» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11369 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701540 នាក់

វ៉ា​កសាង​ចិន​៥០​ម៉ឺន​ដូ​ស​ទៀត​មកដល់​ភ្នំពេញ​ហើយ​!


​ភ្នំពេញ​៖​វ៉ាក់សាំង​កូ​វីដ​១៩ ស៊ី​ណូ​វ៉ា​ក់ ដែល​កម្ពុជា​ទិញ ៥០​ម៉ឺន​ដូ​ស​ទៀត​បាន​ដឹក​មកដល់​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ខែមេសា​។​a co china 

​កម្ពុជា ទទួលបាន​វ៉ាក់សាំង​ជាង ៣​លាន​ដូ​ស​រួចមកហើយ រួមមាន​៖ ស៊ី​ណូ​ហ្វា​ម ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១.៣​លាន​ដូ​ស​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ទិញ​ពី​ចិន ១.៥​លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា ៣២៤,០០០​ដូ​ស ជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាមរយៈ​អង្គការ​សុខភាព ពិភពលោក​។ វ៉ាក់សាំង​ដែល​កម្ពុជា​ទទួលបាន​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ១.២​លាន​នាក់​ហើយ​។​

សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១៧​មេសា​ក្រសួងសុខាភិបាល​រកឃើញ​អ្នក​ឆ្លង​ថ្មី ២៩១ នាក់​ទៀត និង​ជាសះស្បើយ ២៣​នាក់​
- ករណី​ឆ្លង​សហគមន៍ ២៩០ នាក់​។​- អ្នកដំណើរ​ពី​បរទេស ០១ នាក់​។​ក្នុងនោះ​នៅ​ភ្នំពេញ (២២៨) ។​ព្រះសីហនុ (២៦) ។​កណ្ដាល (១៤) តាកែវ (១២) ស្វាយរៀង (៨) ព្រៃវែង (២)។​គិត​អ្នក​ឆ្លង​សរុប​=​ចំនួន ៥៧៧១ នាក់​។- អ្នកជា​សះស្បើយ​= ២៤១៦ នាក់​។- អ្នក​កំពុង​ព្យាបាល​= ៣៣១១ នាក់​
- អ្នកស្លាប់​៣៩​នាក់​។​

​សូមបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ មន្ដ្រី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប បាន​និយាយថា អង្គការ​សុខភាព​ពិភពលោក (WHO) នឹងធ្វើ​ការសម្រេច​នៅ​ចុងខែ​នេះ ឬ ខែក្រោយ ក្នុងការ​ដាក់បញ្ចូល​វ៉ាក់សាំង​ចិន​ចំនួន​២ គឺ ស៊ី​ណូ​ហ្វា​ម (Sinopharm) និង ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចូលទៅក្នុង​បញ្ជី​វ៉ាក់សាំង​សម្រាប់​ការប្រើប្រាស់​បន្ទាន់​។

​មន្ដ្រី​ជំនាញ​ផ្នែក​វ៉ាក់សាំង​ប្រចាំ​តំបន់​អឺរ៉ុប​លោក Siddhartha Datta បាន​មានប្រសាសន៍ថា​៖
​យើង​បានធ្វើការ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ជាមួយ​ពួកគេ ក្នុង​ការត្រួត​ពិនិត្យឡើងវិញ​នូវ​ឯកសារ ដែល​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំងពីរ​នេះ​បានដាក់​បញ្ជូនមក​។ យើង​នឹង​បានដឹង​អំពី​ការសម្រេច​ចិ​ត្ដ ក្នុងការ​ដាក់បញ្ចូល​វ៉ាក់សាំង​ទាំងពីរ ចូលក្នុង​បញ្ជី​វ៉ាក់សាំង​សម្រាប់​ការប្រើប្រាស់​បន្ទាន់ នៅ​ចុង​មេសា​នេះ ឬ ដើមខែ​ឧសភា​។ 

​មន្ដ្រី​ជំនាញ ដែល​ធ្វើការ​ត្រួតពិនិត្យ​ដំណាក់កាល​ចុងក្រោយ នៃ​វ៉ាក់សាំង​ផលិត​ដោយ​ចិន​នេះ បាន​បញ្ជាក់ថា ការសម្រេចចិត្ត​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​២៦ ខែមេសា​នេះ ឬ​អាច​នៅ​ថ្ងៃទី​៣ ខែឧសភា ព្រោះ​ត្រូវការ​ពេលវេលា​បន្ថែមទៀត ក្នុងការ​សម្រេច​ចិ​ត្ដ​លើ​វ៉ាក់សាំង​ទាំង​២​។ មកទល់ពេលនេះ វ៉ាក់សាំង​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ចុះចូល​ក្នុង​បញ្ជី​វ៉ាក់សាំង​សម្រាប់​ប្រើប្រាស់​បន្ទាន់​រួមមាន វ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង AstraZeneca ដែល​ផលិត​ដោយ​វិទ្យាស្ថាន​ឥណ្ឌា Serum និង​វ៉ាក់សាំង AstraZeneca-SKBio របស់​ប្រទេស​កូរ៉េខាងត្បូង​ជាដើម​៕a co china1 a co china2 


​