» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9834 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700005 នាក់

កញ្ញា សំ ថា​រ័ត្ន តារា​ក្បាច់គុន​ល្បុក្កតោ នឹង​សម្តែង​ភាពយន្ត​ហូលីវូដ ជាមួយ​តារា​ល្បី​


​ភ្នំពេញ​៖ កីឡាការិនី និង​ជាតា​រា​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​កញ្ញា សំ ថា​រ័ត្ន​បានប្រកាស​ឲ្យ​ដឹងថា​នាង​និង​ចូលរួម​សម្តែង​ភាពយន្ត​ជាមួយ​តារា​ហូលីវូដ​នៅក្នុង​រឿង​”Shotgun Wedding” ។​ខ្សែភាពយន្ត​នេះ កញ្ញា សំ ថា​រ័ត្ន​នឹង​សម្តែង​អមដោយ​ក្បាច់គុន​រួមជាមួយ​តារា​លំដាប់​ពិភពលោក​ជាច្រើនរូប​មានដូចជា​នាង Jennifer Lopez លោក Armie Hammer លោក Josh Duhamel ជាដើម​។​a boxing 

Shotgun Wedding គឺជា​ភាពយន្ត​ហូ​លី​វី​ដដែល​រៀបរាប់​អំពី ពិធី​រៀប​អាពាហ៍ពិពាហ៍ របស់​គូ​ស្វាមីភរិយា​មួយគូ​ហើយ​ត្រូវបាន​ចាប់​ជម្រត់​ដោយ​ក្រុមចោរប្លន់​។ ក្នុងនោះ​ដំណើរការ​នៃ​ការជួយ​សង្គ្រោះ​ក្រុមគ្រួសារ​ពួកគេ​បាន​រកឃើញ​ឡើងវិញ​នូវ​មូលហេតុ​ដើម​មួយ​ពិតប្រាកដ​។ ភាពយន្ត​នេះ​ដឹកនាំ​សម្តែង​ដោយ​លោក Jason Moore និង​និពន្ធ​ដោយ​លោក Mark Hamme​។ សូមបញ្ជាក់ថា​កញ្ញា សំ ថា​រ័ត្ន គឺជា​កូនស្រី​ស្តេច​វី​យូ​ឡុង​គឺ លោក អ៊ុំ តារា និង​ជា​ស្ត្រី​ខ្មែរ​ដំបូង​ម្នាក់​ដែល​បាន​ហាត់​ក្បាច់គុន​ល្បុក្កតោ​ឡើងវិញ បន្ទាប់ពី​គុន​ល្បុក្កតោ​នេះ​ស្ទើរតែ​រលាយ​សាបសូន្យ​ក្នុងសម័យ​ខ្មែរក្រហម​។

ដំណើរ​ជីវិត​ហាត់​ក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​សំខាន់​នៃ​អាណាចក្រ​អង្គរ​របស់​កញ្ញា សំ ថា​រ័ត្ន នេះ ត្រូវបាន​ចងក្រង​នៅក្នុង​ភាពយន្ត​ឯកសារ​ថ្មី​មួយ ដែលមាន​ចំណងជើង​ថា​៖ «Surviving Bokator»​ផងដែរ​។ នាង​ធ្លាប់​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​មួយចំនួន​នៅ​កម្ពុជា​ផងដែរ​មានដូចជា​រឿង​” JailBreak” និង​រឿង​” First They Kill My Father”​របស់លោក​ស្រី អេ​ន​ជី​លី​ណា ជូ​លី​នោះ​ជាដើម​។ កញ្ញា​សំ​ថារ​ត្ន័​គឺជា​មោទកភាព​របស់​កម្ពុជា​។

កីឡាការិនី​ល្បុកតោ​រូបនេះ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​នាង​ទើបនឹង​ចាប់ផ្តើម​ការថត​ឈុត​តូច​មួយ​ក្នុងចំណោម​ឈុត​ធំ​ដែលមាន​ត្រឹម​ការ​វាយតប់​តិចតួច​។ នាង​ថា​នាង​ពិតជា​រំភើប​ពិបាក​នឹង​ពណ៌នា​ដែល​ទទួលបាន​ឱកាស​នៃ​ការថត​ភាពយន្ត​នេះ ហើយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ច្រើន​ពី​ក្រុមការងារ​។ អ្វីដែល​នាង​កាន់តែ​រំភើប​គឺ​ទទួលបាន​ការកោតសរសើ​រ​ពី​ក្រុមការងារ​ផលិតភាព​យន្ត​ខាងលើ ។​នាង​ថា​វា​ជា​រឿង​តូច​សម្រាប់​អ្នក​ថត​ទាំងអស់​ប៉ុន្តែ​ជា​រឿង​ដ៏​ធំ​សម្បើម​អស្ចារ្យ​សម្រាប់​ជីវិត​នាង​ក្នុង​ការថត​ភាពយន្ត​នេះ និង​ជា​លើក​ទី​១​ក្នុង​ជីវិត​។

នាង​ថា​ឈុត​ដំបូង​ជា​ឈុត​វាយតប់​នាង​ថា​មិន​លំបាក​ច្រើន​ឡើយ ខណៈដែល​ការ​ជាំ​សាច់​កន្លែង​ខ្លះ​គឺជា​រឿង​ធម្មតា ហើយ​នាង​ពិតជា​រីករាយ​ដែល​ផលិតករ និង​ក្រុមការងារ​កោតសរសើរ​ពី​ការសម្តែង​របស់​នាង​មិន​ដាច់​ពី​មាត់​នោះ​។​​នាង​បាន​ចាត់ទុកថា​នេះ​គឺជា​វេទិការ​ពិ​សេសមួយ​សម្រាប់​បង្ហាញ​សមត្ថភាព សិល្បៈ​ខ្មែរ ក្បាច់គុណ​ខ្មែរ អត្ត​ច​រិ​ក សីលធម៌ វប្បធម៌ និង​សិល្បៈ​នៃ​ការចែករំលែក​ទៅកាន់​ពិភពលោក​៕a boxing1 a boxing2 a boxing3 

​