» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2762 នាក់

ម្សិលមិញ 8930 នាក់

សរុប 19700016 នាក់

អាជ្ញាធរ​សង្កាត់​អូរ​ស្មាច់​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នាំគ្នា ចុះ​ធ្វើ​អនាម័យ​តាម​សួនច្បារ និង​ដង ផ្លូវជាតិ​លេខ ៦៨ នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ រហូតដល់​វត្ត​ព្រះពុទ្ធ​មេត្តា​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : នៅ​ម៉ោង​០៧ : ៣០​នាទី​ព្រឹក ថ្ងៃទី ១៦ ខែសីហា ឆ្នាំ​២០២៤ លោក អ៊ុក ប៊ុនហេង ចៅសង្កាត់​អូរ​ស្មាច់ និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ អនុ​សមាជិក​ភូមិ​ទាំងអស់ មេ​ប៉ុស្តិ មេ​មណ្ឌល​សុខភាព តំណាង​ក្រុមហ៊ុន​អនាម័យ និង​យុវជន​សស​យក ប្រជា​ការពារ​គ្រប់​ភូមិ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឈរជើង​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរ ជាតិ​អូរ​ស្មាច់រួមមាន : លោក ឯម បញ្ញា​រិ​ទ្ធ ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ លោក ស្រេង ធា​រី មេ​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ លោក ផាន់ វណ្ណ​: ប្រធានការិយាល័យ​គយ និង រដ្ឋាករ ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ លោក ពៅ ផេង មេ​ទំនាក់ទំនង​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាននាំគ្នា​ចូលរួម​ធ្វើ​អនាម័យ​សំអាត​សំរាម​តាម​សួនច្បារ និង ដង ផ្លូវជាតិ​លេខ​៦៨ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ រហូត ដល់​វត្ត​ព្រះពុទ្ធ​មេត្តា ។a osmach3 

លោក ឯម បញ្ញា​រិ​ទ្ធ ប្រធាន​ទី​ស្នាក់ ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ បាន​ប្រាប់​អ្នកកាសែត​អោយដឹងថា : យោងតាម​ស្មារតី នៃ​អង្គប្រជុំ ក៏ដូចជា​ទទួលបាន​កា​រ​ណែនាំ​ពី​ឯកឧត្តម អ៊ុន សុភ័ក្ត្រ អភិបាលរង​ខេត្ត​ឧ​ត្ត​រ មានជ័យ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង ជា​តំណាង​អភិបាល ខេត្ត​ឧ​ត្ត​រ​មានជ័យ បានអោយ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ឈរជើង​ប្រចាំ​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ត្រូវ​សហការគ្នា​ល្អ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​អូរ​ស្មាច់​យកចិត្តទុកដាក់ ក្នុងការ​ថែរក្សា​ការ ពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណ​: និង​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន​ស្អាត​ល្អ នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដូច្នេះ ហើយ​បានជា​រើ​យៗ ក្រៅពី​ការងារ​បំពេញភារកិច្ច​តាម​តួនាទី និង​ជំនាញ​រៀងៗ​ខ្លួន​តាម​អង្គភាព​នីមួយៗ កងកម្លាំង​សមត្ថ កិច្ច​យើង​តែងតែបាន​សហការ​ជាប់​ជាប្រចាំ​ជាមួយ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​អូរ​ស្មាច់ ចុះ​ធ្វើ​ការសំអាត អនាម័យ​តាម​សួនច្បារ និង​តាម​ដងផ្លូវ​លេខ​៦៨​នេះ ដើម្បីអោយ​មាន​សោ​ភណ្ឌ​ភាព និង​បរិស្ថាន​ល្អ ទាក់ទាញ​អារម្មណ៍ ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ របស់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ៕​រាយការណ៍​ព័ត៌មាន ដោយ : លោក ទឺ ពិ​ទូ​a osmach a osmach1