន្ត មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​។ ការបង់ពន្ធ​នេះ ពុំ​មានន័យថា ម្ចាស់​យានយន្ត​បាន​រួច​ផុតពី កាតព្វកិច្ច​បង់ពន្ធ និង​អាករ​នាំចូល​យានយន្ត តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​នោះឡើយ​។​a car army a car army3 a car army4 a car army5