» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6272 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696443 នាក់

លោក​ណុប​បា​យ៉ា​រិ​ទ្ធ​ប្រកាស​ពី​ជម្ងឺ​កូ​វិត​បន្ទាប់ពី​ក្រុមគ្រួសារ​ពិធី​ការិនី​ទូរ​ទស្ស​ន័​ហង្ស​មាស កែវ ចាន់​និមល ត្រូវបាន​តេស្ត​រកឃើញ​កូ​វីត​-១៩


​ភ្នំពេញ តារាចម្រៀង​លោក ណុប បា​យ៉ា​រិ​ទ្ធ ប្រកាស​តាម Facebook នៅ​ព្រឹក​ថ្ងៃទី​៩​មីនា​ថា «​លោក​បាន​ឆ្លង​ជំងឺ Covid-19» ។ លោក ហេង ឡុង ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​ថ្លែងប្រាប់ សារព័ត៌មាន​ថា , តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ បានបញ្ជាក់​មក​ខ្ញុំបាទ​ថា គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សូម​អំពាវនាវ​បងប្អូន​ទាំងអស់​ដែល​បាន​ពាក់ព័ន្ធ​ជាមួយនឹង​ប្អូនប្រុស សូមមេត្តា​ទៅធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ជាបន្ទាន់​។​a keo chan3 

​សម្រាប់ លោក ណុប បា​យ៉ា​រិ​ទ្ធ​ផ្ទាល់ ក៏បាន​ប្រកាសប្រាប់​មហា​ជន​ផងដែរ​ថា «​មុននេះ​បន្តិច​ខ្ញុំ​បានទទួល​លទ្ធផល​ហើយ គឺ​ខ្ញុំ​មាន​វិជ្ជមាន​កូ​វីដ​-១៩ ខ្ញុំ​កំពុង​រៀបចំ​សម្លៀកបំពាក់​និង​រង់ចាំ​រថយន្ត​ខាង​ក្រសួងសុខាភិបាល​មក​ទ​ទួល អរគុណ​សម្រាប់​ការព្រួយបារម្ភរ​បស់បង​ប្អូន​។ ខ្ញុំ​ត្រូវតែ​រឹងមាំ យកឈ្នះ​ជំងឺ​នេះ​ដោយ​ការព្យាបាល​ពី​គ្រូពេទ្យ​អោយបាន ខ្ញុំ​មិន​តក់ស្លុត​និង​ការពិត​នេះ​ទេ ត្បិត​ខ្ញុំ​ក្តី អ្នក​ដែល​ខ្ញុំ​ឆ្លង​ពី​គាត់​ក្តី គ្មាន​អ្នកណា​រីករាយ​ចង់​ទទួល​ឡើយ មានតែ​ពាក្យ​មួយ​ប្រាប់​ខ្លួនឯង​គឺ​រឹងមាំ តស៊ូ​»​។​

​សូមបញ្ជាក់ថា លោក​អធិការ ម៉េង វិមាន​តារា បានអោយដឹងថា ពិធីការនី​ហង្ស​មាស លោកស្រី កែវ ចាន់​និមល បាន​ឆ្លង​កូ​វីដ រួមទាំង​ប្តី និង​កូនស្រី​។ លោកស្រី កែវ ច័ន្ទ​និមល (​ពិធីករ​ហង្ស​មាស​) ប្តី និង​កូនស្រី​របស់គាត់​អាយុ ១០ ឆ្នាំ បានធ្វើ​តេស្ត រក​កូ​វីដ​១៩ កាលពី​ថ្ងៃទី​៧​មីនា ហើយ​លទ្ធផល​ចេញមក គឺ​វិជ្ជមាន​កូ​វីដ​១៩ ទាំង​គ្រួសារ (៣ នាក់​)​។​​ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ ចុះ​ទៅយក​ទាំងយប់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ ពី​ផ្ទះ​នៅ​បុរី អ័​រ​គី​ដេ ក្នុង​ខណ្ឌ​សែន​សុខ ផ្លូវ​២០០៤ ជិត​សាលារៀន ណត​ប្រ៊ី​ដ​។​

​លោក​អធិការ​បន្តថា លោកស្រី កែវ ច័ន្ទ​និមល បាន​ប្រាប់ថា នាង​បាន​ឆ្លង​កូ​វីដ​១៩ ពី​អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ ទី​តូ ព្រោះ​កាល​អំឡុង​ថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ​២០២១ គាត់​បាន​ទៅ​ជួយ​ថត​វី​ដី​អូ ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​អំពី​ការពារ​កូ​វីដ​១៩ ហើយ​ម្សិលមិញ ទើប​គាត់​ទទួលដំណឹង​ថា អ្នកដឹកនាំ​ថត​ស្ព​ត ឈ្មោះ ទី​តូ មាន​វិជ្ជមាន​កូ​វីដ​១៩ (​ឈ្មោះ ទី​តូ ធ្លាប់​ជួបជុំ​ផឹក​ជាមួយ​ប៉ូលិស​ចរាចរណ៍​)​។ រហូតមកដល់​ពេលនេះ កំពូល​តារា​ល្បីៗ ជាពិសេស​នៅ​ហង្ស​មាស អាចមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មោះ ទី​តូ ច្រើន​នាក់ ជាក់ស្តែង ដូចជា​៖ ឱក សុគន្ធ​កញ្ញា ក៏មាន​អាកា​រៈ​ក្តៅខ្លួន និង​កំពុងស្ថិត​ក្នុងការ​តាមដាន សុគន្ធ និសា មាន​អាកា​រៈ​ផ្តាសាយ តែ​មិន​ក្តៅខ្លួន​ទេ និង​មាន​តារា​ផ្សេងៗ​ទៀត កំពុង​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩​។​

​លោក​អធិការ ម៉េង វិមាន​តារា បន្ថែមថា លោកស្រី កែវ ច័ន្ទ​និមល និង​គ្រួសារ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​អតីត​អាំងទែរ​កុងទីណង់តាល់ (The Great Duke) និង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់នៅ​រួម ក្នុង ១ បន្ទប់ ជុំ​ប្តី និង​កូន​។​សូមបញ្ជាក់​តាមរយៈ​ក្រសួងសុខាភិបាល​ឲ្យ​ដឹងថា​, រហូតដល់​ម៉ោង ១​និង​៣០​រសៀល ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ កម្ពុជា​យើង​រក​ឃើ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤៩​នាក់ ក្នុងនោះ ឆ្លង​សហគម​ន៌ ៤៨​នាក់ និង​ករណី​នាំចូល ១​នាក់ (​ភ្នំពេញ ២៤​នាក់ ខេត្ត​ព្រះសីហនុ ១២​នាក់ ខេត្តព្រៃវែង ១១​នាក់ និង​ខេត្តកណ្តាល ២​នាក់​) ដូច្នេះ​ចំនួន​សរុប​កើន ១០៦០​នាក់ ។​កាលពី​យប់​ថ្ងៃទី​ទី​៨​មី​នាសម្តេតេ​ជោ​នាយករដ្ឋមន្ត្រីបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​មានការ​ប្រុង​ប្រ​យ​ត្ន័​និង​មិនត្រូវ​ចេញ​ក្រៅ​ផ្ទះ​និងឲ្យស្ថាបន័រដ្ឋឯកជនកាត់បន្ថយបុគ្គលឹកធ្វើការសិន៕a keo chan4 a bayarith1 a keo chan1 a keo chan2 a bayarith 
​