» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10350 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700521 នាក់

លោក​ចាន់​យុ​ត្ថា​៖​នឹងមាន​ភ្លៀង​ធ្លាក់ នៅ​គ្រប់​រាជធានី​-​ខេត្ត​បន្តទៀត​!

 


​ភ្នំពេញ​៖ លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​និង​​ជា​អ្នកនាំពាក្យ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​ថា មេឃ​នៅតែ​បន្ត​ធ្លាក់ភ្លៀង​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​ចំនួន​១៧ នៅ​ថ្ងៃទី​៩ និង​១០ ខែមេសា​នេះ​។ ភ្លៀង​ធ្លាក់ រាយប៉ាយ​ក្នុង​កម្រិត​ពី​១​ដល់​៧៤​មី​លី​ម៉ែត្រ នៅតែ​បន្ត​ធ្លាក់​មកជា​បន្តបន្ទាប់​រៀ​ង​រាល់ថ្ងៃ រហូតដល់​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​។ ក្នុង​រយៈពេល​ពីរ ទៅ​បី​ថ្ងៃ​មកនេះ គ្រប់​រាជធានី​-​ខេត្ត និង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ គ្រាន់តែ​កន្លែង​ខ្លះ​មាន​តិច និង​កន្លែង​ខ្លះ​ច្រើន រហូតដល់​កម្រិត​ជាង​៧០​មី​លី​ម៉ែត្រ​ក៏មានដែរ​។a chan yutha 

លោក​រដ្ឋលេខាធិកា​បញ្ជា​ក់​ថែមថា ការធ្លាក់​ភ្លៀង​នេះ នៅតែ​បន្ត​មាន​ចាប់ពី​ថ្ងៃនេះ (១០​មេសា​)​តទៅ​រហូតដល់​ចូលឆ្នាំ​ខ្មែរ​រួច នៅតែមាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់មកទៀត​។​​របាយការណ៍​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១០ ខែមេសា បាន​បង្ហាញថា​៖ ខេត្តកំពង់ចាម នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​២០ ទៅ​៣៣​មី​លី​ម៉ែត្រ​, ខេត្តកំពត ៣៣​មី​លី​ម៉ែត្រ​, ខេត្តកំពង់ស្ពឺ​ពី ១​ដល់​៤០​មី​លី​ម៉ែត្រ​, ខេត្តស្ទឹងត្រែង​ពី ២​ទៅ​១៤​មី​លី​ម៉ែត្រ​, ខេត្ត​ត្បូងឃ្មុំ​ពី​១១​ដល់​៣៨​មី​លី​ម៉ែត្រ​, ខេត្តតាកែវ​ពី​៧​ដល់​៦៥​មី​លី​ម៉ែត្រ​, ខេត្តព្រៃវែង​ពី​២​ដល់​៥២​មី​លី​ម៉ែត្រ​, ខេត្តស្វាយរៀង​ពី​២​ដល់​៧៤​មី​លី​ម៉ែត្រ​, ខេត្តសៀមរាប​ពី​៤​ដល់​២០​មី​លី​ម៉ែត្រ​, ខេត្តកំពង់ធំ ពី​២​ដល់​៦៤​មី​លី​ម៉ែត្រ​, ខេត្តកណ្តាល​ពី​៤​ដល់​១៣​មី​លី​ម៉ែត្រ​, ខេត្ត​រះ​វិហារ​ពី​៨​ដល់​៣៩​មី​លី​ម៉ែត្រ​, ខេត្តបាត់ដំបង​ពី​ពី​៣​ដល់​២៨​មី​លី​ម៉ែត្រ​, ខេត្ត​ព្រះសីហនុ​២២​មី​លី​ម៉ែត្រ​, ខេត្តក្រចេះ ៣៦​មី​លី​ម៉ែត្រ​, ខេត្តកំពង់ឆ្នាំង​ពី​២​ដល់​១៧​មី​លី​ម៉ែត្រ និង​នៅ​ភ្នំពេញ​ពី​៣​ដល់​៤៨​មី​លី​ម៉ែត្រ​។​

​កាលពី​ថ្ងៃទី​៦ ខែមេសា​ថ្មីៗ​នេះ ក្រសួងបាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​៧-១៣​ខែមេសា​ថា ព្រះរាជាណាចក្រ​កម្ពុជា នៅ​ចន្លោះ​ពេលនេះ​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​សម្ពាធ​ទាប​ឥណ្ឌា និង​ខ្យល់​អាគ្នេយ៍​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦​អង្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៥​អង្សា​សេ​, អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​ផ្នែក​ខ្លះ​អាចមាន​ភ្លៀង​ច្រើន​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​នេះ បានបញ្ជាក់​ទៀតថា គ្រប់​បណ្តា​ខេត្ត ដែល​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤ -២៦​អង្សា​សេ​,​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៤-៣៦​អង្សា​សេ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​
​ដោយឡែក​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤ អង្សា​សេ អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹកបាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ជាពិសេស​នៅ​បណ្ដា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ផងដែរ​៕a boy storm3 

​