» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8920 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699091 នាក់

រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ធ្វើ​ច្បាប់​ត្រួតត្រា​ឧកញ៉ា​ស្រុក​ខ្មែរ​!

 

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៩​មេសា​បានចេញ​សេចក្តីសម្រេច​មួយ​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ សម្រាប់​សិក្សា​និង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្តិ សម្រាប់​ការងារ​គ្រប់គ្រង ការផ្ដល់​គោរមងារ និង​ដក​គោរមងារ​ឧកញ៉ា​។ សេចក្តីសម្រេច​ដែល​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ ឧសភា​នេះ បានតែងតាំង​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ធ្វើជា​ប្រធាន​ក្រុមការងារ ដោយ​រួមមាន​អនុប្រធាន និង​សមាជិក ១១​នាក់ មកពី​ក្រសួង​ស្ថាប័ន​ផ្សេង​ទៀតផង​។​a oknha hun 

​ក្រុមការងារ​នេះ មាន​ភារកិច្ច​សិក្សា​ស្រាវជ្រាវ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​រៀបចំ​ការគ្រប់គ្រង​ឧកញ៉ា ការផ្តល់​គោរមងារ​ឧកញ៉ា និង​ការដកហូត​គោរមងារ​ឧកញ៉ា​។​​មិនតែប៉ុណ្ណោះ ត្រូវ​សិក្សា​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ឧកញ៉ា​ក្នុង​ការចូលរួម​កិច្ចការ​សង្គម រួមទាំង​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​វិស័យ​ឯកជន​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ព័ត៌មាន​បម្រើឱ្យ​ការរៀបចំ​បែបបទ និង​នីតិវិធី​។

​ក្រុមការងារ​នេះ ក៏​ត្រូវធ្វើ​របាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ សម្រេច និង​ផ្តល់យោបល់​ដឹកនាំ ព្រមទាំង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជូន​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ សម្រេច​ផងដែរ។

​មានការ​កត់សម្គាល់ថា​ការចេញ​សេចក្តីសម្រេច​ឱ្យ​រៀបចំ​ច្បាប់​គ្រប់គ្រង និង​ដកហូត​គោរមងា​ឧកញ៉ា​នេះ ធ្វើឡើង​ស្របពេល​ដែល​ឧកញ៉ា​មួយចំនួន បាន​ប្រើប្រាស់​ទឹក​លុយ និង​អំណាច​ហួសហេតុ ជាពិសេស​ប្រើប្រាស់​អំពើហិង្សា​លើ​ស្ត្រី​ជាងនេះទៅទៀត​ក្នុងពេលដែល​រដ្ឋាភិបាល​រវល់​រឿង​កូ​វីត​គឺ​មានតែ​ឧកញ៉ា​មួយចំនួន​ប៉ុណ្ណោះក្នុងចំណោមឧកញ៉ាស្រុកខ្មែរដែលគេជឿថាមានមិនយ៉ាងហោចជាង១ពាន់នាក់នោះដែល​ចូល​លុយ​ជួយ​ទោះ​មានការ​អំពាវនាវ​ពី​ឧកញ៉ា​ជា​អតីត​កម្មករ​មកពី​កូរ៉េ​ត្រកូល​ឡេង​ក៏ដោយ​។​

សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​កន្លងទៅ​រាជរដ្ឋាភិបាល​ក័​បាន​តម្រូវ​ឲ្យ​មន្ត្រីជាន់ខ្ពស់​ក្នុង​យោធា​និង​នគរបាល​ជិត​២០០​នាក់​ដែលមាន​គោរមងារ​ឧកញ៉ា​លាលែង​ចេញ​មួយ​ចោល៕a oknha hun1 a oknha hun2 a oknha hun3 a oknha hun4 

​