» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6520 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696691 នាក់

តារា​សម្ដែង​ឆ្នើម ស៊ីន យូ​ប៊ី​ន ទទួលបាន​រហស្សនាម «Queen of BA» ពី​អ្នកគាំទ្រ


​ភ្នំពេញ​៖ តារា​សម្ដែង​ស្រី​ឆ្នើម និង​លេចធ្លោ កញ្ញា ស៊ីន យូ​ប៊ី​ន បានធ្វើ​ឲ្យ​ហ្វេ​នៗ និង​បណ្តា​អ្នកគាំទ្រ​របស់​នាង​សាទរ បន្ទាប់ពី​ក្រុមហ៊ុន​សាម​សុង​ប្រកាស​តំណែង​នាង​ជា​ទូត​សុ​ឆន្ទៈ (Brand Ambassador) លើ​ផ្នែក​អេឡិចត្រូនិក បន្ថែម​ពីលើ​តំណែង​ជា​ទូត​សុ​ឆន្ទៈ​ផ្នែក​ទូរ​សព្ទ​ស៊េរី​ទំនើប​របស់​សាម​សុង​។a you been1 

​យូ​ប៊ី​ន ត្រូវបាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​នេះ ផ្តល់​ទំនុកចិត្ត​ជ្រើសរើស​ឱ្យធ្វើជា​ទូត​សុ​ឆន្ទៈ​លើ​ផ្នែក​អេឡិចត្រូនិក ធ្វើឱ្យ​នាង​មានឱកាស​បង្ហាញ​ពី​គ្រឿង​បរិក្ខា​ទំនើបៗ សម្រាប់​ការប្រើប្រាស់​ប្រចាំ​ថ្មី​។ រឹតតែ​ពិសេស​ជាមួយ​គ្រឿង​បរិក្ខា និង​សម្ភារៈ​ផ្ទះបាយ​ស៊េរី​ទំនើប បំពាក់​បច្ចេកវិទ្យា AI ដំបូង​គេ ដែល​វា​នឹង​ផ្តល់​បទពិសោធន៍​ដ៏​អស្ចារ្យ​ដល់​អ្នកប្រើប្រាស់​។​​ក្រឡេក​ទៅ​មើល​ហ្វេ​នៗ​របស់​តារា​សម្ដែង​ឆ្នើម ស៊ីន យូ​ប៊ី​ន ឯណោះ​វិញ គឺ​ពិតជា​រំភើបចិត្ត​ជាខ្លាំង​ដែល idol ក្នុង​ដួងចិត្ត​របស់​ពួកគេ ទទួលបាន​តំណែង​ធំថ្មី​ពី​ក្រុមហ៊ុន​យក្ស​ដ៏​ធំ​នេះ​។ បណ្តា​អ្នកគាំទ្រ​របស់ ស៊ីន យូ​ប៊ី​ន បានដាក់​រហស្សនាម​ឱ្យ​នាង​ថា «Queen of BA» ឬ «​ក្ស​ត្រី​នៃ​ទូត​សុ​ឆន្ទៈ​» ដោយសារតែ​ពួកគេ​មើលឃើញថា យូ​ប៊ី​ន ជា​តារា​ស្រី​ដ៏​មាន​សមត្ថភាព អាច​ក្តោប​ក្តាប់​តំណែង​ជា​ទូត​សុ​ឆន្ទៈ​ឲ្យ​ក្រុមហ៊ុន និង​ប្រេន​ជាតិ​-​អន្តរជាតិ ជាច្រើន​ដែល​សុទ្ធសឹងតែ​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​។

សូម្បី​ក្រុមហ៊ុន​យក្ស​ដែល​ផ្អាក​ជ្រើសរើស​អ្នកតំណាង​ច្រើន​ឆ្នាំ ក៏​មើលឃើញ​ពីស​ក្កា​នុព​ល​របស់​តារា​ស្រី​រូបនេះ ហើយ​ប្រកាស​ជា​ទូត​សុ​ឆន្ទៈ ២​ដង​ផ្ទួនៗ​គ្នា​ក្នុង​ឆ្នាំ​តែមួយ​។ បច្ចុប្បន្ន​តារា​ស្រី​ដ៏​មាន​ឥទ្ធិពល ស៊ីន យូ​ប៊ី​ន ក្រសោប​បាន​តំណែង​ទូត​សុ​ឆន្ទៈ​ឲ្យ​ក្រុមហ៊ុន និង​បណ្តា​ប្រេន​ជាតិ​-​អន្តរជាតិ​ជាច្រើន រួមមាន Pedro, Calvinklien, Fendi, Casa, T-one, Samsung Smart Phone, Samsung electronics, Rejuvinus, MG, Chipmong Mall និង Chipmong Land និង​ប្រេន​ធំៗ​ជាច្រើន​ទៀត ធ្វើឱ្យ​សន្ទុះ​ទីផ្សារការងារ​របស់​នា​ង​ខ្លាំង​មិន​ថមថយ​នោះឡើយ​។ ទោះបី​ការងារ​សិល្បៈ​មមាញឹក​ខ្លាំង​កម្រិតណា ក៏ យូ​ប៊ី​ន បំពេញ​តួនាទី និង​ភារកិច្ច​ជា​ទូត​សុ​ឆន្ទៈ​បាន​យ៉ាង​ល្អល្អះ ស័ក្តិសម​នឹង​កេរ្តិ៍ឈ្មោះ និង​ភាពល្បីល្បាញ​ជា​កំពូល​តារា​ស្រី​លំដាប់​ប្រទេស​។​

សម្រាប់​រយៈពេល​១​ខែ​ចុង​ក្រោយនេះ យូ​ប៊ី​ន ត្រូវបាន​ប្រកាស​តំណែង​ជា​ទូត​សុ​ឆន្ទៈ ៣​ដង​ផ្ទួនៗ​គ្នា ត្រូវ​ទៅនឹង​រហស្សនាម «Queen of BA» ដែល​ហ្វេ​នៗ​តែម្តង​។ ម ប្រភព​ជិតដិត​ជាមួយ​តារា​ស្រី​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថា យូ​ប៊ី​ន ក៏​ត្រៀម​ចុះ​កុងត្រា​ជា​ទូត​សុ​ឆន្ទៈ​ឲ្យ​ក្រុមហ៊ុន ៣​បន្ថែមទៀត​នាពេល​ឆាប់ៗ ថែមទាំង​ត្រៀម​ភាព​ភ្ញាក់ផ្អើល មក​ពញ្ញាក់​អារម្មណ៍​ហ្វេ​នៗ​ថែម​ទៀតផង ដូច្នេះ​កុំ​ភ្លេច​រង់ចាំ​អ៊ុត​មើល​ទាំងអស់គ្នា ធានាថា នឹងមិន​ឲ្យ​ខកបំណង​នោះឡើយ​..!៕a you been2 a you been a you been3 
​