» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10874 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701045 នាក់

ស្រីក្មេង​ជា​ពាណិជ្ជករ​ម្នាក់ ចេញ​សែក​ស្អុយ​ជាង​២​លាន​ដុល្លារ​អាមេរិក

 

​ភ្នំពេញ​៖ ពាណិជ្ជករ​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់​រកស៊ី​បោកប្រាស​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់ (​សែក​ស្អុយ​) ជាង​២​លាន​ដុល្លារ​អាមេរិក ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ។​a cheq fake 

ស្ត្រី​ពាណិជ្ជករ​រូបនេះ​មានឈ្មោះ លី ស៊ីវ​ហ៊ុ​ង អាយុ​៣៣​ឆ្នាំ មុខរបរ​នាំ​សម្ភារៈ​ជា​គ្រឿង​តុបតែង​ផ្ទះបាយ មកពី​ប្រទេស​កូរ៉េ និង​មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។​ជនរងគ្រោះ​ឈ្មោះ ហេង ស្រី​ពៅ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្តឹង​ពី​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ដែល​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​ដោយ​ចេញ​មូលប្បទានប័ត្រ​អត់​សាច់ប្រាក់​សរុប​ប្រមាណ​ជាង​២​លាន​ដុល្លារ​អាមេរិក (​សែក​ស្អុយ​) ចំនួន​១៥​សន្លឹក ។​

​ជនរងគ្រោះ​បាន​ស្គាល់ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តាមរយៈ​មិត្តភក្តិ​រយៈពេល​ជាង​៥​ឆ្នាំ ។ ក្រោយពី​បាន​ស្គាល់ និង​រាប់អាន​គ្នា​មក ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តែងតែ​បង្ហាញ​ពីមុខ​របរ​រកស៊ី​នាំចូល​នូវ​សម្ភារៈ​ផ្ទះបាយ​ទំនើបៗ​មកពី​ប្រទេស​កូរ៉េ ដូចជា​៖ ចាន ឆ្នាំង និង​គ្រឿង​ជ័រ​ច្រើន​ប្រភេទ យកមក​បោះ​ដុំ និង​លក់រាយ​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ។​​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ក្នុងអំឡុង​ខែតុលា ឆ្នាំ​២០១៧ ក៏បាន​ខ្ចីប្រាក់​ដើមបណ្តឹង​ចំនួន​៤០​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​យកទៅ​ធ្វើ​ដើមទុន​វិយោគ​បន្ថែម​លើ​មុខរបរ​នោះ ។

ដោយ​យល់ឃើញថា លី ស៊ីវ​ហ៊ុ​ង ជា​មនុស្ស​រាប់អាន​គ្នា និង​ពាណិជ្ជករ​ម្នាក់​គួរ​ឲ្យ​ជឿទុកចិត្ត​លើ​មុខ​ជំនួញ​របស់គាត់ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ឲ្យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ខ្ចីប្រាក់ ។ ក្រោយពេល លី ស៊ីវ​ហ៊ុ​ង បាន​ខ្ចីប្រាក់​ពី​ជនរ​គ្រោះ​យកទៅ​ប្រកបមុខរបរ​រកស៊ី​ហើយ ជនសង្ស័យ​តែងតែ​យកប្រាក់​នោះមក​ទូទាត់​ឲ្យ​ដើមបណ្តឹង​វិញ ដោយ​គ្មាន​ផល​លំបាក​ទេ ទង្វើ​ទាំងអស់នោះ​ហើយ​បានធ្វើ​ឲ្យ​ជនរងគ្រោះ​កាន់​តែមាន​ទំនុកចិត្ត ។​

​លុះដល់​អំឡុង​ឆ្នាំ​២០២០ ឈ្មោះ លី ស៊ី​ហ៊ុ​ង បាន​ទៅសុំ​ខ្ចីប្រាក់​ពី​ជនរងគ្រោះ​ជាង​១​លាន​(១៥៥.៥៩៧.១) ដុល្លារ​អាមេរិក​ទៀត ពេលនោះ​ជនរងគ្រោះ​ក៏​យល់ព្រម​ឲ្យ​ខ្ចី​ដែរ ដែល​ជនសង្ស័យ​បាន​អះអាង ធ្វើ​កិច្ចសន្យាធានា និង​ទទួលស្គាល់​លើ​បំណុល​ទាំងអស់នោះ​ផងដែរ ។ បន្ទាប់មក​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ចេះតែ​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​បន្តទៀត ដែល​បំណុល​ចាស់​មិនទាន់បាន​សង​មកវិញ​ផង សរុប​ទាំង​បំណុល​ថ្មី​ប្រមាណ​ជាង​២​លាន (២១២.៥២០. ០) ដុល្លារ​អាមេរិក ខណៈ​ពេលនោះ​ជនសង្ស័យ​ក៏​បានចេញ​មូលប្បទានប័ត្រ (​សែក​) ចំនួន​១៣​សន្លឹក ឲ្យ​ជនរងគ្រោះ​ទៅ​បើ​កនៅ​ធនាគារ​មួយ និង​២​សន្លឹក ទៅ​បើ​កនៅ​ធនាគារ​មួយទៀត ដោយបាន​កំណត់​ថ្ងៃខែ​ត្រឹមត្រូវ ដែល​សែក​នីមួយៗ​មាន​ដាក់​ចំនួន​ទឹកប្រាក់​ខុសៗ គ្នា និង​ការ​បរិ​ច្ឆេ​គ​ឲ្យ​ទៅ​បើកប្រាក់​នោះ​ក៏​ខុស​ថ្ងៃខែ​គ្នា​ដែរ ។​

​លុះដល់​ថ្ងៃ​កំណត់​ជនរងគ្រោះ បាន​យក​សែក​ទាំង​១៥​សន្លឹក ដែល​ចេញ​ដោយ​ឈ្មោះ លី ស៊ី​ហ៊ុ​ង នោះ ទៅ​បើ​កនៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា មូលប្បទានប័ត្រ​ទាំងនេះ​ពុំមាន​សាច់ប្រាក់​ទេ ពោល​គឺជា​សែក​ស្អុយ​ទាំងអស់ ។ ក្រោយពេល​ធនាគារ​បញ្ជា​ក់មក​វិញ​ដូច្នេះហើយ ជនរងគ្រោះ​ក៏បាន​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ដើម្បី​ជួបគ្នា​ដោះស្រាយ​ចំពោះ​បំណុល​នោះ​វិញ ប៉ុន្តែ​ជនសង្ស័យ​បាន​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ និង​ដល់​ដំណាក់កាល​ចុងក្រោយ​ជនសង្ស័យ​បាន​ប្លុក​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​មិនអាច​ឲ្យ​ទាក់ទង​បាន និង​ចេតនា​គេចវេស​ពី​បំណុល​នោះ​ទៀតផង ។​បន្ទាប់ពី​មាន​ពាក្យបណ្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​កោះអញ្ជើញ​ជនសង្ស័យ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​លើ​បណ្តឹង​នោះ ប៉ុន្តែ​ដោយ​ការមិន​ត្រូវរ៉ូវ​គ្នា ទើប​សំណុំរឿង​បាន​បញ្ជូនមក​ដល់ដៃ​លោកស្រី​កញ្ញា សុង ឆ​វ័ន ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។a cheq fake1 

​