» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8891 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699062 នាក់

១៨​មិនា​រកឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វិដ​១៩​ចំនួន​៣៧​នាក់​ហើយ​

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​៤​ករណី​ទៀត ដែល​ធ្វើឱ្យ​ចំនួន​ករណី​អ្នក​ផ្ទុក​វីរុស​នេះ​កើន​ដល់​៣៧​នាក់​ហើយ​។​a covid cham2 

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី​១៨​ខែមីនា​នេះ ស្តីពី​ការរកឃើញ​២​ករណី​ថ្មី​ទៀត​នោះ ជា​បុរស​ជនជាតិ​ខ្មែរឥស្លាម​ដែល​វិលត្រឡប់ មកពី​ចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី និង​២​ករណី​ថ្មី ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​មាន​វីរុស​កូ​វីដ​-១៩​។ សរុប​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស គិត​យប់​ថ្ងៃទី​១៨​មីនា​នេះ ចំនួន​៣៧​នាក់ (​ស្រី​២​នាក់​) ។​

​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល កំពុងតែ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ករណី​ថ្មី​ជា​បន្តទៀត ហើយនឹង​បន្ត​ជម្រាប់ជូន​ដល់​បងប្អូន​សាធារណជន ប្រសិនបើ​រកឃើញ​ករ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ណា​ផ្សេងទៀត​.​។​សូមបញ្ជាក់ថា ​លោកស្រី ឱ វណ្ណឌី​ន​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​អ្នកនាំពាក្យ នៅក្នុង​ស​ន្និសិទ​កាសែត​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរ្ដឋាភិបាល​នា​ព្រឹក​ថ្ងៃ ១៨ មីនា បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រសួងសុខាភិបាល​មិនមាន​ការទាមទារ​យក​លុយ​ពី​សាធារណជន ពេល​មក​ពិនិត្យ​រក​វីរុស COVID-19​ទេ​។

​លោកស្រី​បញ្ជាក់ថា មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បាននាំគ្នា​បង្ហោះ និង​ចែក​ចាញ​ថា​៖ «​ធ្វើតេស្ត​រក COVID-19 បើ​ពិនិត្យឃើញ​វិជ្ជមាន​(​ផ្ទុក​ជំងឺ​) គឺ​មិន​អស់​លុយ​ទេ តែបើ​ពិនិត្យឃើញ​អវិជ្ជមាន​(​មិន​ផ្ទុក​ជំងឺ​) គឺ​អស់​លុយ​»​។ ​លោកស្រី​បន្តថា​៖ «​រឿង​ដែលថា ក្រសួង​យកលុយ​ពេល​មក​ធ្វើតេស្ត​នោះ គឺជា​ការវាយប្រហា​រវិ​ស័​យ​សុខាភិបាល​ហើយ​។ កន្លងមក​យើង​បានធ្វើ​តេស្ត​លើ​ពលរដ្ឋ ១១១២​ករណី​ហើយ ទាំងនោះ​រួមបញ្ចូល​ទាំង​អ្នក​ផ្ទុក​ទាំង​៣៥​នាក់ ដោយ​មិនបាន​ទាមទារ​យកលុយ​ពី​អ្នក​ទាំង​នោះឡើយ ពោលគឺ​រដ្ឋ​ជា​អ្នកចេញលុយ​បន្ទុក​ទាំងអស់​»​។
​

រដ្ឋលេខាធិការ​រូបនេះ បាន​បន្ថែមថា​៖ «​បើ​សាធារណជន​សង្ស័យថា​ខ្លួន​មាន COVID-19 សូម​ទាក់ទង​រក​ការពិនិត្យ​ពី​មន្ត្រី​ជំនាញ និង​មន្ទីរ​សុខាភិបាល ហើយ​ការពិនិត្យ​រក​វីរុស​នេះ មិនមាន​ការយក​លុយ​ទេ​។ មួយទៀត បើ​ថ្ងៃនេះ​យើង​មិនមាន COVID-19 តែ​ស្អែក​អាចមាន បើ​យើង​មិនបាន​ការពារ​ខ្លួន​។​» បានន័យថា​បើ​គ្មាន​ការថែរក្សា​ខ្លួន​ទេ​ការ​មក​ធ្វើតេស្ត​ដោយ​គ្មាន​រោគសញ្ញា​គ្មាន​ប្រយោជន៍​។​

សម្រាប់​ចំនួន​មេរោគ​កូ​វីដ​១៩ លោកស្រី​ថា​មាន​ចំនួន​ថយចុះ​ជា​បណ្តើរៗ​ហើយ ដោយសារតែ​មានការ​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​។​
​លោកស្រី​វេជ្ជ​ប​ណ្ឌឹ​ត​បន្តថា ប្រសិនបើ​មនុស្ស​មា្ន​ក់មាន​សុភាព​ល្អ មិន​ជក់បារី មិនមាន​ជំងឺ​ផ្សេងៗ​ក្នុង​រា​ង្គ​កាយ​ទេ វីរុស​covid19​នេះ មិនអាច​វាយលុក​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នក​ឆ្លង​បានទេ​។ ដូច្នេះ លោកស្រី​ស្នើឱ្យ​បន្ត​រក្សា​អនាម័យ​ជាប្រចាំ តាមរយៈ​លាងដៃ​នឹង​សាប៊ូ លាងដៃ​ជាមួយ​ទឹក​អាកុល និង​កាត់បន្ថយ​ចេញទៅ​ក្រៅ​ដែលមាន​មនុស​ប្រមូល​ផ្តុះ​ច្រើន ហាម​ប៉ះពាល់​អ្នក​ដែលមាន​ជម្ងឺ ក្អក ឈឺ​ករ ក្តៅខ្លួន ជាដើម​។​a covid cham3 a covid cham a covid cham1 


​