» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 371 នាក់

ម្សិលមិញ 13674 នាក់

សរុប 20708251 នាក់

អភិបាលខេត្ត​ព្រះសីហនុ​ហាម​ឲ្យ​ឈប់​យក​សន្តិសុខ​បំផ្លាញ​ពង​ទា​ប្រជាពលរដ្ឋ​ធ្វើការ​

 

​ខេត្ត​ព្រះសីហនុៈ​ករណី​សន្តិសុខ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ ទារ​ថ្លៃ​ភាស៊ី លើស សៀវភៅ​បន្ទុក និង​បំផ្លាញ​ទំនិញ​របស់​អាជីវករ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា​ឆ្នាំ​២០២១​អភិបាលខេត្ត​ព្រះសីហនុ​លោក​គួច​ចំរើន​បា​នស​ម្រ​ច​ដាក់​ពិន​យ័​។a kourch sihanu 

រឿងនេះ​អ្នកគ្រប់គ្រង​ផ្សារ​ឲ្យ​ដឹង​ភាគី​ទាំងពីរ​បាន​ស្រុះស្រួល​គ្នា​ដោយ​មិន​មានការ​ប្តឹងផ្តល់​អ្វី​ឡើយ​។​តែ​តាមរយ​:​ការថត​វិ​ដេ​អូ​ខ្លី​បង្ហាញ​ពី​ហេតុផល ភាគី​ទាំងពីរ​(​សន្តិសុខ​និង​អាជីវករ​)​បាន ធ្វើការ​បកស្រាយ បង្ហាញថា​ហេតុផល នៃ​បញ្ហា​ដែល​បាន​កើតឡើង​ផ្តើមចេញពី​ទំនាស់ និង​មាន​ចេតនា បំផ្លាញ ទំនិញ​របស់​អាជីវក​រ​មិនមែន​ជាការ​ថយ​ប៉ះ​ធ្វើឱ្យ​ខូចខាត​នោះទេ​។​

​ចឹ​ង​ហើយ​លោក​អភិបាលខេត្ត​បញ្ជា​ឱ្យ​ឃុំខ្លួន​សន្តិសុខ​រូបនោះ​ដោយ​មិន​អនុញ្ញាតឱ្យ​ដោះលែង​ឡើយ​គឺ​ត្រូវតែ​ធ្វើការ​ឱ្យបាន​ហ្មត់ចត់​បើទោះបី​ជាមាន​សំណង​ថ្លៃពង​ទា​ដែល​រង​ការខូចខាត​ក៏ដោយ ។​បុគ្គល​រូបនោះ​ត្រូវ​ទទួលខុសត្រូវ​នូវ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ត្រូវមាន ការ ដោះស្រាយ​ជា​សាធារណៈ​ជាការ​ពិត​ថា​ករណីនេះ​កើតឡើង​រវាង​បុគ្គល​ពីរ​នាក់​តែ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​សាធារណៈ​។​

​លោក​អភិបាលខេត្ត យល់ស្រប​ជាមួយ​ការស្រុះស្រួល​គ្នា​របស់​គូរ​ភាគី ដូច្នេះ​គឺ​មិន​ប្រកាន់ទោស​នោះទេ ដោយសារ​បងប្អូន បាន ធ្វើការ​កែប្រែ​ឥរិយាបទ​ភ្លាមៗ ទទួលស្គាល់​កំហុស និង​ចេញសង​ការខូចខាត​ដែល​បាន​បង្កឡើង ប៉ុន្តែ​លោក អភិបាលខេត្ត បានសម្រេច​ដាក់ពិន័យ​ដោយបាន​ណែនាំ​ដល់​ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវ​បន្ត​ការប្រើប្រាស់​បុគ្គល​រូបនេះ​បន្តទៀត​ទេ គឺ​ត្រូវ​បញ្ចប់​ការងារ ពី​ភ្នាក់ងារ​ទារ​ភាស៊ី ឬ​សន្តិសុខ ចាប់ពី ពេលនេះ​តទៅ​។​

​ដើម្បី​ជាការ​ប៉ះប៉ូវ​ជំងឺ​ចិត្ត​ដល់​អាជីវករ​ដែល​រងគ្រោះ​លោក​អភិបាលខេត្ត​បានសម្រេច​ឱ្យ​ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ​លើកលែង​ការយក​ប្រាក់​ភាស៊ី​លើ​អាជីវកម្ម​របស់គាត់​ពេល​មួយឆ្នាំ​ពេញ ហើយ​ជា​ចុងក្រោយ​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អភិបាលក្រុង​/​ស្រុក និង​អ្នក​គ្រប់ គ្រង​ផ្សារ​ត្រូវ​អនុវត្តតាម​សារាចរ​លេខ​១១​សរ​ចុះ​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៦​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការបញ្ឈប់​យក​ភាស៊ី​អ្នកលក់ដូរ​កញ្ច្រែង​ល្អី​ដោយ​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​កែលម្អ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​លុប​ការបង់​ភាស៊ី​និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត​ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​តាម​កញ្ច្រែង​កញ្ជើ​ល្អី​និង​ត្រូវ​លើក​ស្លាក​តារាង​តម្លៃ​ការបង់ថ្លៃ​ភាស៊ី​នៅតាម​ទីផ្សារ​ទូទាំង​ខេត្ត​ព្រះសីហនុ​។​

​គួរបញ្ជាក់​ង​ដែរ​ថា ករណី​ខាងលើនេះ ដើមហេតុ ឈានទៅដល់​ការ​វាយបំផ្លាញ​ពង​ទារ​ប្អូនស្រី​ជា​អាជីវករ​ក្នុង​ផ្សារលើ​ពី​សំណាក់​សន្តិសុខ​នោះ គឺ​ផ្តើមចេញពី​លុយ​ចំនួន​៣​ម៉ឺន​រៀល ដែលជា​លុយ​ថ្លៃ​ភាស៊ី ប៉ុន្តែរ​ត្រូវបាន ប្អូនស្រី​ជា​អ្នកលក់​ពង​ទា​មិន​ព្រម​ឲ្យ ព្រោះ​យល់ថា​ការទា​ថ្លៃ​ភាស៊ី​ចំនួន​៣​ម៉ឺន​រៀល​បែបនេះ វា​លើសពីរ​សៀវភៅ​បន្ទុក ។​ចំណែកឯ​សន្តិសុខ ដែល​មក ទា​ថ្លៃ​ភាស៊ី​ក្រោយពី​ទា​ភាស៊ី​ចំនួន​៣​ម៉ឺន​ពី​អ្នកលក់​ពង​ទា​មិនបាន​សម្រេច ក៏​កើត​ចិត្ត ខឹង​ក្តៅ​ក្រ​ហារ​ព្រមទាំង​បាន បំផ្លាញ​ពង​ទា​ចំនួន​៥០០​គ្រប់​បែក​ស្ទើរ​អស់​ក្នុងពេលនោះ​តែម្តង​៕a kourch sihanu2 a kourch sihanu1 

​