» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9028 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699199 នាក់

អាជ្ញាធរ​ក្រុង​តាខ្មៅ​និង​ស្រុក​កៀនស្វាយ មិន​អនុញ្ញាត​ឲ្យ​មាន​ម្ចាស់​បែ​ត្រី ទូក ឬ​ផ្ទះ ចូល​សំចត​តាម​បណ្តោយ​មាត់ទន្លេរ​ខ្លួន​ឡើយ


កណ្តាល​៖ លោក នូ សុវណ្ណារ៉ា អភិបាលក្រុង​តាខ្មៅ បាន​អះអាង នា​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ ២០២១​ថា លោក​នឹងមិន​អនុញ្ញាត​ឱ្យមាន​បែ​ត្រី ទូក ឬ​ផ្ទះ​ទូក​របស់​ជនជាតិ​វៀតណាម​(​មកពី​ភ្នំពេញ​ឬ​កន្លែង​ផ្សេង​) មក​ស្នាក់អាស្រ័យ​នៅ​ដែនទឹក​ក្រុង​តាខ្មៅ​នោះឡើយ ។​a bae fish1 

​លោក​អភិបាលក្រុង​តាខ្មៅ​ថា​៖ «​បើសិន​ពួកគេ​ទាំងនោះ​មានបំណង​មកសុំ​ស្នាក់អាស្រ័យ គឺ​លោក​មិន​អនុញ្ញាត​ជាដាច់ខាត ប៉ុន្តែ​បើសិនជា​ឆ្លងកាត់ គឺអាច​ឆ្លង​បាន​ហើយ​ទៅឱ្យ​ហួស​ពី​ដែន​ទឹកដី​ក្រុង​តាខ្មៅ​បាន លោក​នឹង​ចាត់ចែង​ក្រុមការងារ​ឃ្លាំមើល​តាមផ្លូវ​ទឹក​រួច​រាល់​ហើយ និង​បាន​បញ្ជា​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​តាម​មូលដ្ឋាន​ត្រូវធ្វើ​កិច្ចការ​នេះ​ឱ្យបាន​ម៉ត់ចត់​បំផុត​»​។​តែ ចំពោះ​ជនជាតិ​វៀតណាម ដែល​កំពុង​ស្នាក់អាស្រ័យ តាំងពី​មុនពេល​មាន​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​មក គឺ​រដ្ឋបាល​ក្រុង​តាខ្មៅ ពុំទាន់​មានការ​សម្រេចចិត្ត​យ៉ាងណា​ចំពោះ​ពួកគាត់​ឡើយ ពោលគឺ​អ្នក​ចាស់​បន្ត​នៅ​ធម្មតា អ្នកថ្មី​ហាម​ចូលមក​នៅ​។​

​ឯ​អ្នករស់នៅ​លើ​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ដែល​ចល័ត​ពី​ខណ្ឌ​ច្បារអំពៅ​ទៅ​ឈប់​ចត​ដើម្បី​ស្នាក់​នៅលើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ក្រោម ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ក៏ ត្រូវបាន​កម្លាំងចម្រុះរ​បស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ចុះ​បណ្តេញ​ចេញពី​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ​មិនឱ្យ​ឈប់​ចត​ស្នាក់​នៅឡើយ ។​យុទ្ធនាការ​នេះ​ធ្វើឡើង​ពេញ​មួយ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ ដឹកនាំ​ដោយ​លោក សុខ ពិសិដ្ឋ អភិបាលរង​ស្រុក , លោក​វរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាល​ស្រុក និង​លោក អ៊ួ​ន សុផាត មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក ព្រមទាំង​មានការ​ចូលរួម​ពី​ផ្នែក​រដ្ឋបាល​ជលផល និង​សង្កាត់រដ្ឋបាល​ជលផល​កៀនស្វាយ​ផងដែរ ។​

​ដោយ​មិនឱ្យ​ឈប់​សំចត​ស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឡើយ និង​គោលដៅ​ទី​២- ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​ដែលមាន​បែ​ចិញ្ចឹម​ត្រី​និង​បញ្ជី​ឈ្មោះ​អ្នករស់នៅ​ចាស់ ជា​លទ្ធផល​កម្លាំងចម្រុះ​រកឃើញ​អ្នករស់នៅ​លើ​បែ​ចិញ្ចឹម​ត្រី​ចូលមក​ស្នាក់នៅ​ថ្មី​លើ​ផ្ទៃ​ទន្លេ​ក្នុងភូមិ​ស្តៅ​កន្លែង ឃុំ​ដីឥដ្ឋ​ចំនួន​១០​គ្រួសារ មាន​២៥​បែ​ចិញ្ចឹម​ត្រី​ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ធ្វើការ​ណែនាំ​និង​សម្រេច​ឱ្យ​ម្ចាស់​បែ​អូស​ចេញពី​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ ។

​សុខ ពិសិដ្ឋ អភិបាលរង ស្រុក​កៀនស្វាយ បាន​ណែនាំ​ដល់​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​និង​ផ្ទះ​បណ្តែត​ទឹក​ដែលមាន​បំណង​ចូលមក​ឈប់​សំចត​ស្នាក់នៅ​ថ្មី​លើ​ផ្ទៃ​ទឹកទន្លេ​ក្នុងភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ត្រូវតែ​រុះរើ ឬ​ចល័ត​ចេញ​ដោយ​ខ្លួនឯង​មិនឱ្យ​ចូលមក​ស្នាក់​នៅឡើយ បើ​រឹងរូស​គណៈបញ្ជាការ​ឯកភាព​ស្រុក​និង​ចាត់វិធានការ​រដ្ឋបាល​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ឡើយ ។ ដោយឡែក​អ្នក​តាំងទី​លំនៅ​ចាស់​និង​មាន​បែ​ចិញ្ចឹម​ត្រី​ដែរនោះ រដ្ឋបាល​ស្រុក​បាន​ចុះ​ស្រង់​ស្ថិតិ​រួចរាល់​ហើយ រង់ចាំ​តែមាន​ផែនការ​ពី​ថ្នាក់លើ​តែប៉ុណ្ណោះ ។​

​សូមជម្រាបថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ កន្លងទៅ ក៏បាន​ចេញប្រកាស​ព័ត៌មាន​ផងដែរ​ថា កន្លងមក​មាន​ជន​ឆក់​ឱកាស​មួយចំនួន បាន​លបលួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែតទូក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែក្លាយជា​កន្លែង​ស្នាក់នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៉ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាកសំណល់ ការ​បន្ទោបង់​ពាសវាល ពាសកាល​ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណភាព រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព នៃ​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​។​

​ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុបបំបាត់​បាតុភាព​អសកម្ម​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់ ដោយ​ទុក​រយៈពេល ១​សប្ដាហ៍ គិត​ចាប់ពី​កាលបរិច្ឆេទ ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើឱ្យ​ប្រជាពលរដ្ឋ​ប្តូរ​ទម្លាប់​ពី​ការចិញ្ចឹម​ត្រី​តាម​បែរ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ​៕a bae fish kmao1 a bae fish kmao a bae fish a bae fish2 

 

​