» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7271 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697442 នាក់

អ​តី​តា​តារា​សម្តែង​ចាន់​សុ​ផានី​ស្រែក​សុំ​ការជួយឧបត្ថម្ភ​ពី​អតីត​គូស្នេហ៍​លោក​ហ្សូ​ណូ​សម្រាប់​អណាគត​កូនស្រី​

​ភ្នំពេញ ៖ បន្ទាប់ពី​បែក​គ្នាច្រើន​ឆ្នាំ​មក​អតីត​តារា​សម្តែង​អ្នកនាង ចាន់ សុ​ផានី ជា​លើកដំបូង​បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​សុំ​ជំនួយ​ពី​អតីត​ស្វាមី​របស់​នាង​ដែល​គេ​ស្គាល់​ថា គឺជា​តារាចម្រៀង​លោក ហ្ស៊ូ​ណូ សម្រាប់​កូនស្រី​។​​អ្នកនាង ចាន់ សុ​ផានី បា​នស​សេរ​សារ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា ភាពស្រស់ស្អាត​ផូរផង់​ឥតខ្ចោះ​របស់ខ្ញុំ​វា​គ្រាន់តែ​ជា​សំបក​ក្រៅ​តែប៉ុណ្ណោះ ពេលនេះ ម៉ោង​នេះ ខ្ញុំ​ស្ទើ​តែរ​លំហើយ​វិនាទី​នេះ​ខ្ញុំ​បាក់​ទឹកចិត្ត​ខ្លាំងណាស់ ។a chan phany3 

​អ្នកនាង​បញ្ជាក់ថា បើ​មិន​យល់​ទាស់​ទេ មាន​បងប្អូន​ណា​មាន​មេត្តា​អោយ​ខ្ញុំ​ផង ជួយ​ខ្ញុំ​ផង ខ្ញុំ​ពិតជា​ត្រូវការ​ជំនួយ​ដ៏​ពិតប្រាកដ​មួយ ជួយ​ដោះស្រាយ​រឿង​ខ្ញុំ​និង​អតីត​របស់ខ្ញុំ​ដើម្បី​ជា​ជំនួយ​ដល់​កូន​ក្នុង​ជីវភាពរ​រស់នៅ​ប្រចាំថ្ងៃ ។ ពួក​ខ្ញុំ​ពិតជា​ពិបាក​ណាស់ ក្នុងពេលដែល​អតីតរ​បស់​ខ្ញុំ​រត់គេច​ពី​បញ្ហា​យក​ស្រណុក​ស្រួល​ម្នាក់ឯង ហ៊ឺហារ សប្បាយ​អស់​រយៈពេល​១០​ឆ្នាំ​ហើយ ដោយ​មិន​អើពើ​ខ្វល់ខ្វាយ​ពី​កូន​ទុកអោយ​ខ្ញុំ​ទទួលខុសត្រូវ​ម្នាក់ឯង ។ ពេលនេះ ខ្ញុំ​ទ្រាំលែងបាន និង​ស្រែ​ករក​ជំនួយ​ផ្លូវច្បាប់​អោយជួយ​ដល់​នាង​ខ្ញុំ​ផង ព្រោះ​ពេលនេះ ខ្ញុំ​អត់​មានលទ្ធភាព និង​មាន​ជីវភាព​ទីទាល់​ខ្លាំងណាស់​។​នាង​បន្ថែមថា កូន​នាង​ខ្ញុំ​ព្យាយាម​ទំនាក់ទំនង​ទៅ​ប៉ា​របស់គេ​ខ្លាំងណាស់ តែ​គេ​មិន​អាចអោយ​ពួកយើង​ទំនាក់ទំនង​បានទេ ហើយ​ពេលនេះ​កូន​នាង​ខ្ញុំ​ប៉ះពាល់​អារម្មណ៍​ផ្លូវចិត្ត​ជាខ្លាំង ព្រោះ​នាង​ភ័យខ្លាច​ប៉ះពាល់​ការសិក្សារ​របស់​នាង​ដោយ​ជីវភាព​លំបាក​របស់​នា​ង​ខ្ញុំ​ក្នុង​ពេលនេះ​សូមមេត្តា​ជួយ​នាង​ខ្ញុំ​ផង ។​

​អ្នកនាង​ចាន់​សុ​ផានី​ឲ្យ​ដឹង​ពី​មូល​ហេតុថា នេះ​ជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​សម្រេចចិត្ត​បែបនេះ ព្រោះ​កូនស្រី​ខ្ញុំ​លែង​សូមអោយ​ខ្ញុំ​ទុក​មុខ​អោយ​ប៉ា​របស់គាត់ ហើយ​គាត់​និយាយថា យើង​គួរតែ​ធ្វើ​ម៉ាក់ ព្រោះ​គាត់​អត់​បាន​យល់​ពី​យើង​ទេ​។​អាណិតកូន​ស្រី​ណាស់ ហើយ​អ្វីដែល​ខ្ញុំ​ភ័យ​បំផុត​ពេលនេះ គឺ​កូនស្រី​ខ្ញុំ​កំពុង​ប្រឈម​និង​ជំងឺ​បាក់​ទឹកចិត្ត សូមមេត្តា​ជួយ​ដល់​ពីរ​នាក់​ម្តាយកូន​ខ្ញុំ​ផង​ដើម្បី​អ​នា​គត់​ក្មេងស្រី​ម្នាក់ ។​

​ដោយឡែក ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះដែរ អ្នកនាង ចាន់ សុ​ផានី បាន​អះអាង​បញ្ជាក់បន្ថែម​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ចាប់តាំងពី​អ្នកនាង​បែក​គ្នា​ជាមួយនឹង​លោក ហ្ស៊ូ​ណូ កាលពី​អំឡុង​ឆ្នាំ​២០១៤​មក អ្នកនាង​មិនដែល​សុំ​ការជួយ​ពី​លោក​ម្តងណា​ឡើយ​។​​អ្នកនាង ចាន់ សុ​ផានី​ឲ្យ​ដឹង​ពី​បំណង​ថា អ្វីដែល​នាង​សុំ​អំពាវនាវ​ទៅកាន់​លោក ហ្ស៊ូ​ណូ នាពេលនេះ គឺ​អ្នកនាង​មិន​បំណង​ចង់​ឲ្យ​លោក​មកជួយ​រូបនាង​ឡើយ ពោលគឺ​គ្រាន់តែ​ចង់​ឲ្យ​លោក​មកជួយ​ត្រឹមតែ​កូន​ក៏បាន​ដែរ​។​


​ក្រៅពី​ការអំពាវនាវ​អ្នកនាង ចាន់ សុ​ផានី បានលើកឡើង​ផងដែរ​ថា ក្នុង​កាលៈទេសៈ​នេះ នាង​ចង់​ឲ្យ​លោក ហ្ស៊ូ​ណូ ចេញមុខ​មក​ដោះស្រាយ​លើ​ផ្នែក​ច្បាប់​ណាមួយ​នៅក្នុង​ការយល់ព្រម​ជួយ​ដល់​កូន​របស់​នាង​មួយខែ​ប៉ុន្មាន ព្រោះ​វា​ក៏​ជាការ​ទទួលខុសត្រូវ​មួយផ្នែក សម្រាប់​រូបលោក​ផងដែរ ខណៈពេលដែល​នាង​មិន​ចង់​ឲ្យ​កូនស្រី​បាត់បង់​ការសិក្សា​នាពេល​នេះឡើយ​។​​អ្នកនាង​បញ្ជាក់ថា ក្រោយ​បែកបាក់​នោះ អ្នកនាង​ក៏មាន​មុខរបរ​រកស៊ី​នៅក្នុង​ដៃ​ដូចជា​បើក​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ផងដែរ ប៉ុន្តែ​នៅក្នុង​អំឡុងពេល​កូ​វីដ​អ្នកនាង​ក៏​សម្រេច​បិទមុខ​របរ​នេះ​ចោល​តាំងពី​ចុងឆ្នាំ​២០២១ ហើយ​ចាប់ពីពេលនោះ​មក​ស្ថានភាព​ជីវភាព​របស់​នាង​កាន់តែ​លំបាក​ខ្លាំង​។​គេ​មិនទាន់​ឃើញ​មានការ​បកស្រាយ​ឬ​ប្រតិកម្ម​បែបណា​ពី​លោក​ហ្សូ​ណូ​នៅឡើយ​ទេ​ក្នុងករណី​យ៍​នេះ​៕a chan phany a chan phany1 a chan phany4 
​