» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11475 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701646 នាក់

មាន​អ្នកទោស​ក្នុង​គុក​ខេត្តបន្ទាយមានជ័យ​ឆ្លង​កូ​វីត​ស្លាប់​!

 

​បន្ទាយមានជ័យ​៖​មាន​អ្នកជាប់ឃុំឃាំង​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ម្នាក់ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ឆ្លង​ទៅកាន់​អ្នក​ផ្សេងទៀត ។​
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម កាលពី​ថ្ងៃទី​១៩​កក្កដា បាន​ចែករំលែក​ព័ត៌មាន​តៗ​គ្នា​ថា មាន​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ចំនួន​៣​នាក់​ស្លាប់ និង​ជាង​១០០​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ​មាន​ទាំង​មន្ត្រី​ពន្ធនាគារ​ផងដែរ​។​a mea jey pri 

​ប៉ុន្តែ​អ្នកនាំពាក្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ លោក នុត សវ​នា ប្រាប់ កាសែត​ថា ករណី​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ មាន​អ្នក​ជាប់ឃុំ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្លាប់ ។​លោក​ថា​៖ «​មាន​[​ស្លាប់​]​មួយរូប​កាលពី​ម្សិលមិញ​ហ្នឹង ដោយសារ​គាត់​មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ​ពីមុនមក ជំងឺ​សួត​តែ​ម្នាក់​ទេ​! មិនមែន​៣​នាក់​ដូច​ការផ្សព្វផ្សាយ​ទេ​! ។​ទាក់ទង​និង​ចំនួន​អ្នក​ឆ្លង​លោក​ថា​ខ្ញុំ​អត់​មាន​សមត្ថកិច្ច​បកស្រាយ​រឿង​ហ្នឹង​ទេ ដោយសារ​រឿងនេះ​ជា​ការងារ​សន្តិសុខ​»​។​

​ឯ​អភិបាលរង​ខេត្តបន្ទាយមានជ័យ និង​ជា​អ្នកនាំពាក្យ លោក លី សារី បដិសេធ​ឆ្លើយតប ដោយ​ថា លោក​មិនមាន​តួលេខ​នៃ​ការឆ្លង​ទេ ហើយ​លោក​បាន​បង្វែរ​សំណួរ​ឱ្យ​សួរ​ទៅ​អ្នកគ្រប់គ្រង​ពន្ធនាគារ​វិញ​។​លោក​ថា​៖ «​កុំ​ជឿ​គេ អា​រឿង​ហ្នឹង​នោះ​! [​អ្នក​វិជ្ជមាន​]​ជា​ជន​ជាប់ឃុំ​ថ្មី គេ​យកទៅ​ធ្វើតេស្ត​ទេ​! បង​ឯង​ចង់​ដឹងអី សួរ​ទៅខាង​អ្នកនាំពាក្យ​ទៅ​»​។​​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ និង​ជា​អ្នកនាំពាក្យ លោក រឿន សុធី ថ្លែងថា លោក​មានតែ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ខេត្ត​ឆ្លង​ជាង​៨ ០០០​នាក់ និង​ស្លាប់​៦៥​នាក់ ។​ខាង​ពន្ធនាគារ​លោក​ថា​មិនបាន​បែងចែក​ទេ​!​។​​គឹ​ត​ត្រឹម​ថ្ងៃ​អង្គារ​នេះ មាន​ពន្ធនាគារ​ចំនួន​៨​ហើយ​ដែលមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ក្នុងនោះ​ក៏មាន​ស្ត្រី​ម្នាក់​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​បាន​ស្លាប់​ផងដែរ​។​នេះ​បើតាម​លោក​នុត​សវ​នា​។​

​សូមបញ្ជាក់ថា​តាម​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ បាន​និយាយ​ក្នុង​របាយការណ៍​រួមគ្នា​មួយ​ថា បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ជាប់ឃុំ​សរុប​៣៩ ០០០​នាក់​នៅក្នុង​ពន្ធនាគារ​ទូទាំងប្រទេស​ចំនួន​២៨​ពន្ធនាគារ ហើយ​ថា ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ គឺជា​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​​ស្ថាប័ន​អន្តរជាតិ​ទាំងពីរ​នេះ​បានទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស្វែងរក​ជម្រើស​ដោះលែង​អ្នកទោស​ស្រាលៗ និង​ជន​ជាប់ឃុំ​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​កាត់ទោស ឱ្យបាន​នៅក្រៅ​ឃុំ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​រលក​ចម្លងជំងឺ​រលា​ក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​មួយ​នេះ​។​

តែ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ឱ្យដឹង​កាលពីដើម​ខែកក្កដា​នេះ​ថា វិធានការ​ដោះលែង​ទណ្ឌិត​តាម​លក្ខខណ្ឌ​ច្បាប់ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ក្នុង​បរិបទ​កូ​វីដ​-១៩ បាន​ពិភាក្សា​ចប់សព្វគ្រប់​ហើយ​ជាមួយ​ក្រសួងមហាផ្ទៃ នៅ​រង់ចាំ​ការចុះហត្ថលេខា​ចុង​ក្រោយពី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប៉ុណ្ណោះ​.​។​

​ក្រសួងសុខាភិបាល​ប្រកាស នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ បានឱ្យដឹងថា អ្នកស្លាប់​ដោយ ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃ​ម្សិលមិញ មាន​ចំនួន​២១​នាក់​បន្ថែមទៀត និង​ករណី​ឆ្លង​ថ្មី​មាន​ចំនួន​៨២៥​នាក់ ស្របពេល​អ្នកជា​សះស្បើយ​ថ្មី​មាន​ចំនួន​១ ០២២​នាក់​។​
​បើ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​៦៨ ៧៩៦​នាក់ ក្នុងនោះ អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ​សរុប​មាន​ចំនួន​៦១ ០៣៩​នាក់ អ្នកស្លាប់​សរុប​១ ១៤៩​នាក់ និង​ករណី​នាំចូល​ពី​ក្រៅប្រទេស​សរុប​៦ ៩៤៥​នាក់​៕a mea jey pri1 a prison mean 


​