» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6621 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666531 នាក់

អ្នក​ច្រៀង​បទ​មេម៉ាយ​សប្បាយចិត្ត​ងា​កមករក​ស៊ី​ខ្លួនឯង​បន្ទាប់ពី​ក្រុមហ៊ុន​ហ្គា​ឡា​ស៊ី​មិន​បន្ត​កុងត្រា​

 

​ភ្នំពេញ​៖ តារាចម្រៀង​ស្រី ដែល​ល្បីឈ្មោះ​តាមរយៈ​បទ​មេម៉ាយ​សប្បាយចិត្ត​ចិត្ត កញ្ញា រ័ត្ន រចនា បង្ហើប​ថា​នាង​កំពុង​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​ក្នុងនាម​ជា​តារាចម្រៀង​ឯករាជ្យ​ឡើងវិញ ក្រោយពី​ចប់​កុងត្រា​នៅ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ។​a chana (1) 

​កញ្ញា រ័ត្ន រចនា ប្រាប់ថា​៖ «​នាពេល​ឆាប់ៗ​នេះ នាង​ខ្ញុំ នឹង​ចេញ​បទ​ចម្រៀង​ថ្មីៗ តាម Channel YouTube ដោយ​ខ្លួនឯង​វិញ ដោយសារ​ខ្ញុំ​បាន​ចប់​កុងត្រា​ជាមួយ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​ហើយ​»​។​កញ្ញា រ័ត្ន រចនា ស្រាយ​ពី​មូល​ហេតុថា​៖ «​ដោយសារ​ខ្ញុំ ចង់​ក្លាយជា​តារាចម្រៀង​ឯករាជ្យ និង​ចង់​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​ផងដែរ​។ ហើយ​ពេល​ចប់​កុងត្រា មិនមែន​មានន័យថា ដោយសារ​តែមាន​បញ្ហា​អ្វី​នោះទេ​គឺ​នាង​ខ្ញុំ ស្ម័គ្រចិត្ត​ក្លាយ​មកជា​តារាចម្រៀង​ឯករាជ្យ​វិញ​ខ្លួនឯង​ត»​។​

​អតីត​ជា​តារាចម្រៀង​ស្រី​គ្មាន​ផលិតកម្ម ហើយក៏​ផ្ទុះ​ភាព​ល្បី​នៅលើ​ទ្រនំ​ប៉ុស្តិ៍​ហ្វេ​ស​ប៊ុ​ក មាន​ទឹកដម​សំឡេង​ពីរោះ បកស្រាយ​បទ​មរតក​ដើម បាន​ប្រឡូក​ក្នុង​វិថី​សិល្បៈ​ចម្រៀង​ជាង ២០ ឆ្នាំ ក៏​ក្លាយជា​តារាចម្រៀង​ស្រី​នៅ​ទ្រនំ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ឡេង​ណា​វ៉ា​ត្រា ចំនួន ៣ ឆ្នាំ (​ឆ្នាំ ២០១៩-២០២១)​។
​ក្នុង​ឆ្នាំ ២០២១ កញ្ញា រ័ត្ន រចនា បាន​ទៅរក​សេវាកម្ម សម្រក​ទម្ងន់ ដោយ​ការ​បូម​ខ្លាញ់ គឺ​កញ្ញា​បាន​ស្រក​ទម្ងន់​ចំនួន ១៦ គីឡូក្រាម ដែល​មើលទៅ​រាង​តូច​ច្រឡឹង​ស្រស់​ជាង​មុន​ច្រើន​។

​ទាក់ទង​ការ​សម្រក​ទម្ងន់​នេះ​តារាចម្រៀង​ស្រី​វ័យ ៣៥ ឆ្នាំ​កញ្ញា រ័ត្ន រចនា បន្ត​ឱ្យដឹងពី​ក្តី​ប្រាថ្នា​ចង់​បន្ត​សម្រក​ទម្ងន់​បន្ថែម​ទៀតថា​៖ «​តាមចិត្ត​ចង់​ស្អាត​នោះ ខ្ញុំ​ចង់​សម្រក​ឱ្យបាន​ត្រឹម ៥០ គីឡូ ទើប​ខ្លួនឯង​កាន់តែ​ស្អាត​ជាង​នេះ​។ តែ​យ៉ាងណា បាន​ប៉ុណ្ណេះ​ក៏​សប្បាយចិត្ត​ខ្លាំងណាស់​ហើយ ទម្រាំ​តែ​ដាច់ចិត្ត​មក​បូម​ខ្លាញ់​ចេញ​នោះ​»៕a chana1 a chana a chana2 

​