» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9102 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699273 នាក់

វី​ជេ​អា​ណូ​ឡាយ​វីដេអូ​យក​កាំបិត​ចាក់​ខ្លួនឯង​ចូល​ពេទ្យ​

​ភ្នំពេញ​៖ អតីត​តារា​សម្តែង​និង​ជា​ពិធីករ​អ្នកនាង សួន ភ​ក្កី ហៅ​វី​ជេ​អា​ណូ​បានធ្វើការ​ឡាយ វិ​ដេ​អូ​តាម​បណ្តាញ​សង្គម​សម្រក់​ទឹកភ្នែក រៀបរាប់​រឿង​ឈឺចាប់​ហើយ​បាន យក​កាំបិត​ចាក់​ខ្លួនឯង​ថែមទៀត​ក្នុង​គោលបំណង​ធ្វើអត្តឃាត​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​។​អ្នកសិល្បៈ​មួយចំនួន​លើកឡើងថា ព្រោះតែ​នាង​មាន​សម្ពាធ​ផ្លូវ​ចិត្តខ្លាំង និង​ក្រោយ​ជួប​រឿង​ខកបំណង​ជា​បន្តបន្ទាប់​?​។a ano5

​វី​ជេ​អា​ណូ​ដែលបច្ចុប្បន្នមានអាយុជាង៤០ឆ្នាំហើយនោះជា​ស្រី​ដែល​ធ្លាប់មាន​កេរ្តិ​រ៍​ឈ្មោះ​ល្បីល្បាញ​ដោយសារ​សម្រស់​និង តែមួយ​រយៈ​ធំ​ចុងក្រោយ​បាន​បាត់​មុខ​ឈឺ​ង​របស់គាត់​ពី​វិស័យ​សិល្បៈ​តែម្តង កាលពី​ឆ្នាំ​២០០៦​។​គេ​នៅ​ចាំបាន​ថាករ​ណិ​យ៍​បាត់​ខ្លួន​ប្រមាណ​១០​ឆ្នាំ​ជាមួយនិង​ពាក្យ​ច​ចាម​អារាម​ថា​នាងរង​ការ​គម្រាម​វះ​មុខ​និក​ឆូត​ឡា​ម​។​ផ្តូ​យ​ទៅវិញ​កាលពី​ឆ្នាំ​២០១៦​នាង​ប្រកាសថា​នឹង​វិល​ចូល​សិល្បៈ​វិញ​បើតាម​ការបញ្ជាក់​របស់​លោក អែន​ឌី​អតីត​អ្នកសិល្បៈ​ម្នាក់​។ តារា​ស្រី​រូបនេះ​ក៏​ប្រទះ​នឹង​ដំណឹង​អាស្រូវ​ជា​បន្តបន្ទាប់ ទាំង​លេចចេញ​រឿង​មាន​កូនស្រី​បីនាក់ និង​ទាក់ទិន​ជុំវិញ​រឿង​បញ្ជា​ទិញ​រថយន្ត​ខ្យល់​ពី​បរទេស​ផងដែរ​។​

កាលពី​ឆ្នាំ​២០២៨​តារា​សម្តែង សឿន សុធា​រ៉ា​បាន​បញ្ចេញ​សារ និង​រូបថត​បកអាក្រាត អតីត​ពិធីករ​ប៉ុស្តិ៍​លេខ​៣ គឺ​អ្នកនាង វី​ជេ អា​ណូ​រឿង​ចេញ​សែក​ស្អុយ​អត់លុយ​ឲ្យ​ប្អូន​នាង​ថ្លៃ​មិន​ក្រោម​៥​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ការចេញ​សែក​ស្អុយ​នេះ​បាន​ធ្វើឡើង​ក្រោយពី​តារា​សម្តែង សឿ សុធា​រ៉ា បាន​អស់​ភាព​អត់ធ្មត់​ក្នុងការ​រងចាំ និង​មិន​រំពឹង​ស្វែងរក​ដំណោះស្រាយ​រហូត​នាង​ទម្លាយ​សារ​មួយ​ដែល និយាយ​ចំៗ​ទៅកាន់​តារា​ស្រី​ដែល​ទើប​សម្រេចចិត្ត​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​ជាថ្មី​នោះ​។ ក្នុង​សារ​ដែល​នាង​បាន​បង្ហោះ​ជា​សាធារណៈ​បាន​លើកឡើងថា សូមមេត្តា​បង​សួន​ភក្តី​ហៅ (DJ ANO) មេត្តា​ចូលខ្លួន​មក​ដោះស្រាយ​រឿង​ចេញ​សែក​ស្អុយ​មកអោយ​ប្អូន​នាង​ខ្ញុំ​ចំនួន​៦​សែក​សរុប​ទឹកប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​”​។​ទាក់ទង​បញ្ញា​នេះ​កាលនោះ​វិ​ជេ​អា​ណូ​មិនមាន​ការបកស្រាយ​ទេ ។​

​ដោយឡែក​សម្រាប់​ការកសាង​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​អ្នកនាង​បាន ធ្វើការ​ឡាយ​វីដេអូ​និយាយ​រៀបរាប់​ទាំង​ឈឺចាប់​ស្រក់​ទឹកភ្នែក​ជាក់ស្តែង​និង​ចាក់​ខ្លួនឯង​នេះ​តារា​កំប្លែង​លោក ម៉ា​ដូ​ណា បានអោយដឹងថា គាត់​ជា​អ្នកសិល្បៈ គាត់​ឈ្មោះ វី​ជេ អា​ណូ ឃើញ​គាត់​ឡាយ​យក​កា​បិត​ចាក់​ខ្លួនឯង ផ្តាំកូនៗ អី​លូវ​គាត់​យ៉ាងម៉េច​ហើយ មាន​នរណា​ដឹង​ទេ​ជួយ​ប្រាប់​ផង តើ​គាត់​មាន​សម្ពាធ​អ្វីខ្លះ​ដែល​ដោះស្រាយ​មិន​រួច ដល់​ថ្នាក់​ធ្វើបែបនេះ​។ ប​ន្ងែ​ម​ពីនេះ​នៅ​យប់​ថ្ងៃទី​១៣​ឈានចូល​១៤​ខែសីហា តារា​កំប្លែង​ម៉ា​ដូ​ណា បាន​បន្ត​ទម្លាយ​រូបភាព​របស់​តារា​ស្រី​រូបនេះ​នៅ​មន្ទីរពេទ្យ ហើយ​បាន​រៀបរាប់ថា មកដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ហើយ ឃើញ​ហើយ​ពិតជា​មិន​យល់ ហេតុអ្វី​ដល់​ថ្នាក់​ហ្នឹង​? សង្ឃឹមថានឹង​យល់​ពី​គាត់​ផង និង​ផ្តល់ឱកាស​អោយ​គាត់​បាន​រស់​ផង ។​សុំ​ចិត្ត​កុំ​ទាន់​ដាក់​សម្ពាធ​គាត់ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​និង​សិល្បករ​ជួយ​គាត់​តាម​សទ្ធា​សុំ​ចិត្ត​អ្នកព័ត៌មាន​កុំ​ទាន់​អាល​មក​សម្ភាសន៍​គាត់​ពេលនេះ ព្រោះ​គាត់​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​ទោះ​មិនទាន់មាន​ការបញ្ជា​ក់ល​ម្អិ​ត​មែន​ប៉ុន្តែ​ដំណឹង​ក្រៅផ្លូវការ​លើកឡើងថា នាង​មាន​បញ្ហា​ជាមួយនឹង​លុយកាក់​ខ្លាំង បើទោះបីជា​មួយរយៈ​ចុងក្រោយ​នេះ​នាង​ប្រឹងប្រែង​ខ្លាំង​លើ​មុខ​ជំនួញ​លក់​បាយ​នោះ​ក៏ដោយ​៕a ano a ano1 a ano3 a ano4 

​